ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​មង្គលការ​ត្រូវ​បញ្ឈប់​ពាក់កណ្ដាល​ទី ព្រោះតែ​កូនកំលោះ​…

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ នេះ បាន​ចុះ​ទៅ​ផ្អាក​ពិធី​មង្គលការ​មួយ​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង …

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ នេះ បាន​ចុះ​ទៅ​ផ្អាក​ពិធី​មង្គលការ​មួយ​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ដោយ​អះអាង​ថា កូនកំលោះ​ជា​ជនជាតិ​អូស្ត្រាលី​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ហួស​ទិដ្ឋាការ ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង បាន​បញ្ជាក់​ថា កម្លាំង​ចម្រុះ​រួម​មាន​កម្លាំង​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​អន្តោប្រវេសន៍​ស្រុក កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​បញ្ឈប់​ពិធី​មង្គលការ​មួយ​ដោយ​កូន​កំ​ឡោះ​ជា​ជនបរទេស​ជនជាតិ​អូស្ត្រាលី​នោះ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ហួស​ទិ​ដ្ឋ​ការ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បញ្ឈប់​ពិធី​មង្គលការ​កណ្ដាល​ទី​នេះ ដោយសារ​តែ​កូនកំលោះ​ឈ្មោះ CHINTON AWOREW ជា​ជនជាតិ​អូស្ត្រាលី​ផុតកំណត់​ទិ​ដ្ឋ​ការ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា គិត​ត្រឹម​វេលា​ម៉ោង ១២ និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ នេះ ៕

ប្រភព​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​ទៅ​បញ្ឈប់​ពិធី​មង្គលការ​នេះ​ធ្វើ​ឡើង​ដោយ​សមត្ថកិច្ច​ចម្រុះ​រួម​មាន កម្លាំង​នគរបាល​ស្រុក​ស្អាង កម្លាំង​នគរបាល​អន្តោប្រវេសន៍​ស្រុក កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា ដោយ​មានការ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ៕