ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាពាហ៍ពិពាហ៍អាវខ្មៅ ៖ ធ្វើឲ្យចាស់ៗមួយចំនួនរៀបការឡើងវិញ

1 ឆ្នាំ មុន

រឿងរ៉ាវ​ជា​ច្រើន​ដែល​កើត​មាននៅ​ក្នុង​សម័យ​ប៉ុ​ល​ពត ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ហាក់ជា​រឿងព្រេង​និទាន​សម្រាប់​យុវជន​សម័យនេះ​ពីព្រោះ​មានរឿង​រ៉ាវ​ជា​ច្រើន​ស្តាប់​ទៅ​ហួសចិត្ត​មិន​គួរ​ឲ្យ​ជឿ ដូច​ជា​ការ​កា​.​ប់ស​ម្លា​.​ប់​ការ​បង្អត់អាហារ ការ​ធ្វើ​ទារុណកម្ម និង​ការ​ចា​.​ប់​ឲ្យ​មនុស្ស​រៀប​ការ​ជាមួយ​គ្នា ខណៈ​ដែល​មិន​បាន​ស្គាល់​មុខ​គ្នា​សោះ​នោះ ។ ទោះ​យ៉ាងណា​រឿងនិទាន​នេះ…

រឿងរ៉ាវ​ជា​ច្រើន​ដែល​កើត​មាននៅ​ក្នុង​សម័យ​ប៉ុ​ល​ពត ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ហាក់ជា​រឿងព្រេង​និទាន​សម្រាប់​យុវជន​សម័យនេះ​ពីព្រោះ​មានរឿង​រ៉ាវ​ជា​ច្រើន​ស្តាប់​ទៅ​ហួសចិត្ត​មិន​គួរ​ឲ្យ​ជឿ ដូច​ជា​ការ​កា​.​ប់ស​ម្លា​.​ប់​ការ​បង្អត់អាហារ ការ​ធ្វើ​ទារុណកម្ម និង​ការ​ចា​.​ប់​ឲ្យ​មនុស្ស​រៀប​ការ​ជាមួយ​គ្នា ខណៈ​ដែល​មិន​បាន​ស្គាល់​មុខ​គ្នា​សោះ​នោះ ។

ទោះ​យ៉ាងណា​រឿងនិទាន​នេះ គឺជា​ការ​ពិត​អ្វី​ៗ​បាន​កើត​មាននៅ​ក្នុង​របប​ប៉ុ​ល​ពត ហើយ​វា​បាន​កន្លង​ផុត​ទៅ​ជាង​៤០​ឆ្នាំ​មក​ហើយ តែ​នៅ​មាន​ឪពុក​ម្តាយ​ជា​ច្រើន​បន្ត​និទាន​រឿងរ៉ាវ​ទាំងនោះ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​ដឹង ។

លោក សុធី ពលរដ្ឋ​ម្នាក់​នៅ​ខេត្តកំពង់ចាម​បាន​និយាយ​ថា ឪពុក​ម្តាយ​របស់​លោក​តែងតែ​ដំណាល​រឿង​ដែល​ពួក​គាត់​បាន​រៀប​ការ​នឹង​គ្នា​ប្រាប់​កូនចៅ ។ លោក​ថា ឪពុក​ម្តាយ​របស់​លោក​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ប៉ុន្តែ​ពួក​គាត់​មិនដឹង​ថា ត្រូវ​រៀប​ការ​ជាមួយ​គ្នា​នោះ​ទេ កាលពី​៤៥​ឆ្នាំ​មុន ។ នៅ​ថ្ងៃ​ដែល​អង្គការ​ហៅ​មក​ប្រជុំ កងឈ្លប​ខ្មែរក្រហម បាន​បញ្ជា​ឲ្យ​ពួក​គាត់​ក្រោកឈរ​ហើយ​ប្រកាស​ថា​នឹង​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ក្នុង​ចំណោម​គូ​អាពាហ៍ពិពាហ៍​ចំនួន​២០​គូ ។ អាពាហ៍ពិពាហ៍​ក្នុង​របប​ខ្មែរក្រហម​ត្រូវ​បាន​ធ្វើ​ឡើង​មិន​ឲ្យ​សាមីខ្លួន​ដឹង​មុន សូ​ម្បី​តែ​ឈ្មោះ មុខមាត់​នៃ​អនាគត​ប្តី ឬ​ប្រពន្ធ​ក៏​មិន​ស្គាល់​ដែរ ។

ឪពុក​ម្តាយ​បងប្អូន​បង្កើត និង​មិត្តភក្តិ​ក៏​មិន​បាន​មក​ចូលរួម​អបអរសាទរ​ដែរ​ដោយហេតុ​ថា ខ្មែរក្រហម​ឲ្យ​ប្រជាជន​ទាំងអស់​ចាត់​ទុក​អង្គការ គឺជា​ឪពុក​ម្តាយ ។ អាពាហ៍ពិពាហ៍​រៀបចំ​ឡើង​ដោយ​មានកូន​កំលោះ និង​កូនក្រមុំ​ច្រើន​គូ ហើយ​គ្មាន​ប្រារព្ធ​ពិធី​តាម​ប្រពៃណី​ខ្មែរ​ទេ ។

ក្រោយ​បែក​របប​កម្ពុជា​ប្រជាធិបតេយ្យ​មក​មាន​ពលរដ្ឋ​ខ្លះ​បាន​រៀបចំ​ពិធី​មង្គលការ​ជាមួយ​គ្នា​ឡើង​វិញ ដោយសារ​ពួក​គាត់​ស្រឡាញ់​ពិធី​មង្គលការ​តាម​ប្រពៃណី ប៉ុន្តែ​មាន​គួ​ជា​ច្រើន​ក៏​សុខចិត្ត​បែក​គ្នា​វិញ​ដែរ ដោយសារ​ប្រការ​ផ្សេង​ៗ រួម​ទាំង​ការ​មិន​អាច​ស្រឡាញ់​គ្នា​បាន​តែ​ម្តង ពីព្រោះ​ការ​នោះ សុខចិត្ត​ព្រមយក​គ្នា​ជា​ប្តី​ប្រពន្ធ ដើម្បី​កុំ​ឲ្យ​ពួក​ប៉ុ​ល​ពត​ស​ម្លា​.​ប់​តែ​ប៉ុណ្ណោះ ។

សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ក្នុង​សម័យ​ខ្មែរក្រហម​ដែរ​នោះ​តែងតែ​ប្រកាស​រំលឹក​ថ្ងៃ​អាពាហ៍ពិពាហ៍​សម្តេច​នៅ​លើ​បណ្តាញ​សង្គម ។ សម្តេច​បាន​លើក​ឡើង​ថា ទោះបី​ចំណងអាពាហ៍ពិពាហ៍​កើតឡើង ក្នុង​កាលៈទេសៈ​កម្សត់​យ៉ាងណា​ក៏​ដោយ​ឲ្យ​តែ​ចេះ​ថែរក្សា​ចំណងអាពាហ៍ពិពាហ៍​នោះ​នឹង​ស្ថិតស្ថេរ និង​មាន​សុខ​សុភមង្គល​ជា​រៀង​រហូត ។

ឥស្សរជន​ជាន់ខ្ពស់​ម្នាក់​ទៀត គឺ​អ្នកឧកញ៉ា ម៉ុង រិ​ទ្ធី ក៏​តែងតែ​រំលឹក​ពី​ចំណងអាពាហ៍ពិពាហ៍​របស់​លោក​ក្នុង​របប​ខ្មែរ​ប៉ុ​ល​ពត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ ។ នៅ​ឆ្នាំ​២០២២​នេះ ជា​ខួប​៤៤​ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​របស់​លោក​ដែល​កាលនោះ​អង្គការ​អាវ​ខ្មៅ​បាន​រៀប​ការ​១៣​គូ ក្នុង​ពេល​តែ​មួយ ។

លោក សុធី ពលរដ្ឋ​នៅ​ខេត្តកំពង់ចាម បាន​និយាយ​ថា លោកឪពុក អ្នក​ម្តាយ​របស់​លោក​បាន​រស់នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល​ដោយ​ពួក​គាត់​បាន​បង្កើតកូន​ចំនួន​៥​នាក់ និង​មាន​ចៅ​ជាង​១០​នាក់​ហើយ ។ កាលពី​ឆ្នាំ​២០១៥ លោក​សុធី និង​បងប្អូន​បាន​រៀបចំ​ពី​ធី​រៀប​ការ​មួយ​ជូន​ឪពុក​ម្តាយ​តាម​សំណូមពរ​របស់​ពួក​គាត់​ដែល​ចង់​ក្រាប​ផ្ទឹម​នឹង​គ្នា មាន​ព្រះសង្ឃ​មាន​តា​អាចារ្យ​ឲ្យ​ពរមាន​ភ្លេង​ប្រពៃណី​ស្តាប់​ពីព្រោះ​អា​ហ៍​ពិពាហ៍​របស់​លោក​ទាំង​ពីរ​កាលសម័យ​ប៉ុ​ល​ពត​មាន​តែ​អាវ​ខ្មៅ​មួយ​កំ​ប្លេ​រ ស្លៀក​ឡើង​បេ្ត​ជ្ញា​ចិត្ត​កណ្តាល​ហ្វូង​មនុស្ស​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ