ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​ឥណ្ឌា​រៀប​ការ​នៅ​បាតសមុទ្រ

7 ឆ្នាំ មុន

ជា​រឿង​ចម្លែក​មួយ​នៅ​ប្រទេស​ឥណ្ឌា​ដែល​គូស្នេហ៍​មួយគូ​រៀប​ការ​នៅ​បាតសមុទ្រ ធ្វើ​ឱ្យ​មហាជន​នៅ​លើ​ពិភពលោក​មាន​ចំណាប់អារម្មណ៍ ។ មង្គលការ​នៅ​ក្រោម​សមុទ្រ​នេះ​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នៅ​លើ​ពិភពលោក

ជា​រឿង​ចម្លែក​មួយ​នៅ​ប្រទេស​ឥណ្ឌា​ដែល​គូស្នេហ៍​មួយគូ​រៀប​ការ​នៅ​បាតសមុទ្រ ធ្វើ​ឱ្យ​មហាជន​នៅ​លើ​ពិភពលោក​មាន​ចំណាប់អារម្មណ៍ ។ មង្គលការ​នៅ​ក្រោម​សមុទ្រ​នេះ​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នៅ​លើ​ពិភពលោក និង​ជា​លើក​ដំបូង​នៅ​ឥណ្ឌា ។ ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​២៦ មក​រា ២០១៧ ។

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​៣១ មក​រា ២០១៧ ផ្សាយ​ថា នាង​អឺ​នី​កា ជនជាតិ​ស្លូ​វ៉ា​គី អាយុ​២៣​ឆ្នាំ បាន​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ឥណ្ឌា​លោក​នី​ឃី​ល ផា​វើ នៅ​ដែនសមុទ្រ​អា​រ៉ា​បៀ​ន ក្នុង​រដ្ឋ Kerala ប្រទេស​ឥណ្ឌា​ដោយ​មាន​ភ្ញៀវ​ច្រើន​កុះករ​ចូលរួម ។

មង្គលការ​ក្រោម​សមុទ្រ​ដំណើរការ​យ៉ាង​រលូន ដោយ​គូ​ស្វាមី​-​ភរិយា​គេ​ដឹក​ដៃ​គ្នា​ចុះ​ទឹក ស្ពាយ​អុកស៊ីហ្សែន​សម្រាប់​ដកដង្ហើម រួម​ទាំង​ពាក់​វ៉ែនតា​ការពារ​ទឹក​ក្រោម​ការ​ហែហម​ពី​ក្រុម​អ្នកចូលរួម​ចុះ​ទៅ​បាតសមុទ្រ ។ លើស​ពី​នេះ​ពួក​គេ​តុបតែង​កាយ​ក្នុង​ឈុត​កូនកំលោះ​-​ក្រមុំ និង​លម្អ​ដោយ​បាច់ផ្កា​ហែល​ត្រសង​ទស្សនា​ធម្មជាតិ​នៅ​ក្រោម​សមុទ្រ ៕