ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​អំពាវ​រក​ជំនួយ​កងទ័ព​បញ្ចប់​អំពើ​ហិ.ង្សា​ក្នុង​ពន្ធនាគារ

7 ឆ្នាំ មុន

សង្គ្រាម​របស់​ពួក​អ្នកទោស​ជា​សមាជិក​បណ្តា​ក្រុម​ជនខិលខូច​ដែល​ប្រជែង​គ្នា​មាន​សភាព​ខ្លាំងក្លា​នៅ​តាម​ពន្ធនាគារ​ទាំងឡាយ​របស់​ប្រេ​ស៊ី​ល ។

កាលពី​ថ្ងៃ​ទី​១៩ មក​រា លោក ROBINSON FARIA អភិបាល​រដ្ឋ RIO GRANDE DO NORTE នា

សង្គ្រាម​របស់​ពួក​អ្នកទោស​ជា​សមាជិក​បណ្តា​ក្រុម​ជនខិលខូច​ដែល​ប្រជែង​គ្នា​មាន​សភាព​ខ្លាំងក្លា​នៅ​តាម​ពន្ធនាគារ​ទាំងឡាយ​របស់​ប្រេ​ស៊ី​ល ។

កាលពី​ថ្ងៃ​ទី​១៩ មក​រា លោក ROBINSON FARIA អភិបាល​រដ្ឋ RIO GRANDE DO NORTE នា​ភាគ​ឦសាន​ប្រេ​ស៊ី​ល​បាន​អំពាវនាវ​ដល់​រដ្ឋអំណាច​សហព័ន្ធ​ឱ្យ​បញ្ជូន​កងទ័ព​មក​ជួយ​ធ្វើ​អន្តរាគមន៍​ ដើម្បី​បញ្ចប់​ការ​បះបោរ​នៅ​តាម​ពន្ធនាគារ​ទាំងឡាយ​ដែល​ធ្វើ​ឱ្យ​កក្រើក​តំបន់​នេះ ​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​។ តាម​ទូរទស្សន៍ CBN អភិបាល​រដ្ឋ​រូប​នេះ​ថ្លែង​ថា ខ្ញុំ​ស្នើ​ដល់​ប្រធានាធិបតី​លោក MICHEL TEMER អនុញ្ញាត​បញ្ជូន​ជា​បន្ទាន់​នា​ថ្ងៃ​នោះ (១៩ មក​រា​) នូវ​កងទ័ព​ដែល​មាន​ទាំង​កងទ័ពជើងគោក ​និង​ជើង​ទឹក​ ដើម្បី​ល្បាត​នៅ​តាម​ដង​វិ​ថី​នៃ​ទីក្រុង​ណា​តា​ល់ រដ្ឋធានី​របស់​រដ្ឋ ។

ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះ​នា​ថ្ងៃ​ទី​១៩ មក​រា ទៀត រវាង​ក្រុម​ជន​ខិ​ច​ខូច​ប្រជែង​គ្នា​២​ក្រុម​ក្នុង​ពន្ធនាគារ ALCACUZ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៥០​គ​.​ម ពី​ក្រុង​ណា​តា​ល់​ ៤​ថ្ងៃ​បន្ទាប់​ពី​ការ​សម្លាប់​អ្នកទោស​២៦​នាក់​នៅ​ទីនោះ​មក​។ បច្ចុប្បន្ន​ប៉ូលិស​កំពុង​ប៉ុនប៉ង​ដណ្តើម​ការ​ត្រួតត្រា​វិញ ខណៈ​ដែល​ពួក​អ្នកទោស​ទាំង​២​ក្រុម​បន្ត​វាយប្រហារ​គ្នា​ ព្រមទាំង​បន្ត​គប់​ដុំ​ថ្ម ព្រមទាំង​របស់​ដែល​ដុត​ឱ្យ​ឆេះ​នានា ។ យោង​តាម​បណ្តាសារ​ព័ត៌មាន​ប្រេ​ស៊ី​ល​ថា ​ពួក​អ្នក​របួស​អាច​ជម្លៀស​ចេញ ។ មុន​នេះ​អ្នកទោស​២២០​នាក់​ ស្ថិត​ក្នុង​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ប្រជែង​គ្នា​ដែល​គំរាមកំហែង​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ផ្ទេរ​ទៅ​កាន់​ពន្ធនាគារ​មួយទៀត ។

នៅ​រដ្ឋ​នោះ​ដែរ​ ពន្ធនាគារ​ SERIDO ក្នុង​ទីក្រុង ​CAICO ក៏​កើត​មានការ​ប៉ះទង្គិច​គ្នា​ដែរ​ ដោយ​តាម​តុល្យការ​ថា ​ការ​ប៉ះទង្គិច​គ្នា​នោះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់ ​និង​របួស​ម្នាក់ ។

ចំណែក​នៅ​ខាងក្រៅ​ពន្ធនាគារ​ទាំងឡាយ​វិញ ​អំពើ​ហិង្សា​រាលដាល​ដល់ទី​ក្រុង​៦ ​នៃ​រដ្ឋ RIO GRANDE DO NORTE ក្នុង​នោះ​មាន​ក្រុង​ណា​តា​ល់​ដែរ ។ រថយន្ត​បឺស​២១​គ្រឿង រថយន្ត​តូច​៦​គ្រឿង និង​រថយន្ត​កាំ​មី​ញ៉ុ​ង​១​គ្រឿង ត្រូវ​ដុត​បំផ្លាញ​ រួច​សម្រាប់​ពេល​នេះ​មនុស្ស​៧​នាក់​ត្រូវ​ចាប់ខ្លួន ៕