ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wow កក្រើកឆាកតែម្ដង!! សម្ទុះនៃការគាំទ្រ​បេក្ខជន លីម តិចម៉េង ស្លាកលេខ៣ ឈានមុខ​គេស្ទើរតែ១០០%

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ខណៈលទ្ធផលប្រកាសរកអ្នកកាន់ពាន មិនទាន់ដឹងនៅឡើយ ពិតណាស់ នារាត្រីថ្ងៃទី២៨ ខែសីហានេះ ជាសប្ដាហ៍ចុងក្រោយនៃកម្មវិធីប្រឡងចម្រៀង លំដាប់​ថ្នាក់ពិភពលោក Cambodian idol…

ភ្នំពេញ៖ ខណៈលទ្ធផលប្រកាសរកអ្នកកាន់ពាន មិនទាន់ដឹងនៅឡើយ ពិតណាស់ នារាត្រីថ្ងៃទី២៨ ខែសីហានេះ ជាសប្ដាហ៍ចុងក្រោយនៃកម្មវិធីប្រឡងចម្រៀង លំដាប់​ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤ ដើម្បីស្វែងរកម្ចាស់ជ័យលាភី ដើម្បីលើកពាន។

ដោយឡែក ក្រឡេកមកមើលក្នុងយប់ដ៏អស្ចារ្យនេះ យើងសង្កេតឃើញបេក្ខជន ដែលលេចធ្លោ និងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ដូចទឹកបាក់ទំនប់ មិនថា អ្នកទស្សនាផ្ទាល់ ឬតាម​គេហដ្ឋាននោះ គឺបេក្ខជន លីម តិចម៉េង ដែលមានចំនួនអ្នកមើល ក្នុងការឡាយរហូតដល់ទៅ 518K រីឯអ្នកទស្សនាផ្ទាល់នៅទីនោះ ស្ទើរតែ១០០% ទៅហើយ ដែលជាអ្នកគាំទ្របេក្ខជនវ័យ​ក្មេង តូចច្រឡឹងស្នាមញញឹម មានមន្តស្នេហ៍មកពី​ខេត្តកំពង់ចាមរូបនេះ​។

ក្នុងរាត្រីដ៏អស្ចារ្យនេះដែរ តិចម៉េង បានលើកយកបទចម្រៀង ៣បទ មកបកស្រាយ ដែលមាន​ចំណងជើងថា «ថ្ងៃបែកគ្នា» «មានជាតិក្រោយទៅណាទៅៗ » «យូរយ៉ាងណាក៏ចាំ »។

សូមបញ្ជាក់ផងដែរថា ការប្រកាសលទ្ធផល មិនទាន់ដឹងនៅឡើយទេ ថាបេក្ខជនរូបណា​ជាអ្នកលើកពាននោះឡើយ ដោយក្នុងចំណោមបេក្ខជនទាំង ៤រូប គឺមានបេក្ខជន តូច ច្រឡឹង ស្នាមញញឹមមានមន្តស្នេហ៍ លីម តិច ម៉េង មកពីខេត្តកំពង់ចាម លោកគ្រូពេទ្យ សម្បូរស្នេហ៍ ស៊ឹម ច័ន្ទពន្លឺ មកពីខេត្តតាកែវ កំលោះរួសរាយ នាង ដាវីន មកពីខេត្តកំពង់ស្ពឺ និង​បេក្ខជន ថុល សុភិទិ មកពីរាជធានីភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ