ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលដ្ឋាន​យោធា​រុ​ស្ស៊ី​នៅ​គ្រី​មៀ រង​ការ​ផ្ទុះ​ដ៏​កក្រើក​ជា​ថ្មី​ទៀត

1 ឆ្នាំ មុន

រុស្ស៊ី ៖ មូលដ្ឋាន​យោធា​នៅ​ក្នុង​តំបន់​គ្រី​មៀ​ដែល​គ្រប់គ្រង​ដោយ​រុ​ស្ស៊ី​រង​ការ​វា​.​យ​ប្រហារ​ដោយ​ការ​ផ្ទុះ​ជា​

រុស្ស៊ី ៖ មូលដ្ឋាន​យោធា​នៅ​ក្នុង​តំបន់​គ្រី​មៀ​ដែល​គ្រប់គ្រង​ដោយ​រុ​ស្ស៊ី​រង​ការ​វា​.​យ​ប្រហារ​ដោយ​ការ​ផ្ទុះ​ជា​បន្តបន្ទាប់ ដោយ​មាន​សេចក្តីរាយការណ៍​ថា​ហេតុការណ៍​នោះ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ២​នាក់​រង​របួស​។

មន្ត្រី​រុ​ស្ស៊ី​និយាយ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​នៅ​កន្លែង​ស្តុក​អា​វុ​.​ធ​នៅ​តំបន់ Dzhankoi ស្ថិត​នៅ​ភាគ​ខាងជើង​តំបន់​គ្រី​មៀ (Crimea)​។

អគ្គិភ័យ​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ឆាបឆេះ​នៅ​ស្ថានីយអគ្គិសនី​ផង​ដែរ​។

មូលហេតុ​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​ដ៏​ក​ក្រើន​នៅ​មូលដ្ឋាន​យោធា​រុ​ស្ស៊ី​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​កាលពី​ស​ប្តា​ហ៍​មុន យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​ជិត ១០​គ្រឿង​ត្រូវ​បាន​បំផ្លាញ​ក្នុង​ការ​វា​.​យ​ប្រហារ​របស់​អ៊ុយ​ក្រែ​ន​នៅ​ឆ្នេរសមុទ្រ​គ្រី​មៀ​។

ក្រសួងការពារជាតិ​រុ​ស្ស៊ី​និយាយ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​កន្លែង​ស្តុក​គ្រាប់រំសេវ​បណ្តោះអាសន្ន​ស្ថិត​នៅ​ក្បែរ​ភូមិ​ Maiske ហើយ​មូលហេតុ​នៃ​ការ​ផ្ទុះ​នោះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​។

ក្រសួង​និយាយ​ទៀត​ថា មិន​មានការ​បាត់បង់​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រុ​ស្ស៊ី​និយាយ​ថា មនុស្ស ២​នាក់​រង​របួស​។

សូម​រម្លឹក​ថា តំបន់​គ្រី​មៀ​ត្រូវ​បាន​រុ​ស្ស៊ី​យក​បាន​ពី​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ ២០១៤​។ នៅ​ពេល​រុ​ស្ស៊ី​ធ្វើ​ប្រតិបត្តិការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ពូក​គេ​ប្រើប្រាស់​មូលដ្ឋាន​នៅ​ឧបទ្វីប​គ្រី​មៀ ដើម្បី​ដណ្តើម​យក​ទឹកដី​ភាគ​ខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ