ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងរឿង​សង្សារ! បុរសម្នាក់ខលវីដេអូថា បើ​អូន​មិនជឿបង បងធ្វើរឿងមួយ ផ្អើល​ភូមិទ្រា​

3 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​តូចចិត្ត​រឿង​សង្សារ​សុំ​បែក​បាន​យក​ខ្សែ​ឡើង​ទៅ​លើ​បន្ទប់​ជាន់​ទី​

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​តូចចិត្ត​រឿង​សង្សារ​សុំ​បែក​បាន​យក​ខ្សែ​ឡើង​ទៅ​លើ​បន្ទប់​ជាន់​ទី​២​ រួច​ច.ង ក​ បញ្ចប់ជីវិត បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧​និង ២០​នាទី​យប់​ថ្ងៃ​ទី ២៧​ខែសីហា​ឆ្នាំ ២០២២​ នៅ​ភូមិ​ទ្រា​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

​ជនរងគ្រោះ​ឈ្មោះ វៀត ណៃ ភេទប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ ​ខាងលើ ។

បើ​តាម​សំដី​ពី​ក្រុម​គ្រួ​សារបាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​ កូន​របស់​គាត់​បាន​ចេញពី​ធ្វើការ​ដូច​សព្វដង​ ពេល​នោះ​ក៏​មាន​សង្សារ​របស់​រូបគេ​បាន​ទូរស័ព្ទ​មក​និយាយ​ជាមួយ​គ្នា ស្រាប់តែ​ធ្វើ​ឱ្យ​រូបគេ​បាន​ឡើង​ទៅ​លើ​បន្ទប់​ជាន់​ទី២ យក​ខ្សែ​ទៅ​ច.ង ក​​បញ្ចប់ជីវិត​ ហើយ​មុន​នឹង​​បញ្ចប់ជីវិត ​ជន​រង​គ្រោះ​ក៏​បាន​ខ​ល​វី​ដេ​អូ​និយាយ​ជាមួយ​សង្សារ​ថា «បើ​អូន​មិន​ជឿចិត្ត​បង​ បង​នឹង​ច.ង ក​​បញ្ចប់ជីវិត​ឱ្យ​​អូន​មើល​» ។

ក្រុម​គ្រួ​សារបាន​បន្ត​ថា ពេល​ដែល​បាត់​កូន​មួយសន្ទុះ​ក្រោយមក ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ឡើង​ទៅ​ដល់​បន្ទប់​ជាន់​ទី ២​ក៏​ឃើញ​កូន​របស់​គាត់​បាន​ច.ង ក​នឹង​ចម្រឹង​ដែក​ទ្វារ ​ពេល​នោះ​ឪពុក​ក៏​បាន​ខំ​ស្រាយ​ទម្លាក់​ហើយ​ជួយ​សង្គ្រោះ​បឋម​ដែរ ​តែជាអកុសល​​កូន​របស់​គាត់​បាន​ស្លា.ប់​បាត់​ទៅ​ហើយ រួច​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​ចុះ​ទៅ​ដល់ទី​តាំងនៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​ ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១​ចុះ​បាន​ចុះ​ទៅ​ដល់ទី​តាំងនៅ​កន្លែង​ហេតុ​ ឃើញ​ជន​រង​គ្រោះ​ស្លា.ប់​ហើយ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​កោសល្យវិច័យ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ ដើម្បី​ចុះ​មក​ពិនិត្យ​ស.ព ។

ក្រោយ​ពិនិត្យ​ស.ព​រួច ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ជន​រង​គ្រោះ​ពិតជា​បាន​ស្លា.ប់​ដោយសារ​​ច.ង ក បញ្ចប់ជីវិត​ពិតប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ផ្សេង​នោះ​ឡើយ ។ ​បន្ទាប់មក សមត្ថកិច្ច​ក៏​បាន​ធ្វើ​លិ​ខិ​ប្រគល់​ស.ព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ