ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ម្នាក់ ម្នាក់​ទៀត​ប្រើ​ល្បិច​រត់គេច​ពី​សមត្ថ​កិច្ច តែ​រត់​មិន​រួច ក្រោយ​ឆក់​ស្ត្រី​ម្នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ហើយ​ព្យាយាម​បន្ថែម​ល្បឿន​ម៉ូតូ​បើក​រត់គេច​ខ្លួន តែ​ត្រូវ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ហើយ​ព្យាយាម​បន្ថែម​ល្បឿន​ម៉ូតូ​បើក​រត់គេច​ខ្លួន តែ​ត្រូវ​សន្តិសុខ និង​ប្រជាពលរដ្ឋ​ប្រដេញ​ឃាត់​បាន​ភ្លាម​ៗ រួច​ប្រគល់​អោយ​សមត្ថកិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ស្តុ​ប​ព្រះ​សក្យមុនីចេតិយ ផ្លូវ​R6 កែង​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​​ជាប់​ខាងលើ រួម​មាន ១- ឈ្មោះ ហៃ ចំរើន អាយុ​២៦​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ មិន​ពិតប្រាកដ ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ និង​២- ឈ្មោះ វណ្ណ អាយុ​២៤​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ មិន​ពិតប្រាកដ ជា​អ្នក​បើក​ម៉ូតូ​ធ្វើ​សកម្មភាព និង​ជា​ម្ចាស់​ម៉ូតូ​។ ទាំង​ពីរ​នាក់​នេះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ អត់​មាន​ស្លាក​លេខ ។

ចំណែក​នារី​រង​គ្រោះ​សុំ​លាក់​អត្តសញ្ញាណ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​នាង​កំពុង​ឈប់​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ហើយ​និយាយ​ទូរស័ព្ទ​នៅ​ចំណុច​ស្តុ​ប​ព្រះ​សក្យមុនីចេតិយ ភ្លាម​ៗ​នោះ​ក៏​លេចមុខ​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ម៉ាក i phone XS max ពណ៌​មាស ពី​នាង​បាន​សម្រេច ហើយ​បន្ថែម​ល្បឿន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ចូល​ក្នុង​បឹង​កក់​តាម​បណ្តោយ​ផ្លូវ​R6 ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ រួម​ទាំង​ជន​រង​គ្រោះ​ជិះ​ប្រដេញ​តាម​ពីក្រោយ និង​ស្រែ​កថា «​ចោរ​ៗ» ផ្អើល​ដល់​សន្តិសុខ​ក្នុង​បឹង​កក់ ហើយ​នាំ​គ្នា​ឡោម​ព័ទ្ធ​ប្រដេញ​ឃាត់​បាន​អ្នក​បើក​ម៉ូតូ​ធ្វើ​សកម្មភាព​ម្នាក់​ភ្លាម​ៗ ។

ប្រភព​ដដែល​បន្ត​ថា ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត ដែល​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​នោះ បាន​ផ្លោះ​របង​ការដ្ឋាន និង​ដី​ឡូ​តិ៍​ដែល​ព័ទ្ធ​របង​ទុក​ចោល រត់គេច​ខ្លួន​បាត់ ព្រមទាំង​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ត្រែង រួច​រត់​ចូល​កន្លែង​ស្នាក់​នៅ​របស់​កម្មករ បន្ទាប់​មក​លួច​យក​កន្សែងពោះគោ​មក​ស្លៀក ហើយ​ស្រាត​ខោអាវ​ចោល និង​បន្ត​រត់គេច ដើម្បី​គេច​ពី​កម្លាំង​សន្តិសុខ និង​សមត្ថកិច្ច ដែល​កំពុង​ឡោម​ព័ទ្ធ​ជនសង្ស័យ​។

បន្ទាប់​ពី​រត់គេច និង​សម្ងំ​លាក់ខ្លួន​អស់​រយៈពេល​ជាង​កន្លះ​ម៉ោង ជនសង្ស័យ​រូប​នោះ​ក៏​ផ្លោះ​ចេញ​មក​ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី ប៉ុន្តែ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ហើយ​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក​តែ​ម្តង​។ បន្ទាប់​ពី​សួរនាំ ជនសង្ស័យ​ក៏​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ពិតប្រាកដ​មែន និង​បាន​នាំ​ផ្លូវ​សមត្ថកិច្ច​ត្រឡប់​ទៅ​យក​ទូរស័ព្ទ​ដែល​ខ្លួន​លាក់​ទុក​នោះ នាំ​មក​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណាង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ