ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ …

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ លេខ​៦៥ និង​៦៦ ស្ថិត​ក្នុងភូមិ​ខ្នាយ​កកោះ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ធ្ងន់ ។

លោក ម៉ាត់ លី អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ផាត់ ថែម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​ធ្នឹម ឃុំ​ពេ​ជ​ចង្វា ស្រុក​បរិបូរ​ណ៌ ជា​អ្នក​បើក​ម៉ូតូ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ម៉ុ​ន លុយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់ ។

លោក​អធិការរង ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិៈ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1F-3161 តាម​បណ្តោយ​ផ្លូវជាតិ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​មក​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ហើយ​ប្រហែលជា​វ៉ា​ជែង​យានយន្ត​នៅ​ពីមុខ​ទើប​បានជា​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​។

លោក ម៉ាត់ លី បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ចំណែក ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ឯ​សព​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​ម៉ូតូ​ជន​រង​គ្រោះ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី ៕