ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​២-៣​ត្រឡប់ ស្លា.ប់​និង​របួស​រដូករណែល​ពេញ​ផ្លូវ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៦ …

ខេត្តសៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក រវាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ម៉ា​ស៊ី​ច្រូតស្រូវ​បាន​ទៅ​កៀរ​រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ​ធ្លាក់​ពីលើ​ថ្នល់ជាតិ​ក្រឡាប់​២-៣​ត្រឡប់​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស ស្រី ក្មេង ចាស់ ៧​នាក់ បាន​ស្លាប់ និង​របួសធ្ងន់​-​ស្រាល ដេក​រដូករណែល​ពេញ​ផ្លូវ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-5863 បើក​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ហើយ​រេ​ពេញ​ផ្លូវ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ខៀវ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 3A-3512 បាន​បើក​មក​កៀរ​គ្នា បណ្ដាល​ឲ្យ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ធ្លាក់​ផ្លូវជាតិ​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​ពលរដ្ឋ​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​បាន​បញ្ជូន​កម្លាំង​ជំនាញ​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ទាំង​យប់ ដើម្បី​ជួយ​សង្គ្រោះ​និង​ធ្វើការ​វាស់វែង ដើម្បី​យក​រថយន្ត​ទាំង​២​គ្រឿង​ចេញពី​កន្លែង​កើតហេតុ​កុំឱ្យ​កកស្ទះ​ចរាចរ ។

លោក​អធិការ​បញ្ជាក់​ថា រថយន្ត​ហា​យ​លែ​ន​ឌ័​រដែ​ល​ធ្លាក់​ផ្លូវ​នោះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស សរុប​ទាំងអស់​៧​នាក់ រួម​មាន ១-​ឈ្មោះ លេង តុលា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​អ្នក​បើករថយន្ត​តាក់ស៊ី រស់នៅ​ភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប (​ស្លាប់​នៅ​ហ្នឹង​កន្លែង​), ២-​ឈ្មោះ ម៉ា​ន់ ម៉ា​រី​ន ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជា​ប្រពន្ធ​អ្នកបើកបរ របួសធ្ងន់ បាក់ឆ្អឹង​ជំនី​ចំនួន​២ និង​ដេ​ជា​ច្រើន​ថ្នេរ​, ៣-​ឈ្មោះ លេង តុង​លុ​ច ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជា​សិស្ស ត្រូវជា​កូន​អ្នកបើកបរ​(​ស្លាប់​), ៤-​ឈ្មោះ អឿ​ន សុខ​ចាន់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ អ្នក​រួម​ដំណើរ  របួស​បាក់​ភ្លៅ ធ្ងន់​, ៥-​ឈ្មោះ ផៃ សុ​ផាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ អ្នក​រួម​ដំណើរ របួសធ្ងន់ (​មុខ មាត់ ដេរ​៥​ថ្នេរ​), ៦-​ឈ្មោះ ផាត ម៉េ​ង​ហួរ ភេទ​ប្រុស អាយុ​៥​ឆ្នាំ ត្រូវជា​កូន​អ្នកបើកបរ (​របួសស្រាល​) និង ៧-​ឈ្មោះ ផាត ម៉េ​ង​ហ៊​ង ភេទ​ប្រុស អាយុ​៤​ឆ្នាំ​កន្លះ ត្រូវជា​កូន​អ្នកបើកបរ (​របួសធ្ងន់ ត្រង់​ក្បាល ជើង​) ។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បើក​កៀរ​រថយន្ត​ហា​យ​លែ​ន​ឌ័​រហើយ រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ត្រូវ​បាន​គេ​បើក​យក​ទៅ​លាក់​ទុក​នៅ​ខាងក្រោម​ផ្លូវជាតិ ចំណុច​ត្រពាំង​ខ្ទឹម ក្នុងភូមិ​សាស្ត្រ​ឃុំ​សសរស្តម្ភ រួច​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​កម្មករ​៤​នាក់ និង​រថយន្ត​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ទាំង​រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ ត្រូវ​បាន​កម្លាំង​ជំនាញ​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ។ ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯកជន ស៊ឹង រិ​ទ្ធី​រ៉េ​ត ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ៕