ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចាប់ខ្លួនបុរស​ម្នាក់​តាម​ដីកា​ ពី​បទ​លួច​កាលពី​៦​ឆ្នាំ​មុន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឬ​ស្សី​កែវ ខណ្ឌឬ​ស្សី​កែវ​ឃាត់ខ្លួន បុរសម្នាក់ កាលពី​រសៀល ថ្ងៃ​

រាជធានី​ភ្នំពេញ​ ៖ ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឬ​ស្សី​កែវ ខណ្ឌឬ​ស្សី​កែវ​ឃាត់ខ្លួន បុរសម្នាក់ កាលពី​រសៀល ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២ តាម​ `ដីកា​បញ្ជាឲ្យ​បង្ខំ និង​ឲ្យ​ឃុំខ្លួន» ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ ពី​បទ​«​លួច​» ដែល​បាន​ស​ម្រ​ច បង្គាប់​អោយ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬហៅថា ​«ម​១» ​ឃុំខ្លួន​ក្នុង​ថិរវេលា​នៃ​ការ​បង្ខំ​ដល់​រូប​កាយ​ចំនួន​១​ខែ​គិត​ចាប់ពី​ថ្ងៃ​ចាប់​ឃុំខ្លួន​។

ការ​ឃាត់ខ្លួន ទណ្ឌិត​នេះ​បាន​ធ្វើ​ឡើង នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

​ទណ្ឌិត​រូប​នោះ​ឈ្មោះ ខន វ៉ា​ហុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ក្រុម​ទី​១០ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​តាម «​ដីកា​បញ្ជា​ឲ្យ​បង្ខំ និង​ឲ្យ​ឃុំខ្លួន» លេខ ០០៥ អ​.​យ​.​ឈ ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២​ចេញ​ដោយ​ព្រះរាជអាជ្ញា​រង សុក កែវ​បណ្ឌិត តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា​ទណ្ឌិត​ឈ្មោះ ខន វ៉ា​ហុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ត្រូវ​ផ្តន្ទាទោស ពី​បទ​លួច ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៩១៣​ផ្លូវ​រថភ្លើង ក្រុម​ទី​១០ ភូមិ បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣​ខែមីនា ឆ្នាំ ២០១៦​តាម បញ្ញា​ត្តិ​មាត្រា​៣៥៣​និង​មាត្រា​៣៥៦​នៃ​ក្រមព្រហ្មទណ្ឌ​។​ទណ្ឌិត​ឈ្មោះ ខន វ៉ា​ហុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​កំណត់​២០(​ម្ភៃ​)​ខែ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​១ ០០០ ០០០(​មួយ​លាន​រៀល​)​តែ​រហូត​មក​ទល់​ពេល​នេះ​ទណ្ឌិត​ឈ្មោះ​ខន វ៉ា​ហុង មិន​ទាន់​បាន​យក​ប្រាក់​ចំនួន ខាងលើ​មក​បង់​ចូល​ថវិការដ្ឋ​នៅឡើយ​។

​តាម​ដី​កា​បង្គាប់​នោះ​ក៍បាន​សម្រេច​ ៖ ១-​បង្គាប់​អោយ​មន្ត្រី​នគរបាល​យុត្តិធម៌​ចាប់ខ្លួន ទណ្ឌិត​ឈ្មោះ​ខន វ៉ា​ហុង ​ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ យក​មក​អនុវត្ត​ទោស​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១)​តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​ស្ថា​ប​ពរ​លេខ​២៦៤៣«​ឡ​»​ចុះ​ថ្ងៃ​ទី​២៣​ខែកញ្ញា ឆ្នាំ​២០១៦​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ​និង​២-​បង្គាប់​អោយ​លោក​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១)​ឃុំខ្លួន​ទណ្ឌិត​ឈ្មោះ​ខន វ៉ា​ហុង​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ក្នុង​ថិរវេលា​នៃ​ការ​បង្ខំ​ដល់​រូប​កាយ​ចំនួន​១​ខែ​គិត​ចាប់ពី​ថ្ងៃ​ចាប់​ឃុំខ្លួន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ