ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ ស ខេង ​៖ ​សមត្ថកិច្ច​ឃាត់ខ្លួន​មេការ​កាស៊ីណូ​ម្នាក់នៅ​ជ្រៃ​ធំ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ករណី​បុគ្គលិក​កាស៊ីណូ​មួយ​កន្លែង​នៅ​ជ្រៃ​ធំ ខេត្តកណ្ដាល នាំ​គ្នា​រត់​ចេញ​មក​ក្រៅ​ ហើយ​ប៉ះ​ជាមួយ​សមត្ថកិច្ច​នោះ​ត្រូវ​បាន​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មេការ​កា​ស៊ីណូ​ម្នាក់ ​បន្ទាប់​ពី​បុគ្គលិក​ជា​ជនជាតិ​វៀតណាមអះអាង​ថា បាន​បង្ខាំង​ទុក​ពួក​គេ និង​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​…

រាជធានី​ភ្នំពេញ​ ៖ ករណី​បុគ្គលិក​កាស៊ីណូ​មួយ​កន្លែង​នៅ​ជ្រៃ​ធំ ខេត្តកណ្ដាល នាំ​គ្នា​រត់​ចេញ​មក​ក្រៅ​ ហើយ​ប៉ះ​ជាមួយ​សមត្ថកិច្ច​នោះ​ត្រូវ​បាន​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មេការ​កា​ស៊ីណូ​ម្នាក់ ​បន្ទាប់​ពី​បុគ្គលិក​ជា​ជនជាតិ​វៀតណាមអះអាង​ថា បាន​បង្ខាំង​ទុក​ពួក​គេ និង​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​ ។ ​នេះ​បើ​តាម​សម្តេច​ក្រឡាហោម ស ​ខេ​ង​។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជាប្រធាន​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) មាន​ប្រសាសន៍​ថា ខណៈ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រុមការងារ​ជំនាញ​អន្ដរក្រសួង​-​ស្ថាប័នទាំង​៦ និង​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក គ​.​ជ​.​ប​.​ជ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២២ នា​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២​នៅ​ទីស្តីការក្រសួង​។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី បាន​មាន​ប្រសាសន៍​ថា ករណី​បុគ្គលិក​កាស៊ីណូ​មួយ​នៅ​ជ្រៃ​ធំ ខេត្តកណ្ដាល បាន​សម្រុក​រត់​ចេញពី​កាស៊ីណូ​នោះ អាជ្ញាធរ​ឃាត់ខ្លួន​បាន​បុគ្គលិក ម្នាក់ ជា​ជនជាតិ​វៀតណាម ប៉ុន្ដែ​មិន​មាន​ឯកសារ​ស្នាក់​នៅ​ជាក់លាក់​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា បុគ្គលិក​នៅ​កាស៊ីណូ​ប្រមាណ៤០នាក់ ជា​ជនជាតិ​វៀតណាម​មក​ធ្វើការ​ដោយ​ខុសច្បាប់​។

សម្ដេច​ក្រឡាហោមបាន​បញ្ជាក់​ថា ករណី​នេះ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​ឃាត់ខ្លួន មេការ កាស៊ីណូ​នេះម្នាក់ បន្ទាប់​ពី​បុគ្គលិក​ជា​ជនជាតិ​វៀតណាមអះអាង​ថា បាន​បង្ខាំង​ទុក​ពួក​គេ និង​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​ពួក​គេ​ឡើយ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា កាស៊ីណូ​នេះ​មិន​ទាន់​មានច្បាប់​ត្រឹមត្រូវ​។

នៅ​ព្រឹក​ថ្ងៃ​ដដែល ​ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលនៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ចុះ​ត្រួតពិនិត្យ​បញ្ហា​វិវាទ​រវាង​កម្មករ​ជា​ជនបរទេស និង​ក្រុមហ៊ុន តៃ​ភីង​យ៉ាង​ហ្វា​ង​ឌី​ចាន់​វូ​ចាន់ វូ​យី​គ័ន​លី ឯ​.​ក ស្ថិត​ក្នុង​អគារ Pacific Real Fstate (Property) Managment Co,Ltd ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ដកណ្ដាល​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​នេះ​ដែរ ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ជម្រុញ និង​លើកទឹកចិត្ត ឱ្យ​ក្រុមហ៊ុន គោរព អនុវត្ត​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោរព​តាម​អាជ្ញាប័ណ្ណ​អាជីវកម្ម​ឱ្យ​ត្រឹមត្រូវ ចំពោះ​បុគ្គលិក កម្មករ​ក្រុមហ៊ុន ត្រូវ​បម្រើការងារ​ឱ្យ​ត្រឹមត្រូវ និង​មិន​អោយ​មានការ​ប្រើ​ប្រាស់​គ្រឿងញៀន និង​ការ​បង្ខិតបង្ខំ​មនុស្ស ឬ​ឃាត់​ទុក​មនុ ស្ស​ប្រើ​ខុសច្បាប់​ដាច់ខាត ហើយ​សមត្ថកិច្ច​ជំនាញ​គ្រប់​ផ្នែក​ត្រូវ​បន្ត​ស្រាវជ្រាវ សហប្រតិបត្តិការ​ចំពោះ​បុគ្គលិក​ជនជាតិ​វៀតណាម ដែល​បាន​រត់​ចេញពី​ក​ន្លែ ង​ការងារ​ឆ្លង​ព្រែក​ជ្រៃ​ធំ ខេត្ត​កណ្តាល​-​ព្រែ​កបិន​យី ខេត្ត​អាន​យ៉ាង ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម តាម​នីតិវិធី​ច្បាប់ ដេ​ី​ម្បី​ទាក់ទាញ​អ្នក​វិនិយោគទុន​ក្នុង និង​ក្រៅប្រទេស មក​អភិវឌ្ឍ​ប្រទេស ជាតិ​ប្រកបដោយ​តម្លាភាព គុណភាព ចីរភាព និង​បរិ​យា​ប័ន្ន​៕ ​

អត្ថបទសរសេរ ដោយ