ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពន្ធ​របស់​ប្រេ​ស៊ី​ល​ធ្លាក់​ចុះ​ទាប​បំផុត​គិត​ចាប់ពី​ឆ្នាំ​2010​មក

7 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ការ​ប្រមូល​ពន្ធ​សហព័ន្ធ​របស់​ប្រទេស​ប្រេ​ស៊ី​ល មាន​ចំនួន​សរុប​៤១១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៦ ជា​តួលេខ​ទាប​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០១០​មក។ នេះ​បើ​តាម​លេខាធិការដ្ឋាន​

ប្រទេស​ប្រេ​ស៊ី​ល ៖ ការ​ប្រមូល​ពន្ធ​សហព័ន្ធ​របស់​ប្រទេស​ប្រេ​ស៊ី​ល មាន​ចំនួន​សរុប​៤១១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៦ ជា​តួលេខ​ទាប​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០១០​មក។  នេះ​បើ​តាម​លេខាធិការដ្ឋាន​ប្រាក់​ចំណូល​សហព័ន្ធ​របស់​ប្រទេស​នេះ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ ។

តាម​លេខាធិការដ្ឋាន ការ​ប្រមូល​ពន្ធ​ដែល​ត្រូវ​បាន​ចុះបញ្ជី​បាន​ថយ​ចុះ​២,៩៧%​ពី​ឆ្នាំ​២០១៥ ដោយសារ​អត្រា​អតិផរណា​នៅ​ក្នុង​រយៈពេល​នោះ ។

លោក Claudemir Malaquias អ្នកតំណាង​ឱ្យ​ដឹង​ថា ៖ « យើង​កំពុង​ឆ្លងកាត់​រយៈពេល​វិបត្តិ​សេដ្ឋកិច្ច​មួយ ហើយ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នេះ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ការ​ប្រមូល​ពន្ធ​។ សេណា​រី​យ៉ូ​ឆ្នាំ​២០១៦ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ » ។

បន្ថែម​ពីលើ​ដំណើរការ​មិនសូវ​ល្អជា​ទូទៅ​នៃ​សេដ្ឋកិច្ច​ប្រេ​ស៊ី​ល លោក Malaquias ចង្អុលបង្ហាញ​ថា ប្រទេស​នេះ​ក៏​មានការ​នាំ​ចូល​តិច​ផង​ដែរ​នៅ​ឆ្នាំ​២០១៦ ដែល​បាន​ប៉ះពាល់​ដល់​ការ​យកពន្ធ​លើ​ទំនិញ​នាំ​ចូល ។

លើស​ពី​នេះ​ទៀត ការ​ប្រមូល​ពន្ធ​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​២០១៦ ក៏​មាន​កម្រិត​ទាប​ផង​ដែរ ដោយសារ​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​ខ្វះខាត​ការ​ផ្តល់​ឥណទាន​ដែល​អាច​ប្រើប្រាស់​បាន ខណៈ​អត្រា​គ្មាន​ការងារ​ធ្វើ​បាន​កើនឡើង​ក្នុង​អំឡុង​ឆ្នាំ​មុន​នេះ ដែល​ប៉ះពាល់​ដល់​ការ​ទិញ​របស់​ប្រជាពលរដ្ឋ ៕