ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថន័យ​ព្រហ្ម​មុខ​4 នៅ​ប្រាសាទបាយ័ន

7 ឆ្នាំ មុន

តាម​ទស្សនៈ​របស់​ជនជាតិ​ខ្មែរ​និង​អន្តរជាតិ​មាន​មតិ ផ្សេង​ៗ​គ្នា ដូច​ជា​រូបព្រហ្ម​នេះ​មិនមែន​ជា​ព្រះ​ព្រហ្មញ្ញសាសនា​ទេ រូបព្រហ្ម​នេះ​តំណាង​ឲ្យ​អ្នក​ថែរក្សា​ទិស​ទាំង​៤​ដែល​គេ​ហៅ​ថា ចតុលោកបាល គឺ​អ្នក​ដែល​ការពារ

តាម​ទស្សនៈ​របស់​ជនជាតិ​ខ្មែរ​និង​អន្តរជាតិ​មាន​មតិ ផ្សេង​ៗ​គ្នា ដូច​ជា​រូបព្រហ្ម​នេះ​មិនមែន​ជា​ព្រះ​ព្រហ្មញ្ញសាសនា​ទេ រូបព្រហ្ម​នេះ​តំណាង​ឲ្យ​អ្នក​ថែរក្សា​ទិស​ទាំង​៤​ដែល​គេ​ហៅ​ថា ចតុលោកបាល គឺ​អ្នក​ដែល​ការពារ​ទិស​ពិភពលោក មុខ​៤​យាម​ទិស​ទាំង​៤ នៃ​ចក្កវាឡ ។

លោក​មី​សែ​ល ត្រា​ណេ ពណ៌នា​ថា អ្នកនិពន្ធ​ខ្លះ​យល់​ថា រូប​ទាំង​អស់នេះ ដែល​យើង​មើលឃើញ​ញញឹម​ស្រស់​រាក់ទាក់​រក​ពុទ្ធសាសនិក​ទាំងឡាយ ជា​រូបតំណាង​ឲ្យ​ស្តេច​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ខ្លួន​អង្គ​ឯង ព្រោះ​លក្ខណៈ​របស់​ស្តេច​ជ័យ​វរ្ម័ន​ទី​៧ យើង​បានឃើញ​រូ​ច​សំណាក​គង់​ពែនភ្នែន​ក្នុង​កាយវិការ​ធ្យាន​មុ​ទ្រៈ ឬ​ធ្វើ​សមាធិ ដែល​គេ​ហៅ​ថា ពុទ្ធ​រាជ​ដែល​ជា​ព្រះពុទ្ធ និង​ជា​ស្តេច​ផែនដី​ផង ។

គំនិត​មួយទៀត ក្នុង​ចំណោម​រូប​ទាំង​អស់នេះ ស្តេច​ជ័យ​វរ្ម័ន​ទី​៧ ដែល​កាន់​ព្រះពុទ្ធ​សាសនា ព្រះ​អង្គ​មានចិត្ត​អាណិតអាសូរ ករុណា ធម៌​មេត្តា​ច្រើន ដូច្នេះ​ព្រះ​អង្គ​ចង់​ផ្សព្វ​ផ្សាយ​​ទៅ​ទិស​ទាំង​៤ នូវ​ព្រហ្ម​វិហារធម៌ គឺ​មេត្តា (​សេចក្តី​រាប់អាន​), ករុណា (​សេចក្តី​អាណិត​) ឧបេក្ខា (​សេចក្តី​ស្មោះស្មើ​) និង​មុទិតា (​សេចក្តី​ត្រេកអរ​ចំពោះ​មុខ​) ។
ទិដ្ឋ​ភាព​​រួម​នៃ​ប្រាសាទបាយ័ន និង​ខ្លោងទ្វារ​នៃ​ទីក្រុង​អង្គរធំ ដែល​មាន​រូបព្រហ្ម​មុខ​បួន (​ម​.​ត​២០០០) និង​ចម្លាក់​តំណាង​ព្រះ​ភ័ក្ត្រ​នៃ​ព្រះ​ពោធិសត្វ​អវលោកេស្វរៈ​នៅ​ប្រាសាទតាសោម ដែល​គេ​ហៅ​ថា មុខព្រហ្ម (​ម​.​ត ២០០៨) ។

ទិស​ទាំង​៤ តំណាង​ឲ្យ​ធាតុ​ទាំង​៤ ដែល​មាន​ខ្យល់ ទឹក ភ្លើង និង​ធរណី ។ ព្រោះថា បើ​គ្មាន​ធាតុ​ទាំង​៤​នេះ​ទេ មនុស្ស​មិន​អាច​រស់នៅ​បាន​ឡើយ ។

ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ជា​និមិត្តរូប​នៃ​ការ​វិល​ចុះ​វិល​ឡើង​របស់​ផែនដី ។ បើ​យើង​មើល​ពី​ព្រឹក ថ្ងៃ​រះ​ពី​កើត មុខ​ខាងលិច​ស្លាប់ ចំណែក​មុខ​ចំហៀង​សងខាង​ទៅ​តាម​ពេលវេលា ទៅ​តាម​ខែ និង​រដូវ​របស់​ស្រុក​យើង ។

ពេល​ថ្ងៃ​ដើរ​ត្រង់​ពីលើ ពេល​ខ្លះ​ដើរ​ឆៀង​ខាងត្បូង ពេល​ខ្លះ​ដើរ​ឆៀង​ខាងជើង ពេល​ណា​ថ្ងៃ​រះ​ផុត គឺ​មុខ​ខាងជើង​ត្រូវ​ពន្លឺ​ថ្ងៃ​ជាង ខាងត្បូង​ម្លប់​បន្តិច ហើយ​ខាងកើត​ថ្ងៃ​រះ ខាងលិច​ថ្ងៃ​លិច​ជា​ធម្មតា ។

មាន​ហេតុផល​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​ទម្លុះ​នូវ​ពុទ្ធអង្គ អាថ៌​កំបាំង​នៃ​ចំនួន​ដ៏​ច្រើន​លើសលុប​របស់​ព្រះ​កេស​នៃ​ព្រះព្រហ្ម​មុខ​៤ នៅ​លើ​ប្រាសាទបាយ័ន ។ តាម​ពិត​ទៅ​បើ​សំអាង​លើ​ពុទ្ធប្រវត្តិ​យើង រឿងតំណាល​ថា ព្រះ​ពី​ដើម​ធ្លាប់​សោយរាជ្យ​ជា​ស្តេច​ចក្រពត្តិ កាន់​បាត្រ​សូមទាន​គេ ហើយ​គេ​ឥត​គោរព ព្រះ​អង្គ​សម្តែង​ប​ដិ​ហា កើតជា​ព្រះពុទ្ធ​មួយ​អង្គ​អណ្តែត​ពេញ​អាកាស​។ ថ្វី​ដ្បិតតែ​សេចក្តី​ពន្យល់​ខាងលើ​នេះ គេ​អាច​ទទួលយក​បាន តែ​ត្រូវ​ជ្រាប​ថា ចំនួន​នៃ​ព្រះ​កេស​ទាំង​អស់នោះ​ដែល​មាន​ចំនួន​១០៨ ពិតជា​ទាក់ទង​ទៅ​នឹង​លោក​ពិសិដ្ឋ ដែល​មាន​ក្នុង​គម្ពីរ​វេទ និង​មហាយាន​ផង​ដែរ ។ លេខ​៥៤១០៨ ឬ​ក៏​១០០០ ពិតជា​បង្កប់​នូវ​និមិត្តរូប​ស៊ីជម្រៅ​ឥត​គណនា គឺ​អំណាច​មហិទ្ធិឫទ្ធិ បុណ្យ​បារមី​ដ៏​លើសលុប​គ្មាន​ត្រើយ​ត្រា​ន្ត​របស់​ព្រះ​លោកេស្វរៈ ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ទាំង​៤ ដ៏​មហាប្រសើរ​សម្រាប់​សត្វលោក ។

ពេល​យើង​ឡើង​ដល់​ជាន់​ទី​៣ ហាក់បីដូច​នៅ​កណ្តាល​ហ្វូង​មនុស្ស​ច្រើន ពេល​នោះ​អាណាចក្រ​កម្ពុជា មានការ​ច្របូកច្របល់​ដោយសារ​សាសនា ទើប​ប្រាសាទបាយ័ន ដែល​កសាង​ឡើង​ដោយ​ស្តេច​ជ័យ​វរ្ម័ន​ទី​៧ បាន​ចែក​ជា ៣​កាល គឺ កាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧, កាល​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ និង​កាល​សៀម​លើកទ័ព​មក​វាយលុក​យក ទីក្រុង​អង្គរធំ​នៅ​ឆ្នាំ​១១១៧ ។

ក្រោយមក ពី​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ទៅ​តស៊ូ​រំដោះជាតិ​ក្នុង​រយៈពេល​៤​ឆ្នាំ គឺ​បង្រួបបង្រួម​ជាតិ​ផង រហូត​ដល់​ឆ្នាំ​១១៨១ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បណ្តេញ​ទ័ព​ចាម​ឈ្លានពាន​ចេញ​អស់ពី​ក្រុង​អង្គរធំ ទើប​រៀបចំ​ទីក្រុង​ឡើង​វិញ និង​រៀបចំ​កសាង​ប្រាសាទ តូច​ៗ​បន្ថែម​លើ​សំណង់​ចាស់ ដើម្បី​ប្រាសាទ​នោះ​ទៅ​ជា​ប្រាសាទ​ក្នុង​រជ្ជកាល​របស់​ទ្រង់ ។

រួម​សេចក្តី​មក យើង​សន្និដ្ឋាន​បាន​ថា ប្រាសាទបាយ័ន​កសាង​ឡើង ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​ពោធិសត្វ លោកេស្វរៈ​មានមុខ​៤ ជាទី​សំអាង​ក្នុង​លទ្ធិ​ព្រះពុទ្ធ​សាសនា​មហាយាន ។ នៅ​ឆ្នាំ​១៩៣៣ លោក​ហ្ស​ក​ទ្រូ​វេ ជា​អ្នក​អភិរក្ស​ទី​៣ នៅ​តំបន់​សៀមរាប​អង្គរ បាន​ធ្វើ​កំណាយ​ក្នុង​អំឡុង​ឆ្នាំ​១៩៣១ ចំ​កណ្តាល​ប្រាសាទ​កណ្តាល (​ធំ​) ជម្រៅ​១៤​ម៉ែត្រ ស្មើនឹង​កម្រិត​ដី​រាប​របស់​ប្រាសាទ លោក​បាន​យក​ដី​ចេញពី​ក្រៅ ដើម្បី​សិក្សា​ស្រាវជ្រាវ​រក​កេតនភណ្ឌ ផ្សេង​ៗ តែ​នៅ​ក្នុង​នោះ​លោក​បាន​រក​ឃើញ​ព្រះ​ពុទ្ធរូប​មួយ​អង្គ​បាក់បែក កម្ពស់​៣​ម៉ែត្រ​៦០ ហើយ​បាន​ជួសជុល​ឡើង​វិញ​ជា​ស្ថាពរ ហើយ​ប្រគល់​ជូន​ស្តេច​ស៊ី​សុវត្ថិ​មុនី​វង្ស នៅ​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​១៩៣៥ ហើយ​បាន​យក​ទៅ​តម្កល់​នៅ​ព្រះ​វិហារ​ប្រាំពីរ​ល្វែង តាម​បណ្តោយ​ថ្នល់ ទៅ​ខ្លោងទ្វារ​ជ័យ​នៅ​ខាងត្បូង​ថ្នល់​ក្រោយ​ប្រាសាទសួព្រ័ត្រ ។

ប្រាសាទ​ដែល​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា គេ​ហៅ​ថា ព្រះពុទ្ធ​ជ័យ​ពុទ្ធ​មហា​នាថ បាន​ន័យ​ថា ជ័យ​តំណាង​ឲ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ព្រះពុទ្ធ​តំណាង​ឲ្យ​អ្នករក្សា​លោក ។

សរុប​មក ព្រះ​ភ័ក្ត្រ​ទាំង​៤ ដ៏​ធំ​ដែល​ស្ថិត​នៅ​លើ​កំពូល​ទាំងឡាយ​នៃ​ប្រាសាទបាយ័ន ដែល​នៅ​ប្រាង្គ​កណ្តាល ឬ​ប្រាង្គ​ប្រធាន​ដែល​ពី​ដើម​មានការ​គោរព​បូជា​ព្រះ​ជ័យ​ពុទ្ធ​មហា​នាថ​នោះ គឺ​ពិតជា​តំណាង​ឲ្យ​ព្រះ​លោកេស្វរៈ ។ ព្រះ​អង្គ​មាន​ទឹកមុខ​ញញឹម​ប្រឹ​ម​ប្រិ​យ បែរមុខ​មក​រក​ឃើញ​ហាក់បីដូចជា​ចង់​រង់ចាំ​ភ្ញៀវ​យ៉ាង​រាក់ទាក់ មើល​ពី​ខាង​ណា​ក៏​ដូច​ខាង​ណា ឃើញ​ស្នាមញញឹម ពព្រាយ​នាំ​ឲ្យ​យើង​សប្បាយ​រីករាយ និង​កោតស្ញប់ស្ញែង​ពី​វីរ​ទេព​កោសល្យ​នៃ​ស្ថាបត្យករ​ជា​ដូនតា​របស់​យើង ៕