ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថា បាតុករ​ដល់​99​ក្រុម​ប្រុង​ធ្វើ​ព្យុះ​ភ្លៀង​ការ​ឡើង​កាន់​អំណាច​របស់​លោក​ត្រាំ

7 ឆ្នាំ មុន

ថ្ងៃ​សុក្រ ទី​២០ មក​រា ជា​ទិវា​សំខាន់​មួយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ហើយ​ក៏​ជា​ថ្ងៃ​មានការ​ព្រួយបារម្ភ​នានា​ផង​ដែរ ។ នា​ថ្ងៃ​នោះ លោក​ដូ​ណា​ល់ ត្រាំ នឹង​ធ្វើ​សច្ចាប្រណិធាន​ឡើង​ធ្វើ​ប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋអាមេរិក​

ថ្ងៃ​សុក្រ ទី​២០ មក​រា ជា​ទិវា​សំខាន់​មួយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ហើយ​ក៏​ជា​ថ្ងៃ​មានការ​ព្រួយបារម្ភ​នានា​ផង​ដែរ ។ នា​ថ្ងៃ​នោះ លោក​ដូ​ណា​ល់ ត្រាំ នឹង​ធ្វើ​សច្ចាប្រណិធាន​ឡើង​ធ្វើ​ប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋអាមេរិក​នៅ​វិមាន​កា​ពី​តូ​ល​មុខ​មហាជន​ជា​អ្នកគាំទ្រ​លោក​ដល់​ទៅ​៨០០.០០០​នាក់ ។

ទន្ទឹម​នឹង​នេះ​បើ​តាម​ការ​ជំរឿន​របស់​អាជ្ញាធរ​ថា មាន​ពួក​បាតុករ​ប្រឆាំង​នឹង​លោក​ត្រាំ ដល់​ទៅ​៩៩​ក្រុម​លើកគ្នា​មក​រារាំង​ដល់​ពិធី​ឡើង​កាន់​អំណាច​នេះ​ដែរ ។ ទោះបី​ក្រុម​ទាំងនេះ​មាន​សិទ្ធិ​ប្រើ​តែ​ប៉ង់​កាត​តូច​ៗ តែ​ក្រុម​ផ្សេង​ៗ ដែល​មួយ​ចំនួន​មាន​ចរិត​ប្រឆាំង​ផ្កាប់មុខ​នឹង​ត្រូវ​ឱ្យ​ស្ថិត​ក្នុង​តំបន់​ដាច់​ឆ្ងាយ​ពី​គ្នា​រវាង​មួយ​ទៅ​មួយ ដើម្បី​ចៀសវាង​រាល់​គ្រោះថ្នាក់​នៃ​ការ​ប៉ះទង្គិច​គ្នា ហើយ​ក្រុម​ទាំងនេះ​ត្រូវ​បាន​ត្រួតពិនិត្យ​រួច​ហើយ តាម​បណ្តាញ​សង្គម ។

ទោះបី​យ៉ាងណា ក្រុម​បាតុករ​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុម​បាតុករ​ទាំងនេះ​អាច​បង្ក​ការ​អុកឡុក​ខ្លាំង ពិសេស​ក្រុម​មួយ​មានឈ្មោះ​ថា DISRUPTJ 20 (​ចូរ​រារាំង​ថ្ងៃ​២០ មក​រា​) ។ ក្រុម​នេះ​កកើត​ឡើង​តាម​បណ្តាញ​សង្គម​ជា​ចលនា​ដែល​ធ្វើ​រាល់​ការ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​លោក​ត្រាំ មាន​ប្រភព​មក​ពី​បណ្តា​សហជីព ចលនា​បរិស្ថាន និង​សមាគមនារី​ផ្សេង​ៗ។ ថ្ងៃ​ឡើង​កាន់​តំណែង​នេះ​ពួក​បាតុករ​ប្រឆាំង​ប៉ុនប៉ង​តវ៉ា រាំង​ខ្ទប់​ច្រកចូល​មួយ​ចំនួន​រហូត​ដល់​រារាំង ពិធី​ដោយ​ប្រើប្រាស់​អំពើ​ហិង្សា ។

ទិវា​សកម្មភាព​មួយ​គេ​អាច​ឃើញ​តាម​បណ្តាញ​សង្គម និង​តាម​រយៈ​វី​ដេ​អូ​ផ្សាយ​ជា​ពិសេស​តាម YOU TUBE ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ។

ក្រៅពី​នេះ​ក៏​មានការ​អំពាវនាវ​ឱ្យធ្វើ​នូវ​កូដកម្ម​ទូទៅ​ដោយ​ការ​អំពាវនាវ​នោះ​ធ្វើ​ដោយ​ក្រុម DISRUPTJ20 តាម​អុ​ី​ន​ធើ​រ​ណេ​ត ។ សេចក្តី​អំពាវនាវ​សរសេរ​ថា យើង​អំពាវនាវ​ដល់​គ្រប់​មនុស្ស​ដែល​មាន​មនសិការ​ល្អ​ចូលរួម​ក្នុង​ការ​រារាំង​ពិធី​នានា ។ ប្រសិនបើ​លោក​ត្រាំ ត្រូវ​ចូល​កាន់​តំណែង ទុក​ឱ្យ​លោក​ធ្វើ​ខ្លួនឯង​ជា​សម្ងាត់​ទៅ ដែល​ជា​ការ​បង្ហាញ​ទិដ្ឋភាព​ពិត​នៃ​ស្ថានភាព​សន្តិសុខ​ដែល​លោក​ត្រាំ​នឹង​ដឹកនាំ ។ ត្រូវ​តែ​បង្ហាញ​ឱ្យ​ពិភពលោក​ទាំងមូល​ឃើញច្បាស់​ថា មនុស្ស​ភាគច្រើន​នៅ​សហរដ្ឋ​អា​មេ​រិ​ក​ពុំ​គាំទ្រ​ប្រធានាធិ​បតី​ខ្លួន ឬ​ពុំ​យល់​ស្រប​តាម​វិធីសាស្ត្រ​ទាំងឡាយ​របស់​លោក​ឡើយ ។

ចំពោះ​បណ្តា​អ្នក​ដែល​នឹង​មិន​មក​កាន់​ក្រុង​វ៉ា​ស៊ី​ន​តោន​នា​ថ្ងៃ​ទី​២០ មក​រា DISRUPTJ20 អំពាវនាវ​ឱ្យ​លើកគ្នា​តវ៉ា​នៅ​តាម​ដង​វិ​ថី និង​លើកទឹកចិត្ត​ឱ្យ​មាន​កូដកម្ម​ទូទៅ​ក្នុង​ប្រទេស​​នា​ថ្ងៃ​នោះ ។ ចូរ​លោក​អ្នក​រៀបចំ​កូដកម្ម​ក្នុង​សាលា​លោក​អ្នក​នា​ពេល​នេះ ។ ចំពោះ​ពលករ​អំពាវនាវ​សូម​ឱ្យ​ពួក​គេ​សុំ​ច្បាប់​ថា ឈឺ ហើយ​សុំ​សម្រាក​មួយ​ថ្ងៃ ។ គ្មាន​ការងារ គ្មាន​ការ​បើកទ្វារ​សាលា គ្មាន SHOPPING គ្មាន​ការងារ​ដាំ​ស្ល ។

បណ្តា​ពិធី​ចូ​​ល​កាន់​តំណែង​របស់​លោក​ត្រាំ ត្រូវ​ចាប់ផ្តើម​បណ្តើរ​ៗ​ចាប់ពី​ថ្ងៃ​ទី​១៩ មក​រា ទៅ​តាម​រយៈ​ការ​ដាក់​បាច់ផ្កា​នៅ​កន្លែង​បញ្ចុះសព​យោធា ARLINGTON ហើយ​បន្ត​នា​ថ្ងៃ​ទី​២០ មក​រា ជាមួយ​ការ​ធ្វើ​សច្ចាប្រណិធាន​នៅ​មុខ​វិមាន​កា​ពី​តូ​ល បន្ទាប់​មក​មានការ​ដង្ហែ​មួយ​រហូត​ដល់​សេត​វិមាន ។ រួច​នា​ព្រឹក​ថ្ងៃ​ទី​២១ មក​រា មាន​ពិធី​បែប​សាសនា​នៅ​ឯកា​តេ​ដ្រា​ល ។

ភ្នាក់ងារ​សម្ងាត់​ការពារ​សន្តិសុខ​ប្រធានាធិបតី និង​បណ្តា​ឥស្សរជន សមាជិក​កង​ឆ្មាំ​ជាតិ ប៉ូលិស​សហព័ន្ធ FBI និង​ប៉ូលិស​មូលដ្ឋាន​ប្រមាណ​ជា​២៨.០០០​នាក់ ត្រូវ​ដាក់​ពង្រាយ​​នៅ​រដ្ឋធានី​អា​មេ​រិ​ក ៕