ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2016​ទេសចរ​ទៅ​កម្សាន្ត​ប្រាសាទបន្ទាយឆ្មារ​និង​បន្ទាយ​ទ័ព​12.523​នាក់

7 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​ប្រាសាទបន្ទាយឆ្មារ និង​បន្ទាយ​ទ័ព​សរុប​ចំនួន​១២.៥២៣​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​៩៤៨​នាក់ នេះ​បើ​យោង​តាម

ខេត្ដបន្ទាយមានជ័យ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​ប្រាសាទបន្ទាយឆ្មារ និង​បន្ទាយ​ទ័ព​សរុប​ចំនួន​១២.៥២៣​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​៩៤៨​នាក់ នេះ​បើ​យោង​តាម​ស្ថិតិ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក ។

ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦ នៅ​ខេត្តបន្ទាយមានជ័យ វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ការងារ​បេតិកភណ្ឌ​ដែល​កំពុង​លើក​ស្ទួយ​លើ​វិស័យ​វប្បធម៌ និង​ទេសចរណ៍​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ   ចូល​មក​កម្សាន្ត​ទស្សនា​គឺ​មាន​ប្រាសាទ​ចំនួន​២​កន្លែង​ដែល​កំពុង​លើក​ស្ទួយ​សេវាកម្ម​អភិវឌ្ឍន៍​វប្បធម៌ ដូច​ជា​ប្រាសាទ​បន្ទាយឆ្មារ​ដែល​មាន​បរិវេណ​ប្រាសាទ​ចំនួន​២៤៦.៩៥៥​ម៉ែត្រក្រឡា និង​ប្រាសាទបន្ទាយ​ទ័ព​មាន​ទំហំ​១៨៤.០៩០​ម៉ែត្រក្រឡា ដែល​ស្ថិត​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក។

ភ្ញៀវ​ចូល​ទស្សនា​សារមន្ទីរ​ខេត្ត​មាន​ភ្ញៀវ​ជាតិ​ចំនួន​១.២២៧​នាក់ ស្រី​៤៩៣​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​២០២​នាក់ ស្រី​៥​នាក់ ចូល​ទស្សនា​សារមន្ទីរ​បុរាណវិទ្យា មាន​ចំនួន​៣.០៨១​នាក់ ស្រី​ចំនួន​១៣១​នាក់ ភ្ញៀវ​បរទេស​ចំនួន​២៣៩​នាក់ ស្រី​៥៥​នាក់ ។ យោង​តាម​ស្ថិតិ​ផ្នែក​សិល្បៈ​អភិវឌ្ឍន៍​វប្បធម៌​មាន​ចំនួន​៧៧​កន្លែង ហើយ​មាននៅ​ស្រុក​អូរ​ជ្រៅ​ចំនួន​៥០​កន្លែង មាន​ទួល​បុរាណ​ចំនួន​១០១ (​ទួល​គោក​) ឬ​ដី​ទួល​បុរាណ​១១​ទួល ស្រះ​បុរាណ​២៤ ផ្ទះ​បុរាណ​ចំនួន​១៣៣​ខ្នង វត្ត និង​កុដិ​បុរាណ​ចំនួន​១២ ៕