ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីទិសហេង និងទិសឆុង សម្រាប់ខែកញ្ញា ២០២២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​ហុងស៊ុយ បែប​វិទ្យាសាស្ត្រ​មួយ​រូប​ដែល​មានឈ្មោះ​ល្បីល្បាញ ដ៏​មាន​ប្រជាប្រិយភាព ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​មហាជន​ជា​ច្រើន​ជឿជាក់​លើ​ការ​ទស្ស​ទាយ​ឆុត​ៗ​របស់​អ្នកគ្រូ មិន​ថា រឿង​ហុយ​ស៊ុ​យ កាត់​ឆុង ឬ​ការ​ទស្ស​ទាយ​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ថ្ងៃ​អនាគត​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​ហុងស៊ុយ បែប​វិទ្យាសាស្ត្រ​មួយ​រូប​ដែល​មានឈ្មោះ​ល្បីល្បាញ ដ៏​មាន​ប្រជាប្រិយភាព ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​មហាជន​ជា​ច្រើន​ជឿជាក់​លើ​ការ​ទស្ស​ទាយ​ឆុត​ៗ​របស់​អ្នកគ្រូ មិន​ថា រឿង​ហុយ​ស៊ុ​យ កាត់​ឆុង ឬ​ការ​ទស្ស​ទាយ​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ថ្ងៃ​អនាគត​នោះ​ទេ តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង ផ្នែក​ហុងស៊ុយ បែប​វិទ្យាសាស្ត្រ នៅ​ក្នុង​ជីវិត​រស់នៅ​ជាដើម ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២២​នេះ អ្នកគ្រូ​ណា​លី បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​« ទិស​ហេង និង​ទិស​ឆុង​សម្រាប់ ខែកញ្ញា ២០២២ » មាន​ដូច​ខាម​ក្រោម ៖

១.​ទិស​ខាងកើត ជា​ទិស​ឆុង មក​ជាមួយ​ទិស​អសុរកាយ តារាសាស្ដ្រ​ជំងឺ​ប្រចាំខែ​មក​ជាមួយ​តារាសាស្ដ្រ​វិបត្ដិ សូម​ប្រុង​ប្រយ័ត្ន​បញ្ហា​សុខភាព ពិសេស ចំពោះ​អ្នកមាន​ថោះ​ក្នុង​តួ​រាសី និង​ផ្ទះ​បែរ​ទិស​ខាងកើត ហាម​ស្វាន​ដំ​រង្គោះរង្គើរ
វិធី​កែ ៖ ដាក់​អំបិល​ចូល​ឃ្លោក​ពាក់កណ្ដាល​ឃ្លោក​បិទ​គម្រប់​ព្យូ​រ​នៅ​មុខ​ផ្ទះ ១​ខែ ។

២.​ទិស​ខាងជើង​ឈៀង​ខាងកើត តារាសាស្ដ្រ​លេខ 7 ចរ​ចូល ហាម​ស្វាន​ដំ​ជួសជុល បើ​ប៉ះ​ទិស​ឆុង​អាច​មាន​បញ្ហា​ជំ​លោះ បាត់បង់​របស់ មាន​ចោរប្លន់
វិធី​កែ ៖ ប្រើ​ក្រណាត់​ជូត​ជើង​ពណ៌​ធាតុ​ទឹកមុខ​ផ្ទះ ១​ខែ សម្រាប់​ផ្ទះ​បែរ​ទិស​ខាងជើង​ឈៀង​ខាងកើត​។

៣.​ទិស​ខាងជើង តារាសាស្ដ្រ​លេខ 9 ចរ​ចូល​ទិស​ឆុង ហាម​មានការ​ជួសជុល សម្រាប់​ផ្ទះ​រឺ​កន្ទុយ​ផ្ទះ​បែរ​ទិស​ខាងជើង​។
៤.​ទិស​ខាងជើង​ឈៀង​លិច តារាសាស្ដ្រ​អំណាច មក​ជាមួយ​តារាសាស្ដ្រ​លេខ 5 ឆុង​ខ្លាំង​ទាក់ទង​នឹង​អំណាច ប្រយ័ត្ន​មាន​បញ្ហា​ការ​ដំ​ណើ្ដ​ម​អំណាច តួនាទី​ការងារ រឺ​បញ្ហា​ជាមួយ​អ្នកធំ​។
៥.​ទិស​ខាង​ត្បួ​ង​ឈៀង​លិច ចន្លោះ​អង្សារ 225 ដល់ 250 តារាសាស្ដ្រ​លេខ 8 ជា​ទិស​ឆុង បញ្ហា​លុយកាក់ ការ​ធ្វើ​ដំណើរ ។

៦.​ទិស​ខាងត្បូង​ឈៀង​ខាងកើត ចន្លោះ​អង្សារ 110 ដល់ 135 មិន​ឆុង តែ​ប៉ះ​តារា​ស្ដ្រ​លេខ 3 បើ​ប៉ះ​ថ្ងៃ​ឆុង​នឹង​មាន​បញ្ហា​ជំ​លោះ មាន​វិបត្ដិ
វិធី​កែ ៖ ប្រើ​កំរាល​ជូត​ជើង​ពណ៌​ក្រហម ១​ខែ​។
៧.​ទិស​ខាងត្បូង ចន្លោះ​អង្សារ 135 ដល់ 225 តារាសាស្ដ្រ​លេខ 8 មក​ជាមួយ​តារាសាស្ដ្រ​លេខ 9​ហេង​ខ្លាំង​សម្រាប់​ផ្ទះ​បែរ​ទិស​ខាងត្បូង ដើម្បី​អោយ​ហេង​កាន់តែ​ខ្លាំង ប្រើ​កម្រាល​ជើង​ពណ៌​ក្រហម​មុខ​ផ្ទះ រឺ​បើកភ្លើង​មុខ​ផ្ទះ រឺ​ប្រើ​កង្ហា​ពណ៌​ក្រហម​បាញ់​ខ្យល់​ចូល ១​ខែ​។
៨.ទិស​ខាងលិច មិន​ឆុង តារាសាស្ដ្រ​លេខ 7 ចរ​ចូល​មក​ជាមួយ​តារាសាស្ដ្រ​លេខ 6 ល្អ​សម្រាប់​រាសី​អ្នក​ត្រូវ​ធាតុមាស​អាច​រើស​វេលា​ក្រ​ទុន​លាភ​នៅ​ទិស​ខាងលិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ