ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ចាស់​ជនជាតិ​ដើម​«​លាវ​ខ្សែ​ត្រ​»អភិ​វឌ្ឍន៍​​ពី​ផ្ទះ​បិទ​ដី​មក​សង់​ជា​ផ្ទះ​វីឡា​នា​បច្ចុប្បន្ន

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មកដឹងពីប្រវត្តិ​ជនជាតិ​ដើម​លាវ ​រស់នៅ​ឃុំ​ខ្សែ​ត្រ ដែល​អ្នក​ខេត្តស្វាយរៀង​តែង​ហៅ​ថា ​លាវ​ខ្សែ​ត្រ ។ មនុស្ស​ចាស់​ជនជាតិ​ដើម​លាវ​ខ្សែ​ត្រ​ បានអភិវឌ្ឍន៍​ពី​ផ្ទះ​បិទ​ដី​មក​សាង​សង់​ផ្ទះ​វីឡា ដោយ​ប្រកប​មុខរបរ​កសិកម្ម…

ខេត្តស្វាយរៀង ៖ មកដឹងពីប្រវត្តិ​ជនជាតិ​ដើម​លាវ ​រស់នៅ​ឃុំ​ខ្សែ​ត្រ ដែល​អ្នក​ខេត្តស្វាយរៀង​តែង​ហៅ​ថា ​លាវ​ខ្សែ​ត្រ ។ មនុស្ស​ចាស់​ជនជាតិ​ដើម​លាវ​ខ្សែ​ត្រ​ បានអភិវឌ្ឍន៍​ពី​ផ្ទះ​បិទ​ដី​មក​សាង​សង់​ផ្ទះ​វីឡា ដោយ​ប្រកប​មុខរបរ​កសិកម្ម ធ្វើស្រែ​និង​ចិញ្ចឹមសត្វ​គោក្របី នៅ​ស្រុក​កំ​ព​ងើ​រោ​ទ៌ ។ សូមរំលឹកថា៖ មក​ដឹងពី​ប្រវត្តិ​ជនជាតិ​ដើម​«លាវ»​នៅ​ស្រុក​កំពង់​​រោ​ទ៍​​ក្នុងខេត្តស្វាយរៀង​

ជួបជាមួយ​លោកស្រី​គង់ ​សា​រ៉​ន ​អាយុ​៦៧​ឆ្នាំ ជន​ជាតិ​ដើម​លាវ សញ្ជាតិ​ខ្មែរ តួនាទី​មេ​ភូមិ​ពោធិ ឃុំ​ខ្សែ​ត្រ ប្តី​ឈ្មោះ​មាស​រ៉ាំ អាយុ​៧៦​ឆ្នាំ​ ជនជាតិ​ដើម​លាវ សញ្ជាតិ​ខ្មែរ បាន​ប្រាប់​ថា គ្រួសារ​របស់​គាត់ មានកូន​ស្រី​០៥​នាក់ មាន​ចៅ​១២​នាក់ ពេល​នៅផ្ទះ​និយាយ​ភាស​លាវ លាយ​ភាសា​ខ្មែរ កូន​ៗ ចៅ គេ​ចេះ​ស្តាប់​តែ​ពួក​គេ​ព្យា​យ​និយាយ​តែ​ភាសា​ខ្មែរ ដោយ​ពួក​គេ​នៅ​ក្នុង​សង្គម​ខ្មែរ ចុះ​សញ្ជាតិ​ខ្មែរ រស់នៅ រៀនសូត្រ ភាសា​ខ្មែរ ដូច្នេះ ​ពួក​គេ​និយាយ​ខ្មែរ ។

​​លោកស្រី​លើក​ឡើង​ដែរ​ថា រយៈពេល​យ៉ាង​យូ​រ៣០​ឆ្នាំ​ខាង​មុខ អស់ពី​ចាស់ទុំទៅ ជនជាតិ​ដើម​លាវ​ខ្សែ​ត្រ គឺ​បាត់បង់​ភាសាប្រពៃណី​ទំនៀមទម្លាប់​លាវ​ខ្សែ​ត្រអស់ហើយ និង​ប្រហែល​ក្លាយជា​រឿងនិទាន​ក៏​មិនដឹង ​។ លោកស្រី​បញ្ជាក់​ថា បច្ចុប្បន្ន ចាស់​ៗ​នៅផ្ទះ ប្រកប​មុខរបរ​កសិកម្ម ធ្វើស្រែ និង​ចិញ្ចឹម​គោក្របី ក្មេង​ៗ ទៅ​ធ្វើការ​រោងចក្រ នៅ​ក្រុង​បា​វិត ​និង​ភ្នំពេញ​។

ភូមិ​ពោធិមាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១៨៩​គ្រួសារ មនុស្ស​សរុប​៩១៩​នាក់​ (ស្រី​៤៦៩​នាក់​) ក្នុង​នោះ​ ជនជាតិ​ដើម​លាវ សញ្ជាតិ​ខ្មែរ​៨០%​គ្រួសារ ជា​ជនជាតិ​ដើម​លាវ បាន​ប្រពន្ធ​ប្តី មក​ពី​ក្រៅ​
( ខ្មែរ​) មាន​២០​ភាគរយ​។ ​ប្រជាពលរដ្ឋ​ភូមិ​ពោធិ មានគ្រួសារ​អ្នក​ចិញ្ចឹម​គោក្របី មាន​៥០% ក្នុង​១​គ្រួសារ ចិញ្ចឹម​លើស​ពី​២០​ក្បាល​ដល់​៤០​ក្បាល ដោយ​ផ្ទៃដី​ស្រែ ព្រោះស្រូវ​អស់​គ្មាន​កន្លែង
​ឃ្វាល ។

លោក​អ៊ុ សា​ផ​ន អាយ​៦៥​ឆ្នាំ មេឃុំ​ខ្សែ​ត្រ បាន​មាន​ប្រសាសន៍​ថា រដ្ឋបាល​ឃុំ​ខ្សែ​ត្រ មាន​១៤​ភូមិ គឺ​ភូមិ​ខ្សែ​ត្រភូមិ​ពោធិ ភូមិ​កណ្តាល ភូមិ​ត្រោក ភូមិ​ព្រៃ​តា​ញ៉​យ ភូមិ​ព្រៃ​សង្កែ ភូមិ​ថ្មី ភូមិ​សា ម៉ ភូមិ​ត្រពាំង​កំពឹស ភូមិ​ព្រៃ​ចា​រ្យ ភូមិ​ព្រៃ​ចំណា ភូមិ​ត្រពាំង​ឈូក ភូមិ​ត្រពាំង​ស្មាច់ និង​ភូមិ​ឬ​ស្សី​អម មាន​ប្រជាពលរដ្ឋ​សរុប​៣,២០៤​គ្រួសារ មនុស្ស​សរុប​១២,៩៦៩​នាក់​ស្រី​៦,៦៩០​នាក់ ក្នុង​នោះ​ជនជាតិ​ដើម​លាវ សញ្ជាតិ​ខ្មែរ​៦៥% (​គឺ​មាន​១០​ភូមិ​ជា​ជនជាតិ​ដើម​លាវ៤​ភូមិ មាន​ជនជាតិ​ដើម​លាវ​៣៥%) មនុស្ស​ចាស់​អាយុ​ចាប់ពី​៥០ ឡើង​ទៅ១០០​ឆ្នាំ​ចេះ​និយាយ​ភាសា​លាវ ដំណ​ដូនតាក្មេង​អាយុ​ចាប់ពី​៤៩​ឆ្នាំ​ចុះ គឺ​ចេះ​ស្តាប់ ភាសា​លាវ​ខ្សែ​ត្រ ។

ក៏​ប៉ុន្តែ​មនុស្ស​តិច​ណាស់​ដែល​ចេះ​ស្តាប់​ហើយ​ចេះ​និយាយ​ភាសា​លាវ​ខ្សែ​ត្រ ភាគច្រើន​ពួក​គេ​អាច​ស្តាប់​ឪ​ពុក​ម្តាយ​ពួក​គេ​និយាយ ភាសា​លាវ​ខ្សែ​ត្រ​នេះ ក៏​ប៉ុន្តែ​ពួក​គេ​មិន​និយាយ​តប​ទៅ​ឪ​ពុក​ម្តាយ​វិញ​ទេ ពួក​គេ​និយាយ​ភាសា​ខ្មែរ​តប​វិញ ដោយ​ក្មេង​ៗ​ពួក​គេ​រៀន​អក្សរ លេខ​ពន្ធ ជា​ភាសា​ខ្មែរ ពួក​គេ​កើត​នៅ​ប្រទេស​ខ្មែរ ចុះ​សញ្ជាតិ​ខ្មែរ បរិស្ថាន​សង្គម​ខ្មែរ​។

បើ​គិត​ត្រ​ឆ្នាំ​១៩៨៩ គឺ​លាវ​ខ្សែ​ត្រ​១០០%​ គ្មា​ន​អ្នក​ចំណូល​មក​ពី​ខាងក្រៅ​ស្រុក​ចូល​រស់​នៅទេ​ លាវ​ខ្សែ​ត្រ​សុទ្ធ​១០០%​។​ លោក​មេឃុំ ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​រដ្ឋបាល​ឃុំ​ខ្សែ​ត្រ​ជនជាតិ​ដើម​លាវ សញ្ជាតិ​ខ្មែរ ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ ចំនួន​២​រូប ៖១,​ឈ្មោះ បែន​សួន ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ ជនជាតិ​ដើម​លាវ ខ្សែ​ត្រ ២,​ឈ្មោះ ឃួ​ន សា​រ៉ាំ ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ជនជាតិ​ដើម​លាវ​ខ្សែ​ត្រ​។​មន្ត្រី​នគ​បាល​ជាតិ នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ខ្សែ​ត្រ​០៥​រូប​គឺ​ជនជាតិ​ដើម​លាវ​ខ្សែ​ត្រ​ទាំងអស់ ។​១,​លោក​វរៈសេនីយ៍ត្រី មុំ សាទ អាយុ​៥៣​ឆ្នាំ តួនាទី​នាយ​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ខ្សែ​ត្រ និង​លោកនាយ​រង​ប៉​ស្ត៍​រដ្ឋបាល​មន្ត្រី​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋ​ប​ល​ឃុំ​ខ្រែ​ត្រ​០៤​រូប​ទៀត ក៏​ជា​ជនជាតិ​ដើម​លាវ​ខ្សែ​ត្រដែរ​។​

លោក​មេឃុំ​បាន​បញ្ជាក់​ថា លាវ​ខ្សែ​ត្រ​នេះ​ជា​ច្រើន​ជំនាន់​មក​ហើយ ចាស់ទុំ​រៀប​គូ​ស្រក ឲ្យ​កូន​ប្រុស​ស្រី គឺ​រៀប​ការ​តែ​ជាមួយ ជនជាតិ​លាវ​ខ្សែ​ត្រ​ដូច​គ្នា និយាយ​ភាសា​លាវ​ខ្សែ​ត្រ ទើបតែ​ក្នុង​អំ​ឡុ​វ​ឆ្នាំ​១៩៨៩ ១៩៩៣ មាន​រៀប​ការ​កូនចៅ មក​ពី​ស្រុក​ក្រៅ​សហគមន៍​លាវ​ខ្សែ​ត្រ រហូត​មក​ដល់​ឆ្នាំ​២០០៧២០០៨ ប្រទេស​មានការ​អភិវឌ្ឍន៍ មាន​រោងចក្រ​ច្រើន ទើប​ក្មេង​ៗ យុវជន ជួប​គ្នា នៅ​កន្លែងធ្វើការ​រោងចក្រ ក៏​ស្រឡាញ់​គ្នា ស្តីដណ្តឹង ជា​ប្តី ប្រពន្ធ មក​ពី​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​ទើប​មក​ដល់​បច្ចុប្បន្ន​ ការ​និយាយ​ភាសា​លាវ​យុវជន​គេ​មិន​និយាយ​ទ ហើយការ​រៀបចំ​អា​ពា​ហ៌​ពិ​ពា​ហ៌ កូន​ប្រុ​ស្រ​ស្រី​តាម​ប្រពៃណី​ខ្មែរ អស់ហើយ​ពុំ​មាន​រៀបចំ​តាម​បែប​ប្រពៃណី​ទំនៀមទម្លាប់​លាវ​ខ្សែ​ត្រ​ទៀត​ទេ​។

​លោកតា ពុត វ៉ា​ន់ អាយុ​៨០​ឆ្នាំ ជន​ជាត​ដើម​លាវ នៅ​ភូមិ​ពោធិ​ឃុំ​ខ្សែ​ត្រ​បាន​លើក​ឡើង​ថា ការ​បាត់បង់​ភាសា លាវ​ខ្សែ​ត្រ នេះ​ដោយសារ ភាសា​ចេះ​និយាយ​ត​ដំណ ពី​ដូនតា ត​.​ត​គ្នា គ្មាន​អក្សរ ហើយ​ក៏​មិនដឹង​ថា ដូនតា​មក​រស់នៅ​តំបន់​ភូមិសាស្ត្រ​ឃុំ​ខ្សែ​ត្រ​នេះ​ក្នុង​អំឡុង​ឆ្នាំ​ណា​ប៉ុន្មាន​រយ​ឆ្នាំ​ហើយ កើតមក​ឮ អ្នកស្រុក​ជនជាតិ​ខ្មែរ គេ​ហៅថា លាវ ខក លាវ​ដាច់​ត្រណោត និង​លាវ​ខ្សែ​ត្រ ។​ក្នុង​ពេល​អ្នក​សារព័ត៌មាន​យើង​សម្ភាស៍ លោក​សុខ​សា​រ៉ាត អាយុ​៦៥​ឆ្នាំ​ជន​ជា​តើ​ដើម​លាវ នៅ​ភូមិ​ពោធិ បាន ហៅ​ចាស់ទុំ​ក្នុងភូមិ​ចំនួន​៧_៨​នាក់​មក​ជួបជុំ​គ្នា មាន​ក្មេង​មាន​ចាស់​ប្រមាណ​ជាង​១០​នាក់ មានឈ្មោះ​កូយ​ធំភេទ​ស្រី​អាយុ​៦៥​ឆ្នាំ ឈ្មោះ​សុខ​សុផល​(​ហៅ​យាយ​អូវ​) ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ​មក​ពិភាក្សា ។​

លោក​សុខ​សា​រ៉ាត​លើក​ឡើង​ថា បើ​តាម​គាត់​បាន​ជួប​ចាស់ទុំ ជនជាតិ​ដើម​លាវ បាន​ប្រាប់​ឲ្យ​ដឹង
​ថា ជនជាតិ​លាវ​មក​រស់នៅ​ប្រទេស​ខ្មែរ មាន​ពី​ពួក គឺ លាវ តា​គង់ និង​លាវ តា ញ៉ ។ ​លាវ តា​គង់ និយាយ​​ភាសា ដូច​ជនជាតិ ឡាវ វៀង​ច​ន្ទ័ ប្រទេស​ឡាវ​បច្ចុប្បន្ន ចំណែក​លាវ​តា ញ៉ និយាយ​ភាសា ដូច​សៀម ប្រទេស​ថៃ​បច្ចុប្បន្ន​។

​លោក​សុខ ​សា​រ៉ាត បន្ត​ទៀត​ថា ចំពោះ​លាវ​ខ្សែ​ត្រ និយាយ​តាម​បែប​ឡាវ​វៀង​ចាន់​ខ្លះ​ បែប​ថៃ​ខ្លះ​និង​បែប​ខ្មែរ​ខ្លះ​។​ រីឯ​ចាស់ទុំ​ខ្លះ​និយាយ​ថា លាវ​ខ្សែ​ត្រ ជា​ពាក្យកំឡា​យមក​ពី​លាវ​ក្សត្រ ដោយ​ចាស់ទុំ​ដំណាល​ថា កាលពីដើម​ឡើយ ក្នុង​អំឡុង​សត្ស​វត្ស​ទី​៧ មាន​ស្តេច​លាវ​១​អង្គ បាន​កែន​កងទ័ព វាយ​ចូល​មក​ទឹកដី​ខ្មែរ កាល​ណោះ មេ មេទ័ព​២​រូប​ម្នាក់​ឈ្មោះ​តា​គង់​ដឹកនាំ​កងទ័ពជើងទឹក ដោយ​មាន​ទាំង​គ្រួសារ​កងទ័ព​ស្រី​ប្រុស មក​ជាមួយឡើង​សំពៅ​វាយ​ចូល​មក​ទន្លេ​ខ្មែរ ប៉ុន្មាន​ខែ​ក្រោយមក​ត្រូវ កងទ័ព​ខ្មែរ​វាយ​ផ្តាច់ សំពៅ​មួយ ត្រូវ​មក​ចូល​ចត​នៅ​ឃុំ​ខ្សែ​ត្រ មាន​កោះ​មួយ ក៏​ជាប់​គាំង​រហូត​មក​។​ សំពៅ មួយ​គ្រឿង​ទៀត ទៅ​ចត​នៅ​កោះ​១​នៅ​ក្នុងស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​បច្ចុប្បន្ន គេ​ហៅ​ថា​លាវ​ប្រស្នា នៅ​ស្រុក​កំពង់ត្របែក ភូមិ​ក្រាំង​លាវ ។

បន្ទាប់​មក​ ចាស់ទុំ​ភូមិ​ពោធិ លោកយាយ​សុខ សុផល លើក​ឡើង​ថា នៅ​ឃុំ​ខ្សែ​ត្រ មាន​អ្នកតា​២​អង្គ​ដែល​លាវ​ខ្សែ​ត្រ គោរព​បូជា តាំងពី​បុរាណកាល​មក គឺ​អ្នកតា ទួល​មេឃ ប្រុស នៅ​ភូមិ កណ្តាល​ចាស់​បុរាណ កសាង​ខ្ទម និង​កសាង​រូបសំណាក​បដិមា លឹ​ង្គ ១ អំពី​ថ្ម អាយុ​រាប់​ពាន់​ឆ្នាំ និង​កសាង​ខ្ទម​ដាក់​បដិមា យាយ​ទេព ម៉ុ​យ នៅ​ទួល​១​ផ្សេង​ទៀត​ក្នុងភូមិ​ពោធិ រូប​បដិមា យោនី សាង​អំពី​ថ្ម មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ដូច​គ្នា ដែល​មេទ័ព យក​មក​តាម​សំពៅ​សម្រាប់​បូជា ហើយ​ចាស់ទុំ​លាវ​ខ្សែ​ត្រ​បាន គោរព​បូជា រាល់​ឆ្នាំ គឺ​រាល់​ឆ្នាំ​ពេញ​បរ​មី​ខែជេស្ឋ ដើមរដូវ​វស្សា ចាស់ទុំ​តែងតែ​ធ្វើបុណ្យ​ឡើង​អ្នកតា សុំ​ទឹកភ្លៀង​និង​សុំ​សេចក្តីសុខ ពិធីបុណ្យ​ឡើងអ្នកតា គឺ ចាស់ទុំ​ដង្ហែ លឹ​ង្គ លោកតា​មេឃ មក​បុក​លើ យោនី យាយ​ទេព​ម៉ុ​យ ចាស់ទុំ​ក្មេង​ចាស់​១​ក្រុម​ទៀត​ច្រៀង​ចំរៀង​សុំ​ទឹកភ្លៀង និង​ចាស់ទុំ​ប្រុស​ៗ​ធ្វើ​ជា​កំ​ភ្លុះ ឬ​ស្សី បូមទឹក​ដាក់​ក្នុង​កំ​ភ្លុះ​ពេល​ច្រៀង​ចប់​ក៏​បាន​បាញ់​ទឹក​ចេញ​ឡើង​លើ​ច្រូច​ៗ ហើយ​នាំ​គ្នា​ហ៊ោ ចំណែក​ចាស់ទុំ​ដែល​យក​លឹ​ង្គ​លោកតា​ទួល​មេឃ ទៅ​បុករុក​លើ​យោនី លោកយាយ​ទេព ម៉ុ​យ សុំ​សេចក្តីសុខ​សប្បាយ​ ៕

អត្ថបទសរសេរ ដោយ