ខេត្តស្វាយរៀង ៖ ជនជាតិវៀតណាមមួយក្រុមមានគ្នា៤ទៅ៥នាក់ ប្រដាប់ដោយដំបង បំពង់ទីបគ្រប់ដៃ និងដុំថ្មបានព្រួតវា.យទៅលើជនជាតិវៀតណាមម្នាក់ដែលគេស្គាល់ថា ជាចុងភៅកាស៊ីណូ៦៧សំរោងយ៉ាងសាហាវ ដូចក្នុងរឿងភាពយន្ត វាយរហូតស្លា.ប់នៅហ្នឹងកន្លែង ហើយបន្ទាប់ពីធ្វើសកម្មភាពរួចក៏នាំគ្នារត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣៤នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៦ខែសីហា ឆ្នាំ២០២២ នៅមុខកាស៊ីណូ៦៧ ស្ថិតនៅជាប់ប៉ុស្ត៍ច្រកទ្វាព្រំដែនសំរោង ឃុំសំរោង ស្រុកចន្ទ្រា ខេត្ដស្វាយរៀង ។
សមត្ថកិច្ចនគរបាលប៉ុស្ត៍ច្រកទ្វារព្រំដែនសំរោងបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យព្រួតវាយស្លា.ប់នោះ មានឈ្មោះយឿង មិនទៀង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរចុងភៅ នៅក្នុងកាស៊ីណូ៦៧ (ជាប់ប៉ុស្ត៍ច្រកទ្វាព្រំដែនសំរោង) មានទីលំនៅខេត្តហាយយឿង ប្រទេសវៀតណាម ។ ចំណែកក្រុមជនសង្ស័យដែលគេស្គាល់ថា ជាជនជាតិវៀតណាមដែរនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈក្រោយកើតហេតុពួកគេបានរត់គេចខ្លួនបាត់ភ្លាមៗ បន្សល់ទុកតែជនរងគ្រោះដេកស្លា.ប់ នៅក្នុងថ្លុកឈាម តាមផ្លូវគួរឱ្យសង្វេគ ។

បើតាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ(ជនជាតិវៀតណាម)បានយកទូរស័ព្ទរបស់ខ្លួនទៅបញ្ចាំនៅហាងមួយកន្លែង ដើម្បីយកលុយទៅលេងល្បែងក្នុងកាសុីណូ បន្តទៀត។ ប្រភពបន្តថា ក្រោយមកក៏មានក្រុមជនសង្ស័យប្រមាណ៤ទៅ៥នាក់បានដើរចូលទៅនិយាយគ្នាជាមួយជនរងគ្រោះ ។ បន្ទាប់មក មិនដឹងជាមានរឿងអ្វីទេ ស្រាប់តែជនមួយក្រុមនោះព្រួតគ្នាយកដំបងបំពង់ទីបវាយយ៉ាងសន្ធាប់ទៅលើជនរងគ្រោះ រួចហើយក៏នាំគ្នារត់គេចខ្លួនបាត់ភ្លាមៗតែម្ដង ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ ប៉ុន្តែសមត្ថកិច្ចបានទៅដល់ជនរងគ្រោះដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ។ សមត្ថកិច្ចបានពិនិត្យធ្វើកោសល្យវិច្ច័យស.ព រួចធ្វើកំណត់ហេតុរាយការណ៍លោកស្នងការនគបាលខេត្តដើម្បីជ្រាប និងបានស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះ ដើម្បីយកមកផ្ដន្ទាទោសអោយខាងតែបាន ខណៈកាស៊ីណូមានកាមេរ៉ាសុវត្ថិភាព មានវីដេអូពីសកម្មភាពរបស់ក្រុមជនទាំងនោះវាយទៅលើជនរងគ្រោះផងដែរ។

បើតាមមន្ត្រីនគបាលម្នាក់បង្ហើបឲ្យដឹងថា សមត្ថកិច្ចការិយាល័យកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានសហការជាមួយមន្ត្រីនគបាលមូលដ្ឋានចុះស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៧ សីហា ២០២២ នេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាប់បានជនសង្ស័យចំនួន២នាក់ហើយ និងកំពុងតាមចាប់ខ្លួនជនសង្ស័យ៣នាក់ផ្សេងទៀតដែលកំពុងគេចខ្លួន យកមកផ្តន្ទាទោសខានតែបាន ។
ចំណែកស.ពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យសមត្ថកិច្ចភាគីវៀតណាមប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅប្រទេសវៀតណាម៕
ចែករំលែកព័តមាននេះ