ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆុង​ខ្លាំង កែ​ឆុង​យ៉ាងណា ដើម្បី​កាត់​ឆុង​អោយ​មាន​ប្រសិទ្ធិ​ភាព ?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​ហុង ស៊ុ​យ ដែល​មាន​ប្រជាប្រិយភាព ម្នាក់អ្នកគ្រូឈ្មោះ ណាលី ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​មហាជន​ជា​ច្រើន​ជឿជាក់​លើ​ការ​ទស្ស​ទាយ​ឆុត​ៗ​ទាំង​រឿង​ហុយ​ស៊ុ​យ កាត់​ឆុង ឬ​ការ​ទស្ស​ទាយ​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ថ្ងៃ​អនាគត​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​ហុង ស៊ុ​យ ដែល​មាន​ប្រជាប្រិយភាព ម្នាក់អ្នកគ្រូឈ្មោះ ណាលី ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​មហាជន​ជា​ច្រើន​ជឿជាក់​លើ​ការ​ទស្ស​ទាយ​ឆុត​ៗ​ទាំង​រឿង​ហុយ​ស៊ុ​យ កាត់​ឆុង ឬ​ការ​ទស្ស​ទាយ​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ថ្ងៃ​អនាគត​នោះ​ទេ ។

ជាក់ស្តែង ក្រៅពី​និយាយ​រឿង​ហុងស៊ុយ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហើយ អ្នកគ្រូ ណា​លី ក៏​បាន​ទាយ​ចំពោះ​អ្នក​រាសី​ឆុង​ខ្លាំង​ផង​ដែរ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

អ្នកគ្រូ​ណា លី​បាន​បញ្ជាក់​ថា ការ​ឆុង​មិន​អាច​ប្រមាថ​បាន​ទេ បើ​រាសី​ឆុង​ខ្លាំង ហើយ​ប៉ះ​ទិស​ឆុង​ត្រួត​ៗ​គ្នា​ទៀត បើសិនជា​អ្នក​មិន​បាន​លាង​ស៊យ​ទាន់​ពេល​នោះ នឹង​មានរឿង​រ៉ាវ​អាក្រក់​ៗ​កើតឡើង​ដោយ​នឹក​ស្មាន​មិន​ដល់ ជា​បន្តបន្ទាប់​លើ​យើង បើ​ធ្ងន់ អាច​បង់ខាត​លុយ​ធំ រឺ បាត់បង់​ជីវិត បើ​ស្រាល​អាច​នឹង​មាន​បញ្ហា​ជា​ច្រើន​ចូល​មក​អោយ​យើង​ដោះស្រាយ ។

ទន្ទឹម​នឹង​នេះ​ដែរ​អ្នកគ្រូ លី​ណា​ក៏​បាន​ប្រាប់​ពី​វិធី​លាង​ស៊យ​សម្រាប់​អ្នក​ឆុង​ខ្លាំង គឺ​យើង​ត្រូវ​ត្រាំ​ទឹកសមុទ្រ​មួយ​ម៉ោង​យ៉ាងតិច បន្ទាប់​មក​រក​វេលា​ក្រ​ទុន​លាភ​ដែល​ត្រូវ និង​រាសី ដើម្បី​លើករាសី និង​នាំ​លាភ​ចូល​វិញ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សំ​ណេ​រ​ដែល​អ្នកគ្រូ ណា លី សរសេរ​ខាងលើ​នេះ ក៏​មាន​អ្នក​ខ​មិន​សួរ​ជា​ច្រើន​ផង​ដែរ ដោយឡែក​ខាងយើង​ក៏​លើកយក​ខ​មិន​ម្នាក់​មក​និយាយ ។ បុរស​ម្នាក់​បាន​ខ​មិន​សួរ​អ្នកគ្រូ​ថា «​ឆុង​ខ្លាំង​ត្រូវធ្វើ​យ៉ាងណា​អ្នកគ្រូ មុន​ទៅ​ដល់​សមុទ្រ​»​? ចំណែក​អ្នកគ្រូ​ក៏​បាន​ឆ្លើយ​តប​បញ្ជាក់​វិញ​ថា​«​បាទ​បង ករណី​នេះ សូម​បង​លាង​ស៊យ​ដោយ​ត្រាំ​ទឹកអំបិល​ជើង ជា​មុន​សិន ស៊ឹ​ម​បង​ទៅ​លាង​នៅ​សមុទ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ