ក្រុងព្រះសីហនុ៖ កាលពីម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីលួចកាត់ខ្សែភ្លើងនៅក្នុងទីតាំងសំណង់អគារកំពុងសាងសង់ (អគារព្រីនស៍) ស្ថិតនៅចំណុចម្តុំក្រោយសណ្ឋាគារសុខា ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ករណីកាត់ខ្សែភ្លើងនេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះ ទិត្យ សយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមការសារភាពជនសង្ស័យបានឱ្យដឹងថា នៅពេលខ្លួនកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពេលនោះ ក៏មានសន្តិសុខយាមអគារឃើញ ហើយបានឃាត់រូបគាត់ ហើយបានប្តឹងទៅសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។ ក្នុងនោះ វត្ថុតាងដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងចាប់បានរួមមាន៖ ខ្សែភ្លើងដែលសកសំបកហើយមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

ចែករំលែកព័តមាននេះ