ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​វាចា​! អត់​ត្រូវ​ថ្លៃ​គ្នា​ដឹក​សាកសព វ៉ៃ​គ្នា​មួយ​ប្រាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង បើក​ឡើង​ចំណោត​បន្តិច​ក្នុង​ល្បឿន​លឿន មក​ទាក់​ដៃចង្កូត​ម៉ូតូ​ដួល​អូស​នឹង​ថ្នល់​បែកក្បាល​ស្លា.ប់​ម្នាក់ របួសធ្ងន់​ម្នាក់ …

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង បើក​ឡើង​ចំណោត​បន្តិច​ក្នុង​ល្បឿន​លឿន មក​ទាក់​ដៃចង្កូត​ម៉ូតូ​ដួល​អូស​នឹង​ថ្នល់​បែកក្បាល​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ និង​របួសស្រាល​ម្នាក់ កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ មក​រា ស្ថិត​នៅ​ក្បែរ​ផ្សារ​ឯករាជ្យ​១ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាកសព​ជន​រង​គ្រោះ ត្រូវ​គេ​ស្គាល់ឈ្មោះ​ធី ច​ន្ធូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូ​ទ័​រ ស្នាក់​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​គង​ជ័យ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ​កំពង់ចាម 1D-5808 ។ ចំណែក​រថយន្ត​បង្ក​ម៉ាក Lexus RX300 ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បើក​ដោយ ជនជាតិ​ចិន រត់​បាត់​ស្រមោល ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​វេ​ង​ស្រេង​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ចំណែក​រថយន្ត​បង្ក​ឡិច​ស៊ី​ស RX 300 បើក​ចេញពី​ផ្លូវ​បេតុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយសារ​តែ​ផ្លូវ​រាង​ចំណោទ​បន្តិច​ធ្វើ​ឲ្យ​រថយន្ត​បន្ថែម​ល្បឿន​លឿន​បើក​ចេញ​មក​ធ្វើ​ឲ្យ​ម៉ូតូ​គេច​មិន​ទាន់​បាន​ទាក់​ដៃចង្កូត​រថយន្ត​ដួល​អូ​ល​អូស​នឹង​ថ្នល់​បែកក្បាល​ស្លាប់​អ្នក​បើក​ម៉ូតូ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួសធ្ងន់​ម្នាក់​និង​ម្នាក់​ទៀត​របួសស្រាល រីឯ​ម៉ូតូ​ខ្ទាត​ទៅ​ប៉ះ​អ្នក​ដើរ​តាម​ផ្លូវ​រង​របួសស្រាល រីឯ​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល ។

បន្ទាប់​ពី​កើតហេតុ សាច់ញាតិ​ជន​រង​គ្រោះ​បា​នរក​រថយន្ត​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ខណៈ​ពេល​រថយន្ត​ដឹក​សព​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​សហជីព​បាន​តាំងខ្លួន​ជា​នគរបាល ទៅ​និយាយ​ចរចា​ជាមួយ​រថយន្ត​ដឹក​សព បែរជា​ឈ្លោះប្រកែក​គ្នា​ជាមួយ​ខាង​រថយន្ត​ដឹក​សព រហូត​ឈាន​ដល់​ការ​វាយតប់​ទៅ​វិញ​ទៅ​មក រង​របួសស្រាល​រៀងខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​ប្រាវ​ទៀត រវាង​អ្នក​បើករថយន្ត​ដឹក​សព និង​ខាង​សហជីព​នោះ ។

ឈ្លោះប្រកែក​គ្នា​ចប់​ហើយ សាច់ញាតិ​ជន​រង​គ្រោះ​បាន​តថ្លៃ​ជាមួយ​រថយន្ត​ដឹក​សព​និយាយ​ចរចា​គ្នា​ត្រូវ​ហើយ ស្រាប់តែ​បុរស​ខាងលើ​រារាំង​មិន​ចង់​ឲ្យ​រថយន្ត​ដឹក​សព​ចេញ​ទៅ​ស្រុក​កំណើត​ទៀត ដោយ​លើក​ហេតុផល​ថា ចង់​ឲ្យ​រថយន្ត​ដឹក​សព​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បន្តិច ។

សមត្ថកិច្ច​បាន​ចុះ​ទៅ​វាស់វែង​យក​ម៉ុ​តូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ ពោធិ៍​សែន​ជ័យ ខណៈ​ពេល​សមត្ថកិច្ច​កំពុង​តែ​វាស់វែង​នោះ​សាច់ញាតិ​របស់​ជន​រង​គ្រោះ បាន​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ​បាត់ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ថា​ទាល់តែ​យក​ម៉ូតូ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​វិញ​ទើប​អនុញ្ញាតិ​ឲ្យ​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ទើប​សាច់ញាតិ​របស់​ជន​រង​គ្រោះ​យល់​ព្រមយក​ម៉ូតូ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ រក្សា​ទុក​រង់ចាំ​ធ្វើ​បុណ្យសព​រួចរាល់​យក​ឯកសារ​គ្រប់គ្រាន់​មក​ដល់​សមត្ថកិច្ច​នឹង​ប្រគល់ ម៉ូតូ​ឲ្យ​វិញ ៕