ចៅអធិការវត្ត១អង្គបើករថយន្តបង្កគ្រោះ ត្រូវចាប់ផ្សឹកហើយ
- បន្ទាយមានជ័យ
ចៅអធិការវត្តដែលបើករថយន្តដោយខ្លួនឯង និងមានជាតិអាល់កុល ហើយក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត១គ្រឿងទៀត កាលពី
ចៅអធិការវត្តដែលបើករថយន្តដោយខ្លួនឯង និងមានជាតិអាល់កុល ហើយក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត១គ្រឿងទៀត កាលពី
ខេត្តបន្ទាយមានជ័យ ៖ ចៅអធិការវត្តដែលបើករថយន្តដោយខ្លួនឯង និងមានជាតិអាល់កុល ហើយក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត១គ្រឿងទៀត កាលពីវេលាម៉ោងប្រមាណ៧និង១៥នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២កន្លងទៅនោះ ត្រូវបានឲ្យផ្សឹកលាចាកសិក្ខាបទហើយ ។
លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ បានឲ្យដឹងថា រថយន្តបង្ក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ ២L-០៨៧៤ បើកបរដោយភិក្ខុសង្ឃជាចៅអធិការវត្តប៉ោយអង្គ ស្ថិតក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ព្រះនាម ហ៊ីងចក់ ព្រះជន្ម៤៣ឆ្នាំ និងមានភិក្ខុ១អង្គទៀត និងយាយជីម្នាក់ ដែលអះអាងថា ជាញោមស្រី រួមដំណើរជាមួយគ្នាផងដែរ ។
លោកនាយការិយាល័យបញ្ជាក់ថា រថយន្តកាមរីឆ្លាមខាងលើនេះ បានធ្វើដំណើរពីខាងកើតទៅលិចក្នុងល្បឿនលឿន និងមិនប្រកាន់ស្តាំ ក៏បុកជាមួយរថយន្តឡិចស៊ីស RX៣០០ ពណ៌ស្ករ ពាក់ផ្លាក
លេខ ភ្នំពេញ ២J-៨៥២២ បើកបរដោយស្ត្រីឈ្មោះ យ៉ាយ ពៅ អាយុ៤១ឆ្នាំ រស់នៅភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ។
លោក គី មករា បញ្ជាក់ថា ក្នុងហេតុការណ្រ៍គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសទេ គឺខូចតែរថយន្តទាំង២គ្រឿងខ្លាំង និងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ។
ដោយឡែក ចៅអធិការវត្តដែលជាអ្នកបើកបររថយន្តកាមរីឆ្លាម តាមការត្រួតពិនិត្យ គឺមានអត្រាជាតិអាល់កុល ០,៩២មីលី្លក្រាមក្នុង១លីត្រខ្យល់ និងគ្មានប័ណ្ណបើកបរ ហើយត្រូវបានប្រគល់ជូនមន្ទីរធម្មការ និងសាសនាខេត្តមានវិធានការបន្ត និងត្រូវបានផ្សឹកហើយ ដោយសាលាគណៈខេត្ត ។
គួររំលឹកថា ៖ ចៅអធិការវត្ត១អង្គបើកឡានបង្កគ្រោះ នៅមុខសណ្ឋាគារ ៕
ចែករំលែកព័តមាននេះ