ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលនៅ​រស់ពុករលួយ លុះស្លា.ប់ទៅ​ក៏នៅ​តែ​ពុក​រលួយ…

7 ឆ្នាំ មុន

ប្រភព​ពី​ Viral4real ​ឱ្យដឹង​ថា អ្នកនយោបាយ​របស់​ប្រទេស​អ៊ូ​ហ្គ​ង់​ដាម្នាក់​ បាន​ប្រាប់​កូនចៅ​ឱ្យ​កប់​លុយ​ទៅ​ជាមួយ​លោក ដែល​មាន​ទឹកប្រាក់​សរុប៥,៧០០​ដុល្លារ​​សហរដ្ឋអាមេរិក ព្រោះ​លោក​ចង់​ទុក​លុយ​​ទាំងនោះ សូកប៉ាន់​​ព្រះ ​ដើម្បី​ឱ្យ​រួច​ផុត​ពី​ភ្លើង​នរក​ ។

​​តាម​ប្រភព​ពី​ Viral4real ​ឱ្យដឹង​ថា អ្នកនយោបាយ​របស់​ប្រទេស​អ៊ូ​ហ្គ​ង់​ដាម្នាក់​ បាន​ប្រាប់​កូនចៅ​ឱ្យ​កប់​លុយ​ទៅ​ជាមួយ​លោក ដែល​មាន​ទឹកប្រាក់​សរុប៥,៧០០​ដុល្លារ​​សហរដ្ឋអាមេរិក ព្រោះ​លោក​ចង់​ទុក​លុយ​​ទាំងនោះ សូកប៉ាន់​​ព្រះ ​ដើម្បី​ឱ្យ​រួច​ផុត​ពី​ភ្លើង​នរក​ ។

នៅ​​មុន​​ពេល​​ស្លាប់ លោក Charles Obong ដែល​មាន​អាយុ​៥២​​​ឆ្នាំ បាន​ប្រាប់​កូនចៅ​ឱ្យ​​កប់​លោក​ជាមួយនឹង​ទឹកប្រាក់​គ្រប់គ្រាន់ ល្មម​យក​ទៅ​សូក​ព្រះបាន ​។ កូនចៅ​បាន​បញ្ចុះ​លោក​ទៅ​ក្នុង​ផ្នូរ រួម​ជាមួយនឹង​ប្រាក់​សរុប​៥,៧០០​ដុល្លារនោះ​ ដើម្បី​ឱ្យ​លោក​ទុក​ធ្វើ​ជា​សំនូក​សូក​ព្រះឱ្យ​​លើកលែង​បាប និង​ជួយ​លោកឱ្យ​រួច​ផុត​ពី​ភ្លើង​​នរក​។

ប្អូនថ្លៃ​របស់​លោក Obong បាន​ប្រាប់​ថា សាកសព​របស់​បងថ្លៃ​គាត់ ​ត្រូវ​បាន​កប់​ជាមួយនឹង​សន្លឹក​លុយ១០០​ដុល្លារ សរុប​៥,៧០០​ដុល្លារ ​។ សាកសព​ត្រូវ​បាន​បញ្ចុះ​នៅ​វាល​ដូនតា​របស់​លោក ​​ក្នុងភូមិ Adag-ani​ ។ គាត់​​បន្ត​ថា ក្តា​មឈូស​ដែល​ធ្វើ​អំពី​លោហៈ​សម្រាប់​ដាក់​សព​របស់​លោក Obong មាន​តម្លៃ​ដល់​ទៅ៥​លាន​ដុល្លារ ​។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា លោក Obong បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​មនុស្ស​ភាគច្រើន​ជឿ​ថា ទ្រព្យសម្បត្តិ​ដែល​លោក​មាន គឺ​បាន​មក​ពី​អំពើ​ពុក​រលួយ​របស់​លោក​ ។