ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹងពី​ប្រវត្តិ​ជនជាតិ​ដើម​«លាវ»​នៅ​ស្រុក​កំពង់​​រោ​ទ៍​​ក្នុងខេត្តស្វាយរៀង​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនជាតិ​ដើម​លាវ ​រស់នៅ​ឃុំ​ខ្សែ​ត្រ ដែល​អ្នក​ខេត្តស្វាយរៀង​តែង​ហៅ​ថា ​«​លាវ​ខ្សែ​ត្រ​​រហូត​បច្ចុប្បន្ននេះ គឺ​ពួក​គាត់​នៅ​រក្សា​បាន​ភាសា​លាវ​ដំណរ​ពី​ដូនតា​របស់​ពួក​គាត់​ដែល​ប្រពៃ​ណី ទំនៀមទម្លាប់​ជនជាតិ​លាវ (​ឡាវ​បច្ចុប្បន្ន​) ទោស​បី​ដំណ​រាប់រយ​ឆ្នាំ​មក​ក៏​ដោយ…

ខេត្តស្វាយរៀង ៖ ជនជាតិ​ដើម​លាវ ​រស់នៅ​ឃុំ​ខ្សែ​ត្រ ដែល​អ្នក​ខេត្តស្វាយរៀង​តែង​ហៅ​ថា ​«​លាវ​ខ្សែ​ត្រ​​រហូត​បច្ចុប្បន្ននេះ គឺ​ពួក​គាត់​នៅ​រក្សា​បាន​ភាសា​លាវ​ដំណរ​ពី​ដូនតា​របស់​ពួក​គាត់​ដែល​ប្រពៃ​ណី ទំនៀមទម្លាប់​ជនជាតិ​លាវ (​ឡាវ​បច្ចុប្បន្ន​) ទោស​បី​ដំណ​រាប់រយ​ឆ្នាំ​មក​ក៏​ដោយ ពួក​គាត់​នៅ​និយាយ​ភាសា​លាវ​បាន ដូច​ជា​ភាសា​ខ្មែរ​យើង​ដែរ ហើយ​បើ​ចាស់ទុំ​នៅ​ស្រុក​កំពង់​រោទ៍ គេ​ហៅ ថា លាវ​​ដាច់​ត្រណោត ខ្លះ​ហៅ​ថា លាវ​ខក ភាគ​ច្រើន ​គេ​ហៅ​ថា លាវ​ខ្សែ​ត្រ ។

លោកតា​ឈ្មោះ​អ៊ុ​ល ទឹ​ត្យ អាយុ​៨៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ថៃ សា​រិ​ន អាយុ​៧២​ឆ្នាំ ជនជាតិ​ដើម​លាវ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ខ្សែ​ត្រ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ​បាន​ឲ្យ​ដឹង​ថា គាត់​មាន​កូន​០៨​នាក់ (​ស្រី​៥​នាក់​) ​បាន​រៀប​ការ​អស់ហើយ​ ។ លោកតា​បាន​ប្រាប់​ថា ឳ​ពុក​ម្តាយ​របស់​គាត់​ជា​ជនជាតិ​លាវ ហើយ​ប្រាប់​ថា គឺ​បាន​មក​រស់នៅ​ស្រុក​ខ្មែរ​ដំណរ​ពី​ដូនតា​មក​ច្រើន​ដំណរ ហើយ​ក៏​ប៉ុន្តែ​មិន​បានដឹង​ថា ឆ្នាំ​ណា​នោះ​ទេ ។

ពី​ដូនតា​មក​រស់នៅ​ឃុំ​ខ្សែ​ត្រ​នេះ ហើយ​ពេល​កូន​ៗ​ធំ​ពេញវ័យ គឺ​រៀប​ការ​ជាមួយ​ជនជាតិ​លាវ​
ដូច​គ្នា មិន​រៀប​ការ​ជាមួយ​កូន​ខ្មែរ​ទេ ។ ហើយ​ការ​រៀប​ការ​កាលពី​បុរាណ​នោះ គឺ​គ្រាន់តែ​តែងខ្លួន​ស្លៀក​​​សំលៀក​បំពាក់​ស្អាត​ៗ សែនព្រេន​ដូនតា រួច​ជប់លៀង ស៊ីផឹក រាំរែក​លេង គឺ​បានជា​ប្តី​ប្រពន្ធ​ហើយ​។ លោក​សេង សា​មួន អាយុ​៦៦​ឆ្នាំ ជនជាតិ​ដើម​លាវ តួនាទី​ជា​មេ​ភូមិ​ខ្សែ​ត្រ បាន​មាន​ប្រសាសន៍​ថា គ្រួសារ​គាត់​ជនជាតិ​ដើម​លាវ​ពី​ដូនតា គឺ​ជនជាតិ​លាវ​កាលពី​បុរាណ អ្នកស្រុក​ខ្សែ​ត្រ គឺ​និយាយ​ភាសា​លាវ​ទាំងចាស់ទាំងក្មេង មិន​ចេះ​និយាយ​ខ្មែរ​ទេ រហូត​មក​ដល់​ឆ្នាំ​១៩៧៥ សម័យ​ប៉ុ​ល ពត គឺ​គេ​មិន​ឲ្យ​និយាយ​ភាសា​លាវ​ទេ ហើយ​ត្រូវ​ពួក​ប៉ុ​ល ពត ជម្លៀស​ចេញពី​ភូមិ​ទៅ​រស់នៅ​ខេត្តព្រៃវែង រហូត​ដល់​ឆ្នាំ​១៩៧៩ ។

ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​ឆ្នាំ​១៩៧៩ នៅ​ឆ្នាំ​១៩៨០ ទើប​បងប្អូន​ជនជាតិ​ដើម​លាវ​បាន​ត្រឡប់​មក​ស្រុក​កំណើត​ឃុំ​ខ្សែ​ត្រ​នេះ​វិញ​។ ចំពោះ​ភាសា​លាវ​ចាស់ទុំ​ចាប់ផ្តើម​និយាយ​ភាសា​លាវ​ឡើង​វិញ ។ ចំណែក​ក្មេង​ៗ​កើត​ក្នុង​សម័យ​ប៉ុ​ល ពត មិន​ចេះ​និយាយ​ភាសា​លាវ​ទេ ពួក​គេ​ចេះ​តែ​និយាយ​ភាសា​ខ្មែរ ដោយ​ពួក​គេ​មិន​ដែល​ឮ​ឳ​ពុក​ម្តាយ​និយាយ​ភាសា​លាវ ។ កូន​ដែល​កើត​ពី​ឆ្នាំ​១៩៧៩ មក​ដល់​១៩៩០ ចេះ​និយាយ​លាវ​តិចតួច ក៏​ប៉ុន្តែ​ពួក​គេ​អាច​ស្តាប់​បាន​ច្រើន​។

រីឯ​កូន​កើត​ត្រឹម​ឆ្នាំ​១៩៩១ មក​បច្ចុប្បន្ន គឺ​ពួក​គេ​មិន​ចេះ​និយាយ​ភាសា​លាវ​ទេ ក៏​បុ​ន្តែ​ពួក​គេ​មួយ​ចំនួន​អាច​ស្តាប់​បាន ពេល​ឪពុក​ម្តាយ​និយាយ​ភាសា​លាវ​រក​ពួក​គេ ពួក​គេ​និយាយ​តប​ជា​ភាសា​ខ្មែរ មូលហេតុ​ជនជាតិ​ដើម​លាវ ចេះ​និយាយ​ភាសា​លាវ​ត​ដំណ​ពី​ដូនតា​ឳ​ពុក​ម្តាយ ក៏​ប៉ុន្តែ​ពុំ​ចេះ​សរ​សេរ​អក្សរ​លាវ​ទេ ហើយ​លាវ​ពួក​គាត់ មិនដឹង​ថា មាន​អក្សរ ឬ​អត់​នោះ​ក៏​មិនដឹង​ដែរ​។ លោក​មេ​ភូមិ​ខ្សែ​ត្រ​បាន​បញ្ជាក់​ថា ចំពោះ​ក្រុម​គ្រួសា​របស់​គាត់ ប្រពន្ធ​កូន គឺ​ចេះ​និយាយ​ភាសា​លាវ រីឯ​ចៅ​ៗ ចេះ​ស្តាប់​ភាសា​លាវ ពេល​ម៉ែ​ឳ និយាយ​លាវ ពួក​គេ​តប​ភាសា​ខ្មែរ​ដោយ​ពួក​គេ​រៀន​តែ​អក្សរ
​ខ្មែរ​។

លោក សេង ​សា​មួន បាន​ប្រាប់​ឲ្យ​ដឹង​ថា ភូមិ​ខ្សែ​ត្រ បច្ចុប្បន្ន គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែសីហា ២០២២ ស្ថិតិ​ប្រជាពលរដ្ឋ​មាន​ចំនួន​២១០​គ្រូ​សារ ស្មើ​២០៧​ខ្នង​ផ្ទះ មនុស្ស​សរុប​៩៩១​នាក់​ស្រី ៤៩៩​នាក់ ក្នុង​៩៥% ជនជាតិ​ដើម​លាវ ៥% ជនជាតិ​ខ្មែរ​មក​ស្តីដណ្តឹង ប្រពន្ធ និង​ប្តី មក​ពី​ក្រៅ ដោយ​ពួក​គេ​ចំណាកស្រុក​ទៅ​ធ្វើ​កម្មករ កម្ម​ការ​នី​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ និង​ទៅ​ធ្វើការ​នៅ​រោងចក្រ​ក្រុង​បា​វិត បាន​ជួប​អ្នកធ្វើការ​ជាមួយ​គ្នា​ស្រឡាញ់​គ្នា ក៏​ចូល​ស្តីដណ្តឹង​រៀបការ ។

លោក​សេង សា​មួន បញ្ជាក់​ថា ប្រជាពលរដ្ឋ​ភូមិ​ខ្សែ​ត្រ ជា​ជនជាតិ​ដើម​លាវ​មែន ក៏​ប៉ុន្តែ ចាប់តាំងពី​ឆ្នាំ​១៩៧៩ មក គឺ​ចុះ​សៀវភៅ​គ្រួសារ លិខិត​ស្នាក់​នៅ អត្តសញ្ញាណប័ណ្ណ ប្រជាជន ជនជាតិ​ខ្មែរ រហូត​មក​ដល់​ឆ្នាំ​២០០២ ធ្វើ​សំបុត្រ​កំណើត គឺ​សញ្ជាតិ​ខ្មែរ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។ មុខ​របរ​ពី​បុរាណកាល​គឺ​ធ្វើស្រែ ចិញ្ចឹមសត្វ គោក្របី ជ្រូក មាន់​ទា ។ ចាប់ពី​ឆ្នាំ​២០០៩ មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ភូមិ​ខ្សែ​ត្រ ប្រកប​មុខរបរ កសិកម្ម ធ្វើស្រែ និង​ចិញ្ចឹមសត្វ មនុស្ស​ចាស់ នៅផ្ទះ ធ្វើស្រែ ចិញ្ចឹម​គោក្របី ក្នុង​ចំណោម​២១០​គ្រួសារ គឺ​៦៥%​ចិញ្ចឹម​គោក្របី ក្នុ​១​គ្រួសារ​ចាប់ពី​៥០​ក្បាល​ទៅ​១៥០​ក្បាល ចិញ្ចឹម​មាន់​ទា បន្ទាប់បន្សំ ។ យុវជន​អាយុ​១៨ ដល់​៤៥​ឆ្នាំ គឺ​ចំណាកស្រុក ក្នុង​និង​ក្រៅ​ខេត្ត​ធ្វើ​ជា​កម្មករ កម្ម​ការ​នី​រោងចក្រ នៅ​ក្រុង​បា​វិត​និង​ភ្នំពេញ គ្រួសារ​វ័យក្មេង​មិន​ចិញ្ចឹមសត្វ​ទេ កូន​ៗ​ផ្ញើ​យាយ​តា​មើលថែ ។

លោក​សេង សា​មួន មេ​ភូមិ​ខ្សែ​ត្រ បាន​សំណូមពរ​ដល់ បងប្អូន ជនជាតិ​ដើម លាវ សញ្ជាតិ​ខ្មែរ​ដែល​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​លាវ ទូ​ទាំង​ព្រះរាជ​ណា​ចក្រ​កម្ពុជា សូម​ជួយ​អភិរក្ស ភាសា លាវ​ពី​ដូនតា បង្ហាត់បង្រៀន​កូនចៅ​ឲ្យ​ចេះ​និយាយ​ភាសា​ដើម​លាវ ដំណរ​ដូនតា នៅ​ក្នុង​គ្រួសារ​និង​សហគមន៍ កុំ​ឲ្យ​បាត់​ភាសា​ដើម​កំណើត​លាវ បើ​មាន​កូនចៅ​ចេះ​សរសេរ​អក្សរ ភាសា​ដើម​លាវ សូម​ជួយ​បង្រៀន​កូនចៅ​ក្នុ​សហគមន៍​ផង​។

ព័ត៌មានបន្ថែម​ ​កោះសន្តិភាព​នឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ