ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធហត្ថ បង្ក្រាប​រថយន្ត​ដឹកឈើ១​គ្រឿង និង​សិប្បកម្ម​អារឈើ​ខុសច្បាប់ នៅ​ខេត្តព្រះវិហារ

1 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​គូលែន ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ចាន់ ស៊ី មេបញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​គូលែន នៅ​ថ្ងៃ​ពុធ ទី​១៧ ខែសីហា…

ខេត្តព្រះវិហារ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​គូលែន ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ចាន់ ស៊ី មេបញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​គូលែន នៅ​ថ្ងៃ​ពុធ ទី​១៧ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ឃាត់​រថយន្ត​ចំនួន ០១​គ្រឿង ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2A-8349 ដឹកឈើ​អារ​ចម្រុះ ប្រភេទ​លេខ​២ ដោយ​គ្មាន​លិខិតអនុញ្ញាត ខណៈ​ពេល​ឃាត់​រថយន្ត​នោះ អ្នក​បើក​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​រថយន្ត​នៅ​ចំណុច​ផ្លូវលំ​អូរ​ចាក់​ស្រា ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ស្រយង់​ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ។ ចំណែកឯ ឈើ​ពុំ​ទាន់​វាស់វែង រួម​នឹង​រថយន្ត​ជា​វត្ថុ​តាង ត្រូវ​បាន​ប្រគល់​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត ។

នៅ​ថ្ងៃ​ដដែល​នេះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្បែងមានជ័យ បាន​សហការ បង្ក្រាប​រោង​សិប្បកម្ម​កែ​ច្នៃ ផល​អនុ​ផល​ព្រៃឈើ ពុំ​មាន​លិខិតអនុញ្ញាត​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​បុះ​ធំ ឃុំ​ប្រមេ​រុ ស្រុក​ត្បែងមានជ័យ ។

នៅ​ក្នុង​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុ​តាង រួម​មាន តាប​ឈូស និង​ឈើ​លេខ​១ មួយ​ចំនួន ដោយ​យក​មក​រក្សា​ទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ។ ចំណែក​ម្ចាស់​សិប្បកម្ម​នោះ ឈ្មោះ ជ័យ សាន ភេទ​ស្រី អាយុ៤៤ឆ្នាំ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ធ្វើ​សិប្បកម្ម ខុសច្បាប់តទៅ​ទៀត ។

សូម​បញ្ជាក់​ថា សិប្បកម្ម​កែ​ច្នៃ​ ឈើ​ខុសច្បាប់ មួយ​នេះ បាន​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ជា​យូរ​មក​ហើយ ហើយ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ លោក សុង បញ្ញា ក៍​ធ្លាប់​បាន​ចុះ​ទៅ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា មិន​ឲ្យបន្ត​ធ្វើ​សិប្បកម្ម​ខុសច្បាប់​តទៅ​ទៀត​ទេ តែ​ម្ចាស់​សិប្បកម្ម​រូប​នេះ នៅ​តែ​គឃ្លើន​ធ្វើ​បន្ត មិន​ព្រម​ឈប់ ទើប​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ចុះ​បង្ក្រាប​តែ​ម្តង​៕