ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះ​ ប្រធានាធិបតីភូមា​បានមកដល់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញហើយ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ដូចតាមការគ្រោងទុក ​នៅវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី០៣ កុម្ភៈនេះ​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ (​ភូមា​) លោក ធិ​ន ច ( U Htin Kyaw ) បាន​​អញ្ជើញ​មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ​ ដើម្បីបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​កម្ពុជា​រយៈពេល​០៤​ថ្ងៃ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាតីមុននេះថា ​អញ្ជើញទៅទទួលលោកប្រធានាធិបតីនិង ​គណៈប្រតិភូជាន់ខ្ពស់អំដំណើរដល់​ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញមានសម្តេចចៅហ្វាវំាង ​គង់ សំអុល​ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវំាង ​សមាជិកសមាជិការាជរដ្ឋាភិបាល ​​និង​មន្រ្តីជាន់ខ្ពស់​ព្រះបរមរាជវំាង​ជាច្រើនរូបទៀត ។

បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​​ផ្លូវការ​របស់​ក្រសួងការបរទេស​ខ្មែរ​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​ដែល​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ ​សម្តេចព្រះ​បរមនាថ នរោត្តម​ សីហ​មុនី ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ លោក​ប្រធានាធិបតី​ភូមា ធិ​ន ច​ នឹងចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​ នៅ​ក្នុង​ព្រះ​បរមរាជវាំង ​និង​ជួប​ទ្វេភាគី​ជា​មួ​យស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ ហើយ​មុន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ លោក​ប្រធានាធិបតី​ភូមា​ ធិ​ន ច ​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​ក្នុង​ខេត្តសៀមរាប​ផង​ដែរ ៕