ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ប្រញាប់​ដេញ​តាម​ចាប់ចោរ ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ជួប​គ្រោះ​អកុសល

1 ឆ្នាំ មុន
  • ព្រះសីហនុ

បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពេញទំហឹង កាលពី

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​អូ​៥ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ​។

យោង​តាម​ប្រភព​បឋម​ពី​សមត្ថកិច្ច​ចរាចរណ៍​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ញ៉ែ​ម សំ​អាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​បណ្តោះអាសន្ន (​ផ្ទះ​ជួល​) ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង មុខរបរ​ជាងកាត់សក់​ក្បែរ​កន្លែង​កើតហេតុ និង​មានកូន​ប្រុស​២​នាក់​ក្នុង​បន្ទុក​ផង​ដែរ ។ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​បុក​ស្លា​.​ប់​ភ្លាម​ៗ ខណៈ​ពេល​បុរស​រង​គ្រោះ​រត់​ឆ្លងផ្លូវ ហើយ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ផ្សែង​បារី ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​2B-0693 បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​អោយ​ស្លា​.​ប់​ភ្លាម​ៗ ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​រថយន្ត​នៅ​ក្បែរ​កន្លែង​កើតហេតុ​។

ជុំវិញ​ហេតុការណ៍​នេះ​ផង​ដែរ បើ​តាម​ប្រភព​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើត បុរស​រង​គ្រោះ​កំពុង​អង្គុយ​នៅ​កន្លែង​កាត់សក់​ជា​ធម្មតា មួយសន្ទុះ​បុរស​រង​គ្រោះ​ត្រូវ​បានកូន​ប្រុស​របស់​គាត់​ដែល​នៅ​ម្ខាង​ផ្លូវ​ស្រែ​កថា «​មាន​ចោ​ឆក់​កាបូប​» (​កាបូប​ដែល​គាត់​ដាក់​លក់​នៅ​ម្ខាង​ផ្លូវ​ទៀត​) ។ ពេល​ឮ​កូនប្រុស​ប្រាប់​ដូច្នេះ ជន​រង​គ្រោះ​ក៏​ស្ទុះ​រត់​ឆ្លងផ្លូវ​មក​យក​ម៉ូតូ បំរុង​ជិះ​ដេញ​តាម​ចោរ តែ​ជា​អកុសល​ខណៈ​ពេល​គាត់​រត់​ឆ្លងផ្លូវ​ក្នុង​សភាព​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​នោះ ក៏​ស្រាប់តែ​ត្រូវ​ត្រូវ​រថយន្ត​បុក​ពេញ​ហឹ​ង​តែ​ម្តង បណ្តាល​អោយ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​កន្លែង​។

ក្រោយ​ពេល​កើតហេតុ ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​ស្រុក​កំណើត​នៅ​ឯ​ខេត្តស្វាយរៀង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ