ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! វៀតណាម​ចែ​ចូ​វ យក Apple Watch និង MacBook មក​ផលិត​នៅ​ប្រទេស​ខ្លួន

1 ឆ្នាំ មុន

វៀតណាម ៖ សារព័ត៌មាន Nikkie Asia បាន​ចុះ​ផ្សាយ​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អា​មេ​រិ​ក Apple

វៀតណាម ៖ សារព័ត៌មាន Nikkie Asia បាន​ចុះ​ផ្សាយ​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អា​មេ​រិ​ក Apple កំពុង​ស្ថិត​ក្នុង​ដំណើរការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​របស់ Apple Watch និង MacBook មក​កាន់​ប្រទេស​វៀតណាម​។

កាសែត​នេះ​រាយការណ៍​ថា ក្រុមហ៊ុន​ផ្គត់​ផ្គង់ Luxshare របស់ Apple បាន​ចាប់ផ្តើម​សាកល្បង​ផលិត Apple Watch និង MacBook នៅ​ក្នុង​ប្រទេស​វៀតណាម​ហើយ ខណៈ​វៀតណាម​ជាទី​តាំង​សម្រាប់​ផលិត iPad និង AirPods រួច​មក​ហើយ​។

ទន្ទឹម​នឹង​ការ​ផ្លាស់​ប្តូរ​ការ​ផលិត​របស់ Apple Watch និង MacBook មក​កាន់​វៀតណាម ក្រុមហ៊ុន Apple ក៏​កំពុង​ពិចារណា​រើ​ការ​ការ​ផលិត HomePod មក​កាន់​ប្រទេស​នេះ​ផង​ដែរ​។

កាសែត​រាយការណ៍​ថា ការ​សាកល្បង​ផលិត MacBook នៅ​វៀតណាម​កំពុង​ដើរ​ការ​យឺត​ៗ​ដោយសារ​តែ​ការ​រំខាន​ទាក់​ទ​នឹង​ការ​រាតត្បាត​វីរុស​៕ (​យោង​តាម​ប្រភព​៖ Nikkie Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ