ទីភ្នាក់ងារ «National Geographic» កាលពីពេល ថ្មីៗកន្លងមកបានរៀបចំណាត់ថ្នាក់ឆ្នេរសមុទ្រដ៏ប្រណីតប្រចាំឆ្នាំ២០១៧ ។ ឆ្នេរសមុទ្រកោះរ៉ុងរបស់កម្ពុជា ស្ថិតនៅខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក ។
ចំពោះឆ្នេរដែលវាយតម្លៃជាប់ចំណាត់ថ្នាក់កំពូលនោះ គឺជាតំបន់រំលេចដោយខ្សាច់សផូរផង់ ទឹកថ្លាចាំងឆ្លុះដូចគ្រីស្តាល់ និងមានរលកស្ងប់ស្ងាត់ ។
ឆ្នេរដែលជាប់ចំណាត់ថ្នាក់កំពូល គឺឆ្នេរកោះរ៉ុង នៅខេត្តព្រះសីហនុ បន្ទាប់មកមានឆ្នេរសមុទ្រចំនួន៩ទៀត ។
ឆ្នេរសមុទ្រដ៏ប្រណីតទាំង១០ប្រចាំឆ្នាំ២០១៧រួមមាន ៖
១-ឆ្នេរកោះរ៉ុង ប្រទេសកម្ពុជា ត្រូវគេហៅថា ឆ្នេរ «Lazy Beach» ។
២-ឆ្នេរ «Playa del Amor» នៅកោះ «Marietas» ប្រទេម៉ិកស៊ិក ។
៣-ឆ្នេរ «Shell» ប្រទេសអូស្ត្រាលី ។
៤-ឆ្នេរ «Noordwjk» ប្រទេសហូឡង់ ។
៥-ឆ្នេរ «Reynisfjara» ប្រទេសអីុស្លង់ ។
៦-ឆ្នេរ «Cas Abao» នៅកោះការីបៀន។
៧-ឆ្នេរ «Piscinas» កោះសាឌីនី ប្រទេសអីុតាលី ។
៨-ឆ្នេរ «Cathedrals» ប្រទេសអេស្ប៉ាញ។
៩-ឆ្នេរ «Anse Source d’Argent in la Digue» ប្រទេស Seychelles ។
១០-ឆ្នេរ «One Foot» នៅកោះ Cook មហាសមុទ្រប៉ាស៊ីហ្វិក ៕
ចែករំលែកព័តមាននេះ