ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ដេញ​តូប​លក់ដូរ​ចេញ យក​ដី​លក់​ឱ្យ​អ្នកមាន​ប្រាក់?

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​មាន​ក្រុម​អាជីវករ​១១​គ្រួសារ ដែល​ប្រកប​របរ​លក់ដូរ​បន្ថែ​ផ្លែ​ឈើ​បន្តិចបន្តួច​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​ឆ្នាំង​បាន​រាប់​សិប​ឆ្នាំ​មក​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បាទី​​​ហៅ​​ជា​ច្រើន​លើក​ច្រើន​សារ​ទៅ​សាលាស្រុក​បង្ខំ​ពួក​គាត់​រុះរើ​តូប​ចេញពី​បរិវេណ​បេនឡាន​ខាងជើង​ផ្សារ​សំរោង​យ៉ោ​ង ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។ លោកយាយ ងី យឿ​ន…

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​មាន​ក្រុម​អាជីវករ​១១​គ្រួសារ ដែល​ប្រកប​របរ​លក់ដូរ​បន្ថែ​ផ្លែ​ឈើ​បន្តិចបន្តួច​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​ឆ្នាំង​បាន​រាប់​សិប​ឆ្នាំ​មក​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បាទី​​​ហៅ​​ជា​ច្រើន​លើក​ច្រើន​សារ​ទៅ​សាលាស្រុក​បង្ខំ​ពួក​គាត់​រុះរើ​តូប​ចេញពី​បរិវេណ​បេនឡាន​ខាងជើង​ផ្សារ​សំរោង​យ៉ោ​ង ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។

លោកយាយ ងី យឿ​ន ដែល​មាន​អាយុ​៨០​ឆ្នាំទៅ​ហើយ​បាន​រៀបរាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ​ថា ចាប់តាំងពី​មាន​ផ្សារ​សំរោង​យោង គាត់​បាន​មក​ចាប់​ទី​ដី​ជាយ​ខាងលិច​បេនឡាន​ផ្សារ​​ដែល​ជា​ដី​រដ្ឋ​លក់ដូរ​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ ស្រាប់តែ​ពេល​នេះ​អាជ្ញាធរ​ស្រុក​បាន​ឲ្យ​ពួក​គាត់​រុះរើ​តូច​ចេញ ទាំង​ដែល​មិន​មាន​ហេតុផល​ច្បាស់លាស់​សម្រាប់​ពួក​គាត់​សោះ​។

ដោយឡែក លោកស្រី មុំ លី​ន ក៏​បាន​បញ្ជាក់​ថា លោក មេឃុំ​ត្រពាំង​សាប ឈ្មោះ ពេជ្រ សា​រ៉ា ហៅ​កែវ បាន​មក​គម្រាម​ពួក​គាត់​ត្រូវ​តែ​រុះរើ​តូប​ចេញ មិន​ចឹ​ង​អាជ្ញាធរ​និង​ចាត់វិធានការ​ណ៍​រុះរើ​ដោយ​ផ្ទាល់​។

ក្រុម​អាជីវករ​ដែល​ប្រឈម​និង​ការ​ណ្តេ​ញ​ចេញ​ផ្សេង​ទៀត​លើក​ឡើង​ដែរ​ថា បើ​រដ្ឋ​ត្រូវការ​កន្លែង​នេះ​សម្រាប់​អភិវឌ្ឍ​គម្រោង​ណាមួយ គួរ​ណាស់​អនុវត្ត​ឲ្យ​ស្មើភាព​គ្នា​ក្នុង​ទីតាំង​បេនឡាន​នេះ មិនមែន​មក​ដេញ​ពួក​គាត់​តែ​១១​គ្រួសារ​ចឹ​ង​ទេ ម្យ៉ាង​ទីធ្លា​បេនឡាន​នេះ សិង​តែ​បាត់​រូបរាង​ទៅ​ហើយ ម៉េច​បាន​មើល​មិនឃើញ ឃើញ​អី​តែ​បួនដប់​តូប​ដែល​នៅ​ជាយ​ខាង​លិចទៅ​វិញ​។ ពួក​គាត់​បន្ថែម​ថា អាជ្ញាធរ​ដេញ​ពួក​គាត់​ចេញ ដើម្បី​យក​ទីតាំង​នេះ​ឲ្យ​អ្នកមាន​លុយ ព្រោះ​មេឃុំ​ត្រពាំង​សាប​ថា ដី​នេះ​មាន​ប្លង់​អស់ហើយ​។

មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ទេ​ម្សិលមិញ​នេះ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ទទួល។
ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ