ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់​ជនជាតិ​ចិន ៥​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ ករណី​ជួញដូរ​គ្រឿងញៀ.ន​ឆ្លង​ដែន ជិត​៩០០​គីឡូក្រាម

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​របស់​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​របស់​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កម្លាំង​ជំនាញ​(​ក​៥) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី លោក​ឧត្តមសេនីយ៍ត្រី គឹ​ម តូ លោក​វរសេនីយ៍ឯក មាស ហត លោក​វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ជាវ វ​ណ្ណា នាយការិយា​ល័យ​(​ក​៥) បាន​ធ្វើការ​ស៊ើបអង្កេត​ជាង​៣​ខែ ដោយ​មានការ​សម្របសម្រួល​ពី​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចាប់ខ្លួន​ជនជាតិ​ចិន​៥​នាក់ ជាមួយនឹង​គ្រឿងញៀន​ប្រមាណ ៩០០​គីឡូក្រាម ។

ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលនៅវេលា​ម៉ោង​២២​និង​២០​នាទី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ ដោយ​កម្លាំង​ជំនាញ​យើង​កំណត់​ច្បាស់​នៅ​ពេលវេលា​មុខសញ្ញា​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស ទើប​កម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប ដោយ​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក ​(​កោះ​ព្រាប​) ចូលរួម​សហការ​បង្ក្រាប ដោយ​មានការ​សម្របសម្រួល​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​នៅ ៣​គោលដៅ​ផ្សេង​គ្នា ​ជា​បន្តបន្ទាប់​ ៖

គោលដៅ​ទី​១ ៖ នៅ​ចំណុច ក្រុម​១១ ​ភូមិ​៣ សង្កាត​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ អូ​បរ​១​គ្រឿង ទូក​យន្ត​១​គ្រឿង និង​សារធាតុ​ញៀន​ (​កេ​តា​មីន​)៤៤​កា​រ៉ុ​ង ​។

គោលដៅ​ទី​២ ៖ នៅ​ចំណុច ក្រុម​២​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ ​និង​ម៉ូតូ ២​គ្រឿង​ ។

គោលដៅ​ទី​៣ ៖ នៅ​ចំណុច​ភូមិ​គគី សង្កាត់​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ និង​រថយន្ត​១​គ្រឿង​ ។

ជា​លទ្ធផលកម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ឃាត់​បាន​ជនសង្ស័យ​០៥​នាក់​ ៖
១-​ឈ្មោះ TONG JIAN XIN ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ជនជាតិ ចិន
២-​ឈ្មោះ GAO ZHI BIN ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ ចិន​
៣-​ឈ្មោះ LI YONG XIN ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ ចិន​
៤-​ឈ្មោះ ZHONG JIAN LIN ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ ចិន​
៥-​ឈ្មោះ JAN XI TONG ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ ចិន ​។

ចំពោះ​វត្ថុ​តាង​សារធាតុ​ញៀន ដែល​ចាប់​យក​បាន​រួមមាន ៖
-​សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​(KETAMINE)​ទម្ងន់ ៨៧១ គ​.​ក្រ ២០០​ក្រាម​។
-​អូ​បរ ១​គ្រឿង
-​ទូក​យន្ត ១​គ្រឿង
-​រថយន្ត ១​គ្រឿង
-​ម៉ូតូ ២​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន បញ្ជូន​ទៅ​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ព្រះ​សីហ​នុ កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ