នៅក្នុងករណីនៃជំងឺទឹកនោមផ្អែមប្រភេទ ១ លំពែងរបស់កូនលោកអ្នកឈប់ផលិតអាំងស៊ុយលីន ដែលក្នុងករណីនេះអ្នកត្រូវជំនួសអាំងស៊ុយលីននៅក្នុងរាងកាយរបស់គេ ។ ហេតុនេះហើយបានជាជំងឺទឹកនោមផ្អែមប្រភេទ១ត្រូវបានគេស្គាល់ផងដែរថាជាជំងឺទឹកនោមផ្អែមដែលពឹងផ្អែកតែទៅលើអាំងស៊ុយលីនជាជំនួយ ។
សញ្ញានៃការកើតជំងឺទឹកនោមផ្អែមប្រភេទ ១ នៅលើកុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរទៅបីសប្តាហ៍ ។ រោគសញ្ញាទូទៅបំផុតនៃជំងឺទឹកនោមផ្អែមប្រភេទ១ក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់មានតទៅ៖ រោគសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមប្រភេទ ១នៅលើកុមារគឺការអស់កម្លាំង ។ ពួកគាត់នឹងគ្មានសកម្មភាព និងអស់កម្លាំងគ្រប់ពេលវេលា ។
កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ងាយវិវឌ្ឍទៅជាការឆ្លងមេរោគផ្សិត ។ ចំណែកឯក្មេងស្រី និងទារកងាយនឹងឆ្លងមេរោគនេះ ។ លើសពីនេះជំងឺទឹកនោមផ្អែមប្រភេទ១នៅលើកុមារអាចធ្វើឲ្យគំហើញរបស់ពួកគេមានបញ្ហា ។ វាបណ្តាលឱ្យកុមារមើលឃើញមិនច្បាស់ ។
អ្នកនឹងសម្គាល់ឃើញការផ្លាស់ប្តូរឥរិយាបថភ្លាមៗចំពោះកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ។ ពួកគេឆាប់ខឹង អារម្មណ៍ឆាប់ប្រែប្រួល និងកើតជំងឺបាក់ទឹកចិត្ត ។ បើអ្នកឃើញថា កូនរបស់អ្នកស្រកទម្ងន់ខ្លាំង ពួកគេប្រហែលជាមានជំងឺទឹកនោមផ្អែមប្រភេទ១។ ចំណុចចុងក្រោយប្រសិនបើកូនរបស់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១នោះពួកគេនឹងស្រេកទឹកយ៉ាងខ្លាំង ព្រមទាំងនោមញឹក ៕
ចែករំលែកព័តមាននេះ