អាមេរិកគ្រោងលក់អាវុ.ធតម្លៃ១,១ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់
តៃវ៉ាន់ ៖ ទីភ្នាក់ងារសារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃចន្ទ ទី ២៩ សីហា ម្សិលមិញនេះថា
តៃវ៉ាន់ ៖ ទីភ្នាក់ងារសារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃចន្ទ ទី ២៩ សីហា ម្សិលមិញនេះថា
តៃវ៉ាន់ ៖ ទីភ្នាក់ងារសារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃចន្ទ ទី ២៩ សីហា ម្សិលមិញនេះថា រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden គ្រោងស្នើឱ្យសភាអនុម័តការលក់អាវុ.ធតម្លៃប្រមាណ ១,១ពាន់លានដុល្លារដល់កោះតៃវ៉ាន់ រួមមានមីស៊ីលប្រឆាំងនាវាចំនួន ៦០គ្រាប់ និងមីស៊ីលដែនអាកាស ១០០គ្រាប់។
គម្រោងលក់អាវុ.ធទៅឱ្យតៃវ៉ាន់កើតឡើង បន្ទាប់ពីមហាយក្សចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅក្នុងដែនទឹកជុំវិញតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi។
រដ្ឋបាលរបស់លោក Joe Biden និងសមាជិកសភាអាមេរិកបានលើកឡើងពីការគាំទ្រជាបន្តបន្ទាប់សម្រាប់រដ្ឋាភិបាលនៅទីក្រុងតៃប៉ិ ហើយការអនុម័តសម្រាប់តៃវ៉ាន់នឹងត្រូវប្រកាសនៅក្នុងប៉ុន្មានសប្តាហ៍ ឬខែខាងមុខនេះ។
ប៉ុន្តែការអនុម័តនោះនឹងផ្តោតលើការទ្រទ្រង់ប្រព័ន្ធយោធាបច្ចុប្បន្នរបស់តៃវ៉ាន់ជាជាងការផ្តល់សមត្ថភាពថ្មីដល់តៃវ៉ាន់ ដែលទំនងជាបង្កភាពតានតឹងរួចជាមួយនឹងចិន។ នេះបើយោងតាមប្រភពចំនួន ៣ ដែលស្នើសុំមិនបញ្ចេញឈ្មោះឱ្យដឹងដោយសារតែជាបញ្ហារសើប៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ