ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិរច្ឆាន ! ចាប់​ស្រាត​ខោអាវ​រួច​លេង​ប្រដាប់​ភេទ​យ៉ាង​រោលរាល

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ចំណាស់​ម្នាក់​បាន​បញ្ឆោត​ក្មួយ​ស្រី​របស់​ខ្លួន​ឲ្យ​ចូល​ព្រៃ​ក្បែរ​ផ្ទះ រួច​ចាប់​ស្រាត​ខោអាវ និង​លេង​ប្រដាប់​ភេទ​របស់​នាងយ៉ាងរោលរាល​យ៉ាង​យូរ …

ខេត្តកំពង់ស្ពឺ ៖ បុរស​ចំណាស់​ម្នាក់​បាន​បញ្ឆោត​ក្មួយ​ស្រី​របស់​ខ្លួន​ឲ្យ​ចូល​ព្រៃ​ក្បែរ​ផ្ទះ រួច​ចាប់​ស្រាត​ខោអាវ និង​លេង​ប្រដាប់​ភេទ​របស់​នាងយ៉ាងរោលរាល​យ៉ាង​យូរ​ក្នុង​គោលបំណង​ប្រុង​ចាប់រំលោភ​តែ​សំណាងល្អ​ត្រូវ​ឪពុក​នាង​ទៅ​ទាន់​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​តា​ពរ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ឈ្មោះ នួន ម៉ៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ត្រូវជា​បងប្រុស​ជីដូនមួយ​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១០​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​ពី​សមត្ថកិច្ច​កិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​គឺ​យោង​តាម​បណ្តឹង​របស់​ឪពុក​ក្មេង​ស្រី​រង​គ្រោះ ដែល​បាន​ចោទប្រកាន់​ថា បាន​ហៅ​កូនស្រី​របស់​គាត់​ទៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ប្រុង​ចាប់រំលោភ តែ​ត្រូវ​សំណាងល្អ​គាត់​ទៅ​ទាន់​ក៏​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច និង​ប្តឹង​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា គាត់​ពិតជា​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ចូល​ទៅ​ក្នុង​ព្រៃ​ប្រាកដ​មែន ។ ជនសង្ស័យ​បន្ត​ថា គាត់​គ្រាន់តែ​បាន​បបោសអង្អែល​ប្រដាប់​ភេទ​នាង​លេង​តែ​ប៉ុណ្ណោះ មិន​ទាន់​បាន​រំលោភ​នោះ​ទេ កុំ​ចេះ​តែ​ចោទ​ថា គាត់​រំលោភ ។

ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នាង​ត្រូវ​បាន​ឪពុកធំ​ឈ្មោះ នួន ម៉ៅ ហៅ​ឲ្យ​ចូល​ក្នុង​ព្រៃ ពេល​ចូល​ដល់​ក្នុង​ព្រៃ​ស្រាប់តែ​គាត់​ចាប់​ស្រាត​ខោអាវ​របស់​នាង និង​លេង​ប្រដាប់​ភេទ​នាង​យ៉ាង​យូរ មួយសន្ទុះ​ក្រោយមក​ទើប​ឪពុក​នាង​ទៅ​ទាន់​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​គាត់​តែ​ម្តង ។

ឪពុក​ក្មេង​ស្រី​រង​គ្រោះ អាយុ​៤៥​ឆ្នាំ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​រូប​គាត់ និង​ប្រពន្ធ មិន​បាន​នៅផ្ទះ​ទេ គឺ​រវល់​ទៅ​មើល​ស្រូវ​នៅ​ឯ​ស្រែ​ដើម្បី​រក​គេ​មក​ជួយ​ច្រូត ។ ពេល​មើល​ស្រូវ​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ តែ​មិនឃើញ​កូន ក៏​បាន​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ឃើញ​ឈ្មោះ នួន ម៉ៅ កំពុង​តែ​ស្ទាបអង្អែល​ប្រដាប់​ភេទ​កូនស្រី​គាត់​យ៉ាង​រោលរាល ក៏​ស្ទុះ​ចូល​ទៅ​ឃាត់ ហើយ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្វើការ​សាកសួរ ទោះបីជា​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ នេះ ជនសង្ស័យ​នៅ​តែ​បដិសេធ​ថា មិន​បាន​រំលោភ​ឡើយ គ្រាន់តែ​បាន​ស្ទាប​លេង​ប៉ុណ្ណោះ​ក៏​ដោយ ក៏​សមត្ថកិច្ច​ត្រូវ​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕