បណ្ដើរគ្នាតាមមាត់ទន្លេទៅសណ្ឋាគារ ស្រាប់តែ…
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធជនជាតិចិនបន្ទាប់ពីញ៉ាំអាហាររួចក៏នាំគ្នាដើរតាមសួនច្បារមាត់ទន្លេបំណងទៅសណ្ឋាគារវិញ ស្រាប់តែបុរសម្នាក់ជិះម៉ូតូមកជិតរួច …
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធជនជាតិចិនបន្ទាប់ពីញ៉ាំអាហាររួចក៏នាំគ្នាដើរតាមសួនច្បារមាត់ទន្លេបំណងទៅសណ្ឋាគារវិញ ស្រាប់តែបុរសម្នាក់ជិះម៉ូតូមកជិតរួច …
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធជនជាតិចិនបន្ទាប់ពីញ៉ាំអាហាររួចក៏នាំគ្នាដើរតាមសួនច្បារមាត់ទន្លេបំណងទៅសណ្ឋាគារវិញ ស្រាប់តែបុរសម្នាក់ជិះម៉ូតូមកជិតរួចធ្វើសកម្មភាពឆក់កាបូបយកទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ១៣៦ ចំណុចលើសួនច្បារមាត់ទន្លេ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
ជនរងគ្រោះមានជាប្តីឈ្មោះ gijing hang អាយុ៣៥ឆ្នាំ ជាជនជាតិចិន ចំណែកស្ត្រីជាប្រពន្ធមិនបានប្រាប់ពីអត្តសញ្ញាណឡើយ ។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធជនជាតិចិនទើបតែចេញមកពីញ៉ាំអាហារនៅជិតកន្លែងកើតហេតុ ហើយធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងទៅជើងត្រឡប់ទៅសណ្ឋាគារវិញ ដោយដើរតាមសួនច្បារមាត់ទន្លេ ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្តេប ពណ៌ស មិនចាំស្លាកលេខ ជិះមកពីក្រោយហើយធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសជនជាតិចិនបានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពពីបុរសជនជាតិបានឲ្យសមត្ថកិច្ចដឹងថា នៅក្នុងកាបូបដែលជនសង្ស័យឆក់ទៅបាត់មានកាត ATM មួយសន្លឹក លុយ១០០ដុល្លារ លិខិតឆ្លងដែន១សន្លឹក ទូរស័ព្ទដៃម៉ាក iPhone 6 មួយគ្រឿង និងបាត់សោបន្ទប់សណ្ឋាគារ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី១ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យ ៕
ចែករំលែកព័តមាននេះ