រាជធានីភ្នំពេញ ៖ ទាំងអស់នេះ មិនថា តម្រាហុងស៊ុយ ក្នុងផ្នែករបស់អង្សាទិស(Compass Feng Shui Theory)ឬតម្រាខាងផ្នែកស្ថាបត្យកម្ម(Architecture)ទ្វារផ្ទះ គឺជាចន្លោះបើកបិតដែលសំខាន់ជាទីបំផុតរបស់នៃផ្ទះយើងជាចំណុចដែលក្រសែអាកាសខាងក្រៅនឹងចូលមកបង្កើតបដិសម្ព័ន្ធ ជាមួយអាកាសខាងក្នុងបានច្រើនជាទីបំផុត ដូច្នោះមិនថា តម្រារបស់សំណាក់ណាក៏ដោយកុំប្រកាន់ថា ជាទិសគោល គឺទិសនៃទ្វារមុខរបស់ផ្ទះ 8ជាទិសគោលដែលត្រូវជាមុំប៉ុន្មាន និងក្រសែម៉េដែកពិភពលោក ឬដែលយើងហៅថាទិសខ្នងបង្អែក (Siting Direction)នោះឯង ។ នេះបើយោងតាមសៀវភៅ មហាសង្ក្រាន ឆ្នាំខាលចត្វាស័ក រៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាស្ត្រខ្មែរ និងសកល ។
រូបតំណាងតម្រាហុង ស៊ុយបែងចែកទិសដៅប្រហែលបាន៨ទិសបានដល់ទិសខាងជើងត្បូង កើត លិច កើតឆៀងខាងជើង កើតឆៀងខាងត្បូង លិចឆៀងខាងជើង លិចឆៀងខាងត្បូង ទិសនីមួយៗ និងបញ្ចូលថាមពលក្នុងរូបភាពដែលផ្សេងៗគ្នា ដូច្នោះការជ្រើសរើសផ្ទះដែលមានទិសដៅផ្សេងគ្នាក៏ស្មើនឹងការជ្រើសរើសដែលនឹងទទួលថាមពលក្នុងរូបភាពនោះ ទៅគ្រប់វេលានោះឯង ខ្ញុំនឹងលើតួយ៉ាងឱ្យមើលដូចនេះ ៖
ទិសខាងត្បូង ៖ ជារួមទិសខាងត្បូងនោះជាទិសដែលក្តៅពេញមួយឆ្នាំ ក្នុងតម្រាហុង ស៊ុយ នោះទើបកំណត់ថា ជាទិសដែលមានថាមពល ធាតុភ្លើង (Fire Element)ពិសេសបើសិនជាប្រទេសដែលនៅខាងជើងខ្សែអេក្វាទ័រ ព្រោះភាគច្រើនព្រះអាទិត្យនឹងគោចរបែបផ្អៀងទៅទិសខាងត្បូង ។
ទិសខាងជើង៖ ក្នុងទិសដៅត្រឡប់គ្នា និងទិសខាងត្បូង ទិសខាងជើងជាទិសដែលព្រះ អាទិត្យស្ទើរតែមិនគោចរផ្អៀងទៅ ពិសេសប្រទេសដែលនៅខាងជើងខ្សែអេក្វាទ័រទើបជាទិស ដែលមានកម្ដៅតិចជាងពេញមួយឆ្នាំ ទើបកំណត់ជាទិសដែលមានថាមពលរបស់ធាតុទឹក (Water Element)
ទិសខាងកើត ៖ ជាទិសដែលជួបពន្លឺព្រះអាទិត្យក្នុងពេលព្រឹកដែលជាចន្លោះវេលាដូចគ្នានឹងដើមឈើដែលចាប់ផ្ដើមលូតលាស់ស្លឹក ឬចេញផ្កា ដើម្បីទទួលកម្ដៅមកសង្គ្រោះពន្លឺជាអាហារទើបកំណត់ថាទិសខាងកើតនោះ សន្សំថាមពលរបស់ធាតុឈើ (Wood Element)។
រូបតំណាងទិសខាងលិច ៖ ជាទិសដែលជួបនឹងពន្លឺព្រះអាទិត្យក្នុងពេលរសៀលទើបជាចន្លោះវេលាដែលអាកាសចាប់ផ្តើមត្រជាក់ ព្រោះពិភពលោកចាប់ផ្តើមបែរមុខចេញពី ព្រះអាទិត្យ ហើយទើបកំណត់ថា ទិសខាងលិចនោះទទួលថាមពលរបស់ធាតុមាស( Metal Element)
ការជ្រើសរើសទិសផ្ទះបើអាចជ្រើសរើសឲ្យត្រូវនឹងដួងជតា ឬតម្រូវទិញផ្ទះឲ្យត្រូវនឹងដួងជតារបស់អ្នកស្នាក់អាស្រ័យបាននឹងរឹតតែល្អ តួយ៉ាងដូចជា ៖ អ្នកកើតថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៧៧ វេលាម៉ោង១២និង០០នាទី ដែលអាចចង់ដួងចិនតាមរបបប៉ូចយីស៊ីតៀវ (Bazi or four pillars) បានថាជាមនុស្សធាតុទឹក (មើលពីរាសីលើរបស់ថ្ងៃកើត) ក្នុងចំណោមដួងជតានេះ ឃើញថាមានធាតុភ្លើងច្រើនពេកណាស់ ទាំងនេះព្រោះសូម្បីធាតុភ្លើងជា«ធាតុជោគលាភ» របស់មនុស្សធាតុទឹក តែធាតុទឹកតិចពេក មិនអាចពន្លត់ភ្លើងបានត្រឡប់ធ្វើឲ្យភ្លើងឆេះរង្គំឡើង រហៅថាជាដួងដែលអាចបំផ្លាញ រឿងជោគលាភមាសប្រាក់នោះឯង ។
រូបតំណាងដូច្នេះការជ្រើសរើសផ្ទះរបស់អ្នកដែលមានដួងជតានេះ បើអាចជ្រើសរើសផ្ទះដែលបែរមុខផ្ទះ ឬបែរខ្នងបង្អែកទិសខាងជើងបានក៏ស្មើនឹងបានផ្ទះដែលបញ្ជូលថាមពលរបស់ធាតុទឹកចូលទៅដោយទិសមុខផ្ទះបែរទៅរកទិសខាងជើង – ធាតុទឹកនោះនឹងជួយជំរុញដួងជតាយ៉ាងឆាប់រហ័ស នៅក្នុងផ្លូវត្រឡប់បើជ្រើសទិសខ្នងបង្អែកទៅរកទិសខាងជើង -ធាតុទឹកនោះនឹងជួយជំរុញដួងជតាយ៉ាងយឺតៗ តែរឹងមាំ និងគង់វង្ស បើអាចជ្រើសរើសទិញផ្ទះដូចពោលបាននឹងអាចធ្វលឲ្យដួងជតារបស់អ្នកដែលនៅស្នាក់អាស្រ័យល្អឡើងបាន្ទាត់ការជាមួយឧបសគ្គផ្សេងៗ ដើម្បីឲ្យបានជោគលាភដែលមានមហាសាលក្នុងដួងបាន ៕
ចែករំលែកព័តមាននេះ