ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​បន្តបន្ទាប់​គ្នា​នៅ​អីុតា​លី​បណ្តា​សាលារៀន ​និង​អគារ​សាធារណៈ​ជម្លៀស​មនុស្ស​ចេញ​នៅ​ក្រុង​រ៉ូ​ម

7 ឆ្នាំ មុន

ការ​រញ្ជួយ​ដី​បន្តបន្ទាប់​គ្នា​មាន​កម្លាំង​ពី​៥,៣ ​ទៅ​៥,៧​វី​ស្ទ័​រ ញ៉ាំ​ង​ឱ្យ​មានការ​ញ័រ​រង្គើ​យ៉ាង​ខ្លាំង ​កាលពី​ថ្ងៃ​ទី​១៨ មក​រា នៅ​ភាគ​កណ្តាល​អីុ​តា​លី ពិសេស​ក្នុង​រដ្ឋធានី​រ៉ូ​ម ។

ការ​រញ្ជួយ​ដំបូង​នា​វេលា​ម៉ោង​១០​និង​២៥​នាទី​ម៉ោង​ក្នុង

ការ​រញ្ជួយ​ដី​បន្តបន្ទាប់​គ្នា​មាន​កម្លាំង​ពី​៥,៣ ​ទៅ​៥,៧​វី​ស្ទ័​រ ញ៉ាំ​ង​ឱ្យ​មានការ​ញ័រ​រង្គើ​យ៉ាង​ខ្លាំង ​កាលពី​ថ្ងៃ​ទី​១៨ មក​រា នៅ​ភាគ​កណ្តាល​អីុ​តា​លី ពិសេស​ក្នុង​រដ្ឋធានី​រ៉ូ​ម ។

ការ​រញ្ជួយ​ដំបូង​នា​វេលា​ម៉ោង​១០​និង​២៥​នាទី​ម៉ោង​ក្នុងស្រុក ​មាន​កម្លាំង​៥,៣​វី​ស្ទ័​រ ហើយ​ការ​រញ្ជួយ​ដី​មួយទៀត​ខ្លាំង ​និង​យូរ​ជាង​មុន​កម្លាំង​ដល់​៥,៧​វី​ស្ទ័​រ កើត​មាន​នា​វេលា​ម៉ោង​​១១​និង​១៤​នាទី ។ បន្ទាប់​មក​មានការ​ញ័រ​រញ្ជួយ​ទី​៣ ​មួយទៀត ​មាន​កម្លាំង​៥,៣​វី​ស្ទ័​រ នា​វេលា​ម៉ោង​១១​និង​២៥​នាទី ​រួច​ការ​រញ្ជួយ​លើក​ទី​៤ ​មាន​កម្លាំង​៥,២​វី​ស្ទ័​រ ​កើត​មាន​វេលា​ម៉ោង​១៤​និង​៣៣​នាទី ។

ប្រមុខ​រដ្ឋាភិបាល​អីុ​តា​លី ​លោក PAOLO GENTILONI  ដែល​កំពុង​ស្ថិត​នៅ​ក្រុង​ប៊ែ​រ​ឡាំង ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ការ​រញ្ជួយ​ដី​នោះ ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​គត់​ស្លាប់ ។

ការ​រញ្ជួយ​សំខាន់​ទាំង​៤​លើក​នោះ ​ធ្វើ​ឱ្យ​ញ័រ​រង្គើ ជា​ពិសេស​នៅ​ទីក្រុង​រ៉ូ​ម និង​ក្នុង​ផ្នែក​យ៉ាង​ធំ​នៃ​ប្រទេស​អីុ​តា​លី ។ នៅ​ក្រុង​រ៉ូ​ម​ខ្សែ​មេត្រូ​ទាំង​៣​ត្រូវ​បិទ​រយៈពេល​២​ម៉ោង​ រួច​សាលារៀន​ជា​ច្រើន​ជម្លៀស​មនុស្ស​ចេញ ​ហើយ​មនុស្ស​ម្នា​ក៏​ជម្លៀស​ចេញពី​បណ្តា​អគារ​សាធារណៈ​ផង​ដែរ ។

ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​ទាំងនេះ ​ស្ថិត​នៅ​ចន្លោះ​សង្កាត់ MONTEREALE សង្កាត់ CARITIGNANO សង្កាត់ COMPSTOTO សង្កាត់ BARETE សង្កាត់​ PIZZOLI និង​សង្កាត់  AMATRICE ភាគ​កណ្តាល​អីុ​តា​លី ៕