ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃបង្ក្រាប​ម៉ូតូ​ស៊េរី​ទំនើប​១៩​គ្រឿង​ប៉ង​លួច​ឆ្លង​ដែន​ចូល​កម្ពុជា

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ទាហាន​ឈុត​ខ្មៅ​ថៃ ចាប់​ម៉ូតូ​ស៊េរី​ថ្មី​ចំនួន​១៩​គ្រឿង នៅ​ក្បែរ​ព្រំដែន​កម្ពុជា ខណៈ​គេ​បម្រុង​លួច​នាំ​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ ។ ការ​ទប់ស្កាត់​ម៉ូតូ​ទំនើប​គេចពន្ធ​នេះ​បាន​ធ្វើ​

ខេត្តបន្ទាយមានជ័យ ៖ ទាហាន​ឈុត​ខ្មៅ​ថៃ ចាប់​ម៉ូតូ​ស៊េរី​ថ្មី​ចំនួន​១៩​គ្រឿង នៅ​ក្បែរ​ព្រំដែន​កម្ពុជា ខណៈ​គេ​បម្រុង​លួច​នាំ​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ ។ ការ​ទប់ស្កាត់​ម៉ូតូ​ទំនើប​គេចពន្ធ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​ប៉ា​រ៉ៃ​ម៉ៃ ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា ។

មន្ត្រី​ទំនាក់ទំនង​កម្ពុជា​-​ថៃ​បាន​ប្រាប់​ថា​៖​កម្លាំង​ឈុត​ខ្មៅ​-​ថៃ​ក្នុង​កងវរៈសេនាធំ​ថ្មើរជើង​លេខ​១១១(​ច​.​ប​.​រ​.១១១) នៃ​អង្គភាព​បញ្ជាការដ្ឋាន​កងពលធំ​លេខ​១២(​ច​.​ទ​.​ព​.១២)​បាន​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ប្រទះ​ឃើញ​មនុស្ស​១​ក្រុម បាន​អូស​និង​រុញ​ម៉ូតូ​តាម​ក្នុង​ចម្ការ​អំពៅ​ក្បែរ​ព្រំដែន​ក្នុង​ទឹកដី​ថៃ ក៏​បាន​ធ្វើការ​បង្ក្រាប​ហើយ​ក្រុម​អ្នក​អូស​រុញ​ម៉ូតូ​ខ្លះ​បាន​រត់គេច​ខ្លួន​អស់ ឃាត់​បាន​តែ​ម៉ូតូ​ចំនួន​១៩​គ្រឿង ។

មន្ត្រី​ទំនាក់ទំនង​កម្ពុជា​-​ថៃ​បាន​បញ្ជាក់​ថា ម៉ូតូ​ដែល​ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ​បង្ក្រាប​បាន​ចំនួន​១៩​គ្រឿង​នេះ​ជា​ប្រភេទ​ម៉ូតូ​ហុងដា​ស្គូ​ពី និង​ហុងដា​ឃ្លិ​ក និង​យ៉ា​ម៉ា​ហា​ដែល​ជា​ម៉ូតូ​ស៊េរី​ថ្មី​និង​ទំនើប ដែល​បម្រុង​នាំ​ចូល​មក​កម្ពុជា តាម​ច្រករបៀង​ព្រំដែន​ដោយ​ខុសច្បាប់ ។ ក្រោយ​បង្ក្រាប​ត្រូវ​បាន​ទា​ហ៊ាន​ឈុត​ខ្មៅ​ដឹក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាការ​ដើម្បី​អនុវត្ត​តាម​ច្បាប់​បន្ត ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា រយៈពេល​កន្លង​មក​ទា​ហ៊ាន​ឈុត​ខ្មៅ​ថៃ​បាន​បង្ក្រាប​ឃាត់​បាន​ម៉ូតូ​តាម​បន្ទាត់​ព្រំដែន​ថៃ​-​កម្ពុជា​ដែល​បម្រុង​លួច​នាំ​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់ ។ តែ​ការ​ចាប់​នេះ​មិន​ដែល​បាន​ឃាត់ខ្លួន​ក្រុម​ឈ្មួញ ឬ​អ្នកស៊ីឈ្នួល​អូស​រុញ​ម៉ូតូ​បម្រុង​ឆ្លង​ដែន​ចូល​កម្ពុជា ម្តងណា​ឡើយ ព្រោះ​ពួក​គេ​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់​យករួចខ្លួន​គ្រប់ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ