តាតាពេញចិត្តអី ?…
អ្នកកាសែតខ្លះបានបង្ហាញទស្សនៈថា…ធ្វើកាសែតបើសរសេរតែការអភិវឌ្ឍ…ការរីកចំរើនរបស់សង្គម…ធ្វើបុណ្យ ធ្វើកឋិនកាត់ខ្សែបូ…សង់សាលា សង់ផ្លូវ…។ល។

បើសរសេរ…បើចុះផ្សាយតែរឿងបែបហ្នឹង…គ្មានអ្នកណាមើលទេ ! ព្រោះគេបានឃើញ…បានដឹងឮអស់ទៅហើយ…។
មានអ្នកកាសែតខ្លះទៀតបង្ហាញទស្សនៈផ្សេងទៀតថា…ធ្វើកាសែត បើចង់ឱ្យគេមើល…ដែលគេចូលចិត្តមើលជាងគេ គឺរឿងពិតទាន់ហេតុការណ៍…សន្តិសុខសង្គម…ការរំលោភផ្លូវភេទ…ស្នេហ៍ត្រីកោណ…រឿងក្តៅសាច់…។ល។
ចូលចិត្តចង់ដឹង ចង់ឃើញ…គឺរឿងកំពុងរៀបការ ប្រពន្ធទៅជាន់ក…សុំប្រពន្ធរួមភេទមិនព្រមធាក់ធ្លាក់ពីលើគ្រែ…ប្រពន្ធនាំប្រុសឡើងឋានសួគ៌នៅផ្ទះសំណាក់…ប្តីតាមទាន់ប្រពន្ធកំពុងអីៗជាមួយសហាយនៅលើគ្រែ…ប្រពន្ធតាមទាន់ប្តីកំពុងបណ្តើរស្រីក្មេងចូលផ្ទះសំណាក់…យាយតាមទាន់តាតានៅក្នុងបន្ទប់ខារ៉ាអូខេ…។ល។
សង្គមកំពុងមានសន្តិភាព និងការអភិវឌ្ឍសប្បាយភ្នែកយ៉ាងនេះ…សប្បាយលេចលើ លេចក្រោម…លេចអីៗដូចបច្ចុប្បន្ន…គេចង់ដឹង ចង់ឃើញរឿងហើមសរសៃ…រឿងចេះធ្វើឱ្យសរសៃហើម…រឿងឯណាទៅឋានសួគ៌…រឿងក្រោមមេឃលើដីមានតែ…រឿងអ្វីដែលសុខស្រណុកស្រួល…។
មិនចង់ឃើញឈាមក្រហម…មិនចង់ឃើញខ្មោចស្អីនោះទេ…បើមិនជឿទេសួរតាតាពេញចិត្តអីជាងគេ…?
អាឡេវ
ចែករំលែកព័តមាននេះ