ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​តិរច្ឆាន​មើល​រឿង​សិច​ប៉ង​ចាប់​កូនស្រី​រំលោ.ភ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​តិរច្ឆាន​ម្នាក់​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​២៨ មក​រា ក្រោយ​ពី​ប្រពន្ធ​ប្ដឹង​ចោទប្រកាន់​ថា

ខេត្តបាត់ដំបង ៖ បុរស​តិរច្ឆាន​ម្នាក់​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​២៨ មក​រា ក្រោយ​ពី​ប្រពន្ធ​ប្ដឹង​ចោទប្រកាន់​ថា បាន​ព្យាយាម​ចាប់​កូនស្រី​របស់​ខ្លួន​រំលោភ តែ​មិន​បាន​សម្រេច ។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់​បានឱ្យ​ថា បុរស​តិរច្ឆាន​រូប​នេះ​ឈ្មោះ ហេង ម៉ា​ប់ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ប៊ួ​រ ស្រុក​ភ្នំព្រឹក ។ ជន​នេះ​ត្រូវ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ​ស៊ុ​យ សា​វ័​ន្ត អាយុ​៣១​ឆ្នាំ ប្ដឹង​ចោទប្រកាន់​ថា បាន​ចាប់​កូនស្រី​អាយុ​៩​ឆ្នាំ ប៉ង​រំលោភ​នៅ​ក្នុងផ្ទះ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៦ មក​រា ប៉ុន្តែ​មិន​បាន​សម្រេច ដោយសារ​គាត់​តាម​ទាន់​ពេល​កំពុង​ធ្វើ​សកម្មភាព ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា គាត់​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​លោក​ប្ដី​គំរក់​នេះ​តែ​ម្ដង ។ ជន​អគតិ​ឈ្មោះ ហេង ម៉ា​ប់ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​នូវ​អំពើ​ថោកទាប​នេះ​មែន តែ​មិន​បាន​សម្រេច​ទេ ។

ជន​តិរច្ឆាន​រូប​នេះ​និយាយ​ថា ខ្លួន​បាន​មើល​រឿង​សិច​ក្នុង​ទូរស័ព្ទ​ធ្វើ​ឱ្យ​មានអារម្មណ៍​យ៉ាងខ្លាំង ទើប​មានរឿង​បែប​នេះ តែ​ពេល​ខ្លួន​ព្យាយាម​ចាប់​អោប​ថើប​កូនស្រី ក៏​ត្រូវ​ប្រពន្ធ​មក​ទាន់​រហូត​មានការ​ប្រ​ទុ​ស្ដ​រាយ​គ្នា​តែ​ម្ដង លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​និយាយ​ថា ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ប្រពន្ធ​របស់​ខ្លួន ។ ក្រោយ​ពី​ឃាត់ខ្លួន​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង ហើយ​ពេល​នេះ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញបញ្ជូន​ជន​នេះ​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយ ៕