ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​កម្សាន្ត​នៅ​តាម​ដងព្រែក ខេត្តកំពត​បើក​បម្រើ​សេវាកម្ម​ឡើង​វិញ​ហើយ

7 ឆ្នាំ មុន

ខេត្តកំពត ៖ ដំណើរ​កម្សាន្ត​ដោយ​ការ​ជិះទូក​ទេសចរណ៍​មើល​ទេសភាព​តាម​ដងព្រែក​កំពត មើល​ថ្ងៃ​លិច មើល​អំពិលអំពែក បាន​បើក​បម្រើ​សេវាកម្ម​ឡើង​វិញ​ហើយ​ក្រោយ​ពេល​បាន​ផ្អាក​

ខេត្តកំពត ៖ ដំណើរ​កម្សាន្ត​ដោយ​ការ​ជិះទូក​ទេសចរណ៍​មើល​ទេសភាព​តាម​ដងព្រែក​កំពត មើល​ថ្ងៃ​លិច មើល​អំពិលអំពែក បាន​បើក​បម្រើ​សេវាកម្ម​ឡើង​វិញ​ហើយ​ក្រោយ​ពេល​បាន​ផ្អាក​មួយ​រយៈ​ដោយសារ​តែ​មាន​ជួប​ហេតុការណ៍​លិច​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ បណ្តាល​ឲ្យ​ភ្ញៀវ​ចំនួន​៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការ​នោះ​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ និង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ប្រព័ន្ធ​បច្ចេកទេស​ទូក​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ មាន​សុវត្ថិ​ភាពល្អ​ជាង​មុន​ផង​។

ដងព្រែក​ដែល​ត​ភ្ជាប់​ចរន្ត​ទឹកសាប និង​ទឹកប្រៃ ដែល​ភ្ជាប់​គ្នា​ដ៏​ស្ងាត់ជ្រងំ​មួយ​ជាមួយនឹង​ជ្រោះ​ទឹកឈូ​នៅ​ក្នុង​ខេត្តកំពត បាន​បង្កប់​ដោយ​ទេសភាព​ដ៏​ស្រស់​ត្រកាល អាច​មើលឃើញ​ទេសភាព​ជួរ​ភ្នំ ព្រៃ​ដុះ​ប្រប​មាត់​ព្រែក ថ្ងៃ​លិច និង​មើល​អំពិលអំពែក រួម​ផ្សំ​ជាមួយ​ខ្យល់​បរិសុទ្ធ​បក់​ផា​ត់រសៀក​ៗ​ពីលើ​ផ្ទៃ​ទឹកថ្លា​ឈ្វេង លាយឡំ​នឹង​រលក​បណ្តេញ​បន្តិច​ៗ​នោះ គឺជា​ទីកន្លែង​ដែល​គេ​ធ្លាប់​ឃើញ​មាន​ទូក​ជា​ច្រើន​បាន​ដឹក​ភ្ញៀវ​ទេសចរ​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ និង​ជា​កន្លែង​ដែល​ធ្លាប់​ទទួល​បានការ​និយម​ចូល​ចិត្ត​ទៅ​កម្សាន្ត​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជារ​រៀងរាល់ថ្ងៃ ចាប់តាំងពី​ឆ្នាំ​២០១២​មក​។

ប៉ុន្តែ​កន្លង​មក​ថ្មី​ៗ​នេះ ដោយ​មាន​ជួប​ហេតុការណ៍​លិច​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​មួយ​គ្រឿង​នៅ​ពេល​កំពុង​បំរើសេវា​កម្ម​ដឹក​ភ្ញៀវ​កម្សាន្ត ហើយ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ផ្អាក​មួយ​រយៈ​សិន ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ពី​លក្ខណៈ​បច្ចេកទេស​ទូក​នីមួយ​ៗ របស់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ការពារ​សុវត្ថិភាព​ភ្ញៀវ ដែល​ជិះ​នៅ​លើ​ទូក និង​ឲ្យ​ម្ចាស់​ទូក​ទេសចរ​ទាំងនោះ​ធ្វើ​ច្បាប់​អាជីវកម្ម និង​ធានា​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ឲ្យ បាន​ត្រឹមត្រូវ ត្រូវ​មាន​ឧបករណ៍​ការពារ​សុវត្ថិភាព​ភ្ញៀវ​ដូច​ជា​អាវ​ពោង​ជាដើម​។

ហើយ​ការ​ដឹក​ភ្ញៀវ​ទៀត​សោត​មិន​ឲ្យ​លើស​ចំណុះ​ដែល​ទូក​ត្រូវ​ដឹក​នោះ​ឡើយ​។ ទាក់ទិន​នឹង​ការ​អនុញ្ញាត​ឲ្យ​ទូក​ទេសចរណ៍​បើក​សេវា​បំរើភ្ញៀវ​ឡើង​វិញ​ជា​ថ្មី​នេះ​ដែរ លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​អ្នក​យក​ព​ត៌​យើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ មក​រា នេះ​ថា មុន​នឹង​ទូក​ទេសចរណ៍​អាច​ដំណើរការ​បាន ទូក​នីមួយ​ៗ​ត្រូវ​តែ​បំពេញ​សំណុំ​បែបបទ​តាម​លក្ខខណ្ឌ​របស់​មន្ទីរ​ពាក់ព័ន្ធ​ជា​មុន​សិន ដូច​ជា ទី​១-​ត្រូវ​មាន​ឆៀក​(​លក្ខណៈ​បច្ចេកទេស​ទូក​) ដែល​ចេញ​ដោយ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត ទី​២-​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ធំ​ៗ មិន​អាច​ផ្ទុក​ភ្ញៀវ​លើស​ពី​៤៥​នាក់​បាន​ឡើយ ។ ទី​៣-​ត្រូវ​សុំ​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន ដើម្បី​មន្ទីរ​ធ្វើការ​ត្រួតពិនិត្យ​មុន​នឹង​បម្រើ​សេវាកម្ម​ដឹក​ភ្ញៀវ​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រោយ​ពី​មានការ​ជូនដំណឹង​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ឃើញ​មាន​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​មួយ​គ្រឿង បាន​ធ្វើ​សេវាកម្ម​ដឹក​ភ្ញៀវ​ទេសចរណ៍​កម្សាន្ត​តាម​មាត់​ព្រែក​រាល់ពេល​ល្ងាច​មើល​ថ្ងៃ​លិច មើល​អំពិលអំពែក នៅ​តាម​ដងព្រែក​ចំនួន​១៥​ថ្ងៃ​មក​ហើយ រីឯ​ទូក​ដឹក​ភ្ញៀវ​ជា​ច្រើន​គ្រឿង​ទៀត​អាច​ពិនិត្យ និង​ធ្វើ​អាជ្ញា​ប​ណ្ណ័​ឲ្យ​ហើយ​រួចរាល់​មុន​បុណ្យចូលឆ្នាំ​ចិន វៀតណាម​ខាង​មុខ​នេះ ដើម្បី​បម្រើ​សេវាកម្ម​ដឹក​ភ្ញៀវ​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ ចូល​ឆ្នាំ​ចិន វៀតណាម​ខាង​មុខ​នេះ​ផង​ដែរ​៕