ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដំបូងចាប់បាន២នាក់ នាំមកសួរទាល់តែចេញ​​ដល់​​ដល់​អ្នក​ទទួល​ផល​ (ករណីលួចខ្សែភ្លើង)

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២ ដោយ​មានការ​ដឹង​នាំ​បញ្ជារ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ជំនាញ​ការិយាល័យ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២ ដោយ​មានការ​ដឹង​នាំ​បញ្ជារ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ជំនាញ​ការិយាល័យ នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ល្បាត​នៅ​តាម​ភូមិសាស្ត្រ​ម្តុំ​អូរ​៥ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​ប្រហែល​០០​និង​៣០​នាទី​យប់ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ កំពុង​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង ភ្លាម​នោះ​ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ។ ជនសង្ស័យ​ទាំង​ពីរ​បាន​សារភាព​ថា ពួក​គេ​រួម និង​បក្សពួកធ្លាប់​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា​ជា​ច្រើន​លើក​នា​ពេល​កន្លង​មក ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​មានឈ្មោះ​ដូច​ខាងក្រោម ៖
១-​ឈ្មោះ ធឿ​ន ធា​រ៉ា ហៅ ប៊​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។
២-​ឈ្មោះ ពៅ សុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។

ក្រោយ​សាកសួរ​ជនសង្ស័យ​ទាំង​ពីរ​រួច​ សមត្ថកិច្ច​យើង​ក៏បន្ដ​ទៅ​ឃាត់ខ្លួន​មនុស្ស​០៥​នាក់ (​ស្រី​០១​នាក់​) មក​សាកសួរ​ក្នុង​នោះ​មាន ៖
១-​ឈ្មោះ គុន គា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ (​អ្នកសមគំនិត​)
២-​ឈ្មោះ សន ណា​វ៉ី​ន ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ (​អ្នកសមគំនិត​)
៣-​ឈ្មោះ ស្រ៊ុ​ន ស្រី​និ​ច ភេទ​ស្រី អាយុ ៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​រៈ​អ្នក​ទទួល​ទិញ​អេ​ត​ចាយ ទីតាំង​ស្ថិត​ក្នុង ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ។
៤-​ឈ្មោះ ឡេ​ស ស៊ី​ណា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៦ ជនជាតិ​ខ្មែរ មុខរប​រៈកម្ម​ករ​អេ​ត​ចាយ រស់នៅ​កន្លែង ទិញ​លក់​អេ​ត​ចាយ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ។
៥-​ឈ្មោះ វ៉ា​យ ពិសិដ្ឋ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០៥ ជនជាតិ​វៀតណាម មុខរបរ កម្មករ​អេ​ត​ចាយ រស់នៅ​កន្លែង​ទិញ​លក់​អេ​ត​ចាយ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ដកហូត​បាន ៖
-​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​C-125 សេរី​២០១៥ បិត​ស្គុ​ត​ពណ៌​ទឹកក្រូច ពាក់​ផ្លា​ក​លេខ​៖ ព្រះ​សីហ​នុ ១B-៤៤៤២ (​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​) ។
-​លួសស្ពាន់ សំបក​ខ្សែភ្លើង កំណាត់​ខ្សែភ្លើង​មួយ​ចំនួន (​ជា​ផល​នៃ​អំពើ​លួច​) ។

ជា​លទ្ធផល ការ​សាកសួរ​ជុំវិញ​ករណី​លួច​កាត់​ខ្សែភ្លើង និង​ទទួល​ទិញ (​ផល​នៃ​អំពើ​លួច​) កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ និង​នា​ពេល​កន្លង​មក ។ សន្និដ្ឋាន​រួម​ឈ្មោះ ធឿ​ន ធា​រ៉ា ហៅ ប៊​យ​, ពៅ សុង​, គុន គា និង​ឈ្មោះ សន ណា​វ៉ី​ន គឺជា​សហចារី (​មុខសញ្ញា សកម្ម​) ក្នុង​បទ​លួច កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ និង​នា​ពេល​កន្លង​មក​ក្នុងភូមិ​សាស្ដ្រ​ក្រុងព្រះសីហនុ ខេត្ដ ព្រះ​សីហ​នុ ។
-​ឈ្មោះ ស្រ៊ុ​ន ស្រី​និ​ច ពាក់ព័ន្ធ​ក្នុង​ករណី​ទទួលផល​នៃ​អំពើ​លួច ។
-​ឈ្មោះ រ៉ា​យុទ្ធ ជា​បក្ខពួក ក្នុង​ករណី​នេះ​កំពុង​រត់គេច​ខ្លួន ។
-​ឈ្មោះ ឡេ​ស ស៊ី​ណា និង​ឈ្មោះ វ៉ា​យ ពិសិដ្ឋ (​ជា​កម្មករ​) ពុំ​មាន​តម្រុយ​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​ទេ ។

បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង​៥ (​ស្រី​០១​នាក់​) និង​វត្ថុ​តាង សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់ កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ចាត់ការ​បន្ដ ៕

អត្ថបទសរសេរ ដោយ