ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុំឆក់​កាបូប​គាត់ ដោយសាររួមភេទ​រួច​ មិនឱ្យ​លុយ…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ជា​ភេទ​ទី​៣​ម្នាក់ ​​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយពី​​ជនជាតិ​បរទេស​បាន​សម្រេច តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​នាំគ្នា​វាយ​ទ្រោម​ខ្លួន​ ទើបប្រគល់ឱ្យ​​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៧ ​មករា ​ស្ថិតតាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ កែង​ផ្លូវ​១៣០​ ត្រង់​ចំណុច​​សួនច្បារ​មាត់ទន្លេ ​​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ​ខណ្ឌដូនពេញ ។

ជនសង្ស័យ​ជា​ភេទ​ទី​៣​ ដែល​ឃាត់ខ្លួន​បាន​ម្នាក់​​ឈ្មោះសាន់ ដូ​រី​កា ភេទ​ប្រុស ​តែងខ្លួនធ្វើ​ស្រី អាយុ​១៧​ឆ្នាំ ​​ធ្វើការ​នៅ​បា​​បារាំង ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ប្រភពពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​​ថា​ នៅ​មុន​ពេល​កើតហេតុ​នោះ គេ​​ឃើញ​បុរស​ម្នាក់​​តែងខ្លួន​ធ្វើ​ជា​ភេទ​ទី​៣​ ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនជាតិ​បរទេស ​ដែល​អង្គុយ​ហូប​អី​នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​មួយ​កន្លែង​បាន​សម្រេច​ ។

បន្ទាប់មក់ ជនសង្ស័យបម្រុង​​​រត់គេច តែ​សំណាងអាក្រក់​ ​ប្រជាពលរដ្ឋ​នាំ​គ្នា​អន្តរាគមន៍​ចាប់​បាន​នៅ​លើ​សួនច្បារ​មាត់ទន្លេ​នាំ​គ្នា​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​បណ្តាល​អោយរ​ងរ​បួស​យ៉ាងដំណំ​។ បើ​តាម​ការ​រៀបរាប់​របស់​ជនសង្ស័យ​ជា​ភេទ​ទី​៣​ ​ឱ្យ​​ដឹង​ថា ខ្លួន​ឆក់​កាបូប​ពីជនបរទេស​នោះ មក​ពី​ជនជាតិ​បរទេស​នោះ​បបួល​គេ​ទៅ​រួមរ័ក​ក្នុង​តំលៃ​50$​នៅផ្ទះ​សំណាក់​លី​លី​ ពេល​រួមរ័ក​រួច​ហើយ​ជនជាតិ​បរទេស​នោះ​ មិន​ព្រមឱ្យលុយ​ទើប​រូបគេ​ខឹង​ ក៏​ឆក់​កាបូប​ហើយ​រត់​តែ​ម្តង​ទៅ ​។