ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ចោល​…​ចប់ !

7 ឆ្នាំ មុន

និយាយ​រឿង​ចាស់​…​រឿង​សម័យ​មុន​ៗ…​មាន​សម័យ​សាធារណរដ្ឋ​ខ្មែរ​…​សម័យ​សង្គមរាស្ត្រនិយម​…​រហូត​ដល់​សម័យ​អាណានិគមនិយម​បារាំង​…

និយាយ​រឿង​ចាស់​…​រឿង​សម័យ​មុន​ៗ…​មាន​សម័យ​សាធារណរដ្ឋ​ខ្មែរ​…​សម័យ​សង្គមរាស្ត្រនិយម​…​រហូត​ដល់​សម័យ​អាណានិគមនិយម​បារាំង​…​រដ្ឋ​តែងតែមាន​ឃ្លាំង​ស្តុក​ទំនិញ​…​ជា​ទំនិញ​សម្ភារ​ឧបករណ៍​របស់​រដ្ឋ ដែល​ចាប់​បាន​ពី​បទល្មើស​នានា​…​។​ល​។

ក្នុង​ឃ្លាំង​របស់​រដ្ឋ​ឬ​របស់​រាជការ​…​មាន​ទំនិញ​សព្វបែបយ៉ាង​…​ទំនិញ​ជា​ជំនួយ​ពី​បរទេស​…​ទំនិញ​ពី​ឈ្មួញ​នាំ​ចូល​គេចពន្ធ​…​ទំនិញ​បទល្មើស​សេដ្ឋកិច្ច​…​ប្រមូលផ្តុំ​ទុក​ក្នុង​ឃ្លាំង​…​។

ឃ្លាំង​មួយ​ៗ​មាន​អ្នកយាម​…​អ្នក​មើលថែ​រក្សា​…​បើក​ចេញ​បើក​ចូល​…​ទុក​រាប់​ឆ្នាំទៅ​មាន​ទំនិញ​ពេញ​ឃ្លាំង​…​។

ឃ្លាំង​ដែល​មាន​ទំនិញ​សម្បូរ​ណ៍​បែប​…​ដែល​ទីផ្សារ​ត្រូវការ​មិនសូវ​មានសំណាង មាន​អាយុ​វែង​ទេ​…​ច្រើន​តែ​អាយុ​ខ្លី​…​ទុក​យូរ​ឆ្នាំ​ពេក ក្លាយជា​អគ្គិភ័យ​…​ទម្រាំ​ពន្លត់​ទាន់​…​ក្លាយជា​ផេះ​…​ទីបំផុត​ចប់​ទៅ​ហោង ។

ក្រោយ​ពេល​ឆេះ​ឃ្លាំង​ម្តង​ៗ…​មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​អត់​បានការ​ថា​…​លួច​ច្រើន​ពេក​…​បបួល​គ្នា​លួច​ច្រើន​ជ្រុល​…​លួច​ធ្វើ​អ្នកមាន​…​ពេល​ទល់លាមក​ដុត​ចោល​តែ​ម្រ៉​ង !

ធម្មតា​រៀប​ដាច់​ឆ្នាំ​…​ជា​ពេលវេលា​ត្រូវ​ពិនិត្យ​ស្តុក​ក្នុង​ឃ្លាំង​…​មាន​សល់​អ្វីខ្លះ ? ចំណាយ​ចំណូល​គ្រឿង​សម្ភារ​ឧបករណ៍​…​។ លួច​ច្រើន​ពេក​ខ្លាច​បែក​ពាង​ប្រហុក​…​ទល់​ច្រក​ដុត​ចោល​តែ​ម្រ៉​ង ! ដុត​ចោល​…​ចប់ !!

រឿង​លួច​ហើយ​ដុត​ចោល​…​គ្មាន​អ្នក​ណា​ចោទ​អ្នក​ណា​ទេ​…​យ៉ាងច្រើន​គ្រាន់តែ​សង្ស័យ​…​ព្រោះ​គ្មាន​វត្ថុ​តាង​ដុត​…​លួច​ជា​ចង្កោម​…​លួច​ជា​ប្រព័ន្ធ​…​ដុត​ចោល​តែ​ម្រ៉​ង កុំឱ្យ​ពូកែ​មក​ពិនិត្យ​ស្តុក​…​កុំឱ្យ​ពូកែ​មក​រាប់ មក​វាស់វែង​…
គ្មាន​អ្វី​ធំ​ជាង​លួច​ខ្លះ ទុក​ខ្លះ​…​លួច​ជ្រុល ដុត​ចោល​ទេ !!
             អា​ឡេវ