រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ដូចការគ្រោងទុក កាលពីព្រឹកថ្ងៃទី០៣ កុម្ភៈ នេះ គេឃើញមានវត្តមានខាងគណៈកម្មការចម្រុះ មាននាយកដ្ឋានបុរាណវិទ្យានៃវប្បធម៌ និងវិចិត្រសិល្បៈ, នគរបាលនាយកដ្ឋានការពារបេតិកភណ្ឌនៃក្រសួងមហា
ផ្ទៃ និងនគរបាលស្រុក បានចុះទៅធ្វើការសម្របសម្រួលនៅក្នុងវត្ត «ព្រះនាគ» ស្ថិតក្នុងភូមិកណ្ដាល ឃុំឆើឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាមួយព្រះចៅអធិការវត្ត និងបងប្អូនជាបរិស័ទចំណុះជើងវត្ត ដើម្បីស្នើសុំយកវត្ថុបុរាណទាំងអស់នោះ ទៅរក្សាទុកនៅឯសារមន្ទីរជាតិ។
ប្រភពឱ្យដឹងថា ព្រះចៅអធិការវត្តខាងលើព្រះនាម ពៅ ស្រេង ព្រះជន្ម៣៤វស្សា ដោយព្រះអង្គ រួមទាំងប្រជាពលរដ្ឋ គឺមិនព្រមតាមការស្នើសុំរបស់ខាងគណៈកម្មការចម្រុះនោះទេ តែបានឯកភាពឱ្យចុះក្នុងបញ្ជីបេតិកភណ្ឌជាតិ និងព្រមធ្វើកិច្ចសន្យា ។
ប្រភពឱ្យដឹងទៀតថា តាមការពិនិត្យ និងវាយតម្លៃរួចមក វត្ថុបុរាណដ៏មានតម្លៃទាំងនោះ គឺមានអាយុកាលជិត២០០ឆ្នាំ ក្នុងអំឡុងឆ្នាំ១៨២០ នៃគ្រឹះសករាជ ។ ដោយឡែក ក្រៅពីរូបព្រះបដិមា២អង្គនោះ គឺមានច្រើនសម័យកាល ខ្លះតាំងពី១០០០ឆ្នាំ មុនគ្រឹះសករាជឯណោះ ។
គួររំលឹកថា ថ្ងៃនេះ! មនុស្សបន្តទៅមើលព្រះពុទ្ធរូបយ៉ាងកកកុញ ខណៈកំពុងព្រួយបារម្ភពីសុវត្ថិភាព








ចែករំលែកព័តមាននេះ