ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្ដល់​៩២៨,២១៧​ដុល្លារ​អា​មេ​រិ​ក សំរាប់​សកម្មភាព​ដោះ​មីន JMAS

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​តាម​រយៈ​កម្មវិធី​គំរោង​ជំនួយ​ឥត​សំណង​របស់​ អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​៩២៨.២១៧ ដុល្លារ​អា​មេ​រិ​ក ដល់​អង្គការ​សកម្មភាព​កំចាត់ មីន​ជប៉ុន (JMAS) ។ កិច្ចសន្យា​ផ្ដល់​ជំនួយ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ (១៣ កក្កដា ២០១០) នៅ​ស្ថានទូត​ជប៉ុន ដោយ លោក​កា​វ៉ា​មូរ៉ា ហ៊ី​រ៉ូ​ស៊ី ភារធារី​ស្ដីទី​ស្ថានទូត ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ា​តា​ណា​បេ អ៊ី​គី

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​តាម​រយៈ​កម្មវិធី​គំរោង​ជំនួយ​ឥត​សំណង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​៩២៨.២១៧ ដុល្លារ​អា​មេ​រិ​ក ដល់​អង្គការ​សកម្មភាព​កំចាត់ មីន​ជប៉ុន (JMAS) ។ កិច្ចសន្យា​ផ្ដល់​ជំនួយ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ (១៣ កក្កដា ២០១០) នៅ​ស្ថានទូត​ជប៉ុន ដោយ លោក​កា​វ៉ា​មូរ៉ា ហ៊ី​រ៉ូ​ស៊ី ភារធារី​ស្ដីទី​ស្ថានទូត ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ា​តា​ណា​បេ អ៊ី​គី ប្រធាន​អង្គការ JMAS ។

ជំនួយ​នេះ​ត្រូវ​ប្រើប្រាស់​ទៅ​លើ​គំរោង គាំទ្រ​សកម្មភាព​បោសសំអាត​មីន​នៅ​ក្នុង​ខេត្ដបាត់ដំបង នៃ​ប្រទេស​កម្ពុជា (៩២៨.២១៧ ដុល្លារ​អា​មេ​រិ​ក​) គឺ​ដើម្បី​ដាក់​ពង្រាយ​ក្រុម ប្រតិបត្ដិកា​រដោះ​មីន​ចំនួន​៣​នៅ​ក្នុងស្រុក កំ​រៀង និង​ដាក់​ម៉ាស៊ីន​បោសសំអាត​មីន នៅ ក្នុងស្រុក​រតន​មណ្ឌល នៃ​ខេត្ដបាត់ដំបង ដែល ជា​ខេត្ដ​មួយ​មាន​គ្រាប់​មីន​កប់​ក្នុង​ដី និង​អ្នក រងគ្រោះថ្នាក់ ដោយសារ​គ្រាប់​មីន​ច្រើន​ជាង គេ​បំផុត​ក្នុង​ចំណោម​ខេត្ដ នានា​នៃ​ប្រទេស កម្ពុជា​។ ចំពោះ​ការ​ប្រតិបត្ដិការ​សកម្ម ភាព​បោសសំអាត​មីន ក្នុងស្រុក​កំ​រៀង អ្នក ភូមិ​នឹង​ចូលរួម​សកម្មភាព​ដោះ​មីន​សហគមន៍ ដោយ​មាន​ជំនួយ​បច្ចេកទេស​ពី​ទីប្រឹក្សា​អង្គការ JMAS និង​ក្រោម​ការ​ត្រួតពិនិត្យ​ពី បុគ្គលិក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ។

ចំណែក​ម៉ាស៊ីន​បោសសំអាត​មីន​នឹង​ត្រូវ ធ្វើ​ប្រតិបត្ដិការ​នៅ​ក្នុង​តំបន់​លំបាក​ៗ​ក្នុង ស្រុក​រតន​មណ្ឌល ។ តាម​ការ​ប៉ាន់ស្មាន​មាន ប្រជាជន​អ្នក​ភូមិ​ប្រមាណ​ជាង​២០.០០០​នាក់ នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​គំរោង​នេះ ដោយ​ធ្វើ​ឱ្យ​ពួក​គេ​រស់នៅ​តំបន់​ទាំងនោះ រួច​ផុត​ពី​ការ​គំរាមកំហែង​ដោយ​គ្រាប់​មីន និង នាំ​មក​វិញ​នូវ​ការ​អភិវឌ្ឍន៍​សហគមន៍​បន្ទាប់​ពី ការ​បោសសំអាត​មីន​រួច ។ ព័ត៌មាន​លំអិត​នឹង ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ កាសែត​កោះសន្ដិភាព .