ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​ធំ​ៗ​ទុក​តាម​ផ្ទះ​ប្រមាណ​ជា​៥០​ដើម​ត្រៀម​​លោត​ឆ​ត្រ័​ឆ្លង​ដែន​ទៅ​វៀតណាម

2 ឆ្នាំ មុន
  • ស្វាយរៀង

ក្រុម​ឈ្មួញ​បាន​ប្រមូល​ទិញ​ដើមឈើ​ប្រណីត និង​ដើមឈើ​ក្នុងស្រុក​ធំ​ៗ រួច​ដឹក​មក​ទម្លាក់​ទុក​នៅ​តាម​ផ្ទះ​អ្នកស្រុក ដើម្បី​ត្រៀម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម មាន​ដូច​ជា

ខេត្តស្វាយរៀង ៖ ក្រុម​ឈ្មួញ​បាន​ប្រមូល​ទិញ​ដើមឈើ​ប្រណីត និង​ដើមឈើ​ក្នុងស្រុក​ធំ​ៗ រួច​ដឹក​មក​ទម្លាក់​ទុក​នៅ​តាម​ផ្ទះ​អ្នកស្រុក ដើម្បី​ត្រៀម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម មាន​ដូច​ជា ដើម​ម្ជូ អំ​ពឹ​ល ដើម​រាំង ដើម​ពោធិ៍​ជ្រៃ ដើម​លៀប ដើម​ធ្នង់ និង​ដើមឈើ​ប្រណីត​ៗ​ជា​ច្រើន​ប្រភេទ​ទៀត​ប្រមាណ​ជា​៥០​ដើម ដែល​ដឹក​មក​ទម្លាក់​ទុក​នៅ​ចំណុច​ភូមិ​ត្រពាំង​ធំ ឃុំ​អង្គ​ប្រ​ស្រែ និង​ភូមិ​ថ្នល់​ពាម ឃុំ​អង្គ​ប្រ​ស្រែ ស្រុក​រមាស​ហែក​។

បើ​តាម​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ចាំផ្ទះ​កន្លែង​ដាក់​ដើមឈើ នៅ​ភូមិ​ត្រពាំង​ធំ បាន​ប្រាប់​អ្នក​សារព័ត៌​មាន​យើង កាលពី​វេ​ល​ម៉ោង​១០​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២២​នេះ​ថា រូប​គាត់​មក​ចាំផ្ទះ​ឲ្យ​ក្មួយ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ​ស្រី ហៅ​ស្រី​ខ្មែរ ហើយ​ដើមឈើ​ទាំង​អស់នេះ​គឺ​ក្មួយ​ស្រី​ប្រមូល​ទិញ​ពី​ក្រៅ​ខេត្ត​មក​ដាក់​លក់​ឲ្យ​ឈ្មួញ​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក និង​ក្នុងស្រុក ក៏​ប៉ុន្តែ​មិនដឹង​ថា តើ​តម្លៃ​១​ដើម​ប៉ុន្មាន​នោះ​ទេ0x017d7 ។

បើ​តាម​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ធំ បាន​ឲ្យ​ដឹង​ថា ដើមឈើ​ធំ​ៗ​ទាំងនេះ ឈ្មួញ​បាន​ដឹក​មក​មក​ទម្លាក់​ទុក​រយៈពេល​២​ទៅ​៣​ខែ​មក​ហើយ និង​បាន​យក​រថយន្ត​មក​ស្ទូច​ដឹក​ចេញ នៅ​ពេល​យប់​ឆ្ពោះទៅ​ព្រំដែន ក៏​ប៉ុន្តែ​មិនដឹង​ថា គេ​ដឹក​ទៅ​ណា​នោះ​ទេ ។ រីឯ​ប្រភព​ខ្លះ​ទៀត​និយាយ​ថា មាន​ដឹក​ទៅ​ណា គឺ​វៀតណាម​មក​ទិញ មាន​តែ​ដឹក​ទៅ​ស្រុក​វៀតណាម ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ មិន​អាច​រក​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់ផ្ទះ​ដែល​ដាក់​ដើមឈើ​ទាំងនោះ​បាន​ទេ ដោយ​អ្នក​នៅ​កន្លែង​នោះ​ប្រាប់​ថា ម្ចាស់​គេ​មិន​នៅ​។

ហើយ​ទាក់ទិន​ករណី​នេះ​ដែរ លោក​ស៊ូ ម៉ុ​ល អភិបាល​នៃ​គណៈ​អភិបាលស្រុក​រមាស​ហែក ក៏​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា កន្លង​មក លោក​ធ្លាប់​ឲ្យ​មន្ត្រី​សាលាស្រុក​ចុះ​ទៅ​ពិនិត្យ និង​សួរនាំ​ដែរ នៅ​ភូមិ​ថ្នល់​ពាម ឃុំ​អង្គ​ប្រ​ស្រែ ដោយ​ម្ចាស់​ដើមឈើ ឆ្លើយ​ថា ពួក​គេ​ដឹក​យក​ទៅ​លក់​ក្នុងស្រុក នៅ​ខេត្តព្រៃវែង ។ ចំពោះ​មាន​ដឹក​ដើមឈើ​មក​ដាក់​ទីតាំង​ថ្មី​នៅ​ភូមិ​ត្រពាំង​ធំ នោះ ចាំ​លោក​ឲ្យ​មន្ត្រី​សាលាស្រុក​ចុះ​ទៅ​ពិនិត្យ និង​សួរនាំ តើ​គេ​យក​ទៅ​ណា?​។

បើ​តាម​ឈ្មួញ​អ្នក​រកស៊ី នាំ​ដើមឈើ​ធំ​ៗ​ទៅ​ប្រទេស​វៀតណាម បាន​បង្ហើប​ឲ្យ​ដឹង​ថា ខាង​វៀតណាម គេ​ប្រមូល​ទិញ​ដើមឈើ​ធំ​ៗ​ទៅ​ដាំ​តាម​សណ្ឋាគារ និង​តាម​សួន ដោយ​ប្រជាជន​វៀតណាម​គេ​ជឿ​ថា ដើមឈើ​ធំ​ៗ​មាន​ទេវតា​នៅ​ថែ​ក្សា​រ ទើប​គេ​ទិញ​ដើមឈើ​ទៅ​ដាំ​នៅ​ខាង​មុខ​ផ្ទះ និង​នៅ​មុខ​សណ្ឋាគារ មិន​ថា​ដើមឈើ​ប្រណីត ឬ​ដើមឈើ​ក្នុងស្រុក​ទេ ឲ្យ​តែ​ដើម​ធំ​ៗ ដើម​កាន់តែ​ធំ គឺ​គេ​ហ៊ាន​ទិញ​កាន់តែ​ថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ