ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដល់ពេលនេះ ប្រទេ​សកម្ពុជាយើង មាន​សាលារៀនរដ្ឋ និងឯកជន ចាប់ពីសាលា​មត្តេយ្យ​ ដល់ឧត្តមសិក្សា ​ប៉ុន្មាន?

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ដោយគិតត្រឹមឆ្នាំសិក្សា ២០២១-២០២២នេះ សាលាមត្តេយ្យសិក្សា និងចំណេះទូទៅទាំងសាធារណៈ និងឯកជន…

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ដោយគិតត្រឹមឆ្នាំសិក្សា ២០២១-២០២២នេះ សាលាមត្តេយ្យសិក្សា និងចំណេះទូទៅទាំងសាធារណៈ និងឯកជន មានចំនួន ១៨ ៤៣០ សិស្សសរុប ៣ ៥៨៦ ៧៤៦នាក់ ស្រី ១ ៨០៦ ៤៥៨នាក់។ ចំណែក​គ្រឹះស្ថានឧត្តមសិក្សា នៅទូទាំងប្រទេស មានចំនួន ១៣០ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៤៨ និងឯកជន ៨២ មាននិស្សិត កំពុងសិក្សានៅឧត្តមសិក្សា ចំនួន ១៩៨ ៣០នាក់ ស្រី ៩៨ ៥៣៥នាក់។ ក្នុងនោះ មាននិស្សិត​បរទេសអាហារូបករណ៍ ១៥៩នាក់ ស្រី ៧៤នាក់។

របាយការណ៍ខាងលើនេះ បានបង្ហាញក្នុងសន្និសីទ​សារព័ត៌មាន ស្តីពី សមិទ្ធផល​សម្រេចបាន​រយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួង​អប់រំ យុវជន និងកីឡា​ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២​ នៅអង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។

ក្រសួងអប់រំ ក៏បានប្រកាសថា នៅក្នុងការងារអប់រំនេះ ក្រសួង បានផ្ដោតសំខាន់ទៅ ការពង្រីកសេវាអប់រំកុមារតូចៗ អាយុក្រោម ៦ឆ្នាំ ការបង្កើនការចូលរៀននៅបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ​កម្មវិធីអក្ខរកម្ម ដើម្បីកាត់បន្ថយអត្រាអនក្ខរកម្ម​នៅតាមមូលដ្ឋាន និងបានពង្រីកនូវការអប់រំពហុភាសាដល់ជនជាតិដើមភាគតិច ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ដើម្បីឱ្យមានលទ្ធភាពទទួលបានការអប់រំ បណ្ដុះបណ្ដាល និងបានអនុវត្តកម្មវិធីស្បៀងអាហារនៅតាមសាលារៀនផងដែរ។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏​បានអនុវត្តនូវយុទ្ធសាស្ត្រក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ ពង្រឹងការគ្រប់គ្រងនៅតាមសាលារៀន ដោយលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន តាមរយៈការអនុវត្តកម្មវិធីលើកកម្ពស់គ្រូ និងគុណវឌ្ឍិ​នៃភាពជាអ្នកដឹកនាំរបស់នាយកសាលា កែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងធ្វើការតាមដាន និងវាយតម្លៃតាមសាលារៀន។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមក លទ្ធផល​នៃការប្រកួតកីឡាជាលក្ខណៈជើងឯក និងលក្ខណៈកីឡាអន្តរជាតិ កម្ពុជា​ទទួលបានមេដាយ​សរុបចំនួន ៤៥២ ក្នុងនោះ មេដាយមាស ១១២ ប្រាក់ ១១៦ និងមេដាយសំរឹទ្ធ ២២៤​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ