ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងហោះហើរ​នៅ​អឺរ៉ុប​បើក​ទ្បើ​ង​វិញ​ក្រោយ​ស្ទះ​ដោយ​ផេះភ្នំភ្លើង

14 ឆ្នាំ មុន

បន្ទាប់​ពី​ត្រូវ​ស្ទះ​គាំង​រយៈពេល​ជា​ច្រើនថ្ងៃបណ្ដាល​មក​ពី​ផេះភ្នំភ្លើង​ អ៊ី​ស្លង់​មួយ​មកការ​ហោះហើរ​របស់​យន្ដហោះ​បាន​ដំណើរការឡើង​វិញ​ជា​ បន្ដបន្ទាប់​នៅ​អឺរ៉ុប​កាលពី​ថ្ងៃ​ទី២០ មេ​សា ក៏​ប៉ុន្ដែ​ការ​ស្ទះ​នៅ​មាន​បន្ដ​ទៀត ព្រោះ​ដែនអាកាស​របស់​ប្រទេស​ជា​ច្រើន​នៅបិទ​មួយ​ផ្នែក ឬ​ទាំង​ក្រុង​នៅឡើយ ។

បន្ទាប់​ពី​ត្រូវ​ស្ទះ​គាំង​រយៈពេល​ជា​ច្រើនថ្ងៃបណ្ដាល​មក​ពី​ផេះភ្នំភ្លើង​អ៊ី​ស្លង់​មួយ​មកការ​ហោះហើរ​របស់​យន្ដហោះ​បាន​ដំណើរការឡើង​វិញ​ជា​បន្ដបន្ទាប់​នៅ​អឺរ៉ុប​កាលពី​ថ្ងៃ​ទី២០ មេ​សា ក៏​ប៉ុន្ដែ​ការ​ស្ទះ​នៅ​មាន​បន្ដ​ទៀត ព្រោះ​ដែនអាកាស​របស់​ប្រទេស​ជា​ច្រើន​នៅបិទ​មួយ​ផ្នែក ឬ​ទាំង​ក្រុង​នៅឡើយ ។

យោង​តាម EUROCONTROL ជាទីភ្នាក់ងារ​ត្រួតពិនិត្យ​សន្ដិសុខ​នៃ​ការ​ធ្វើដំណើរ​តាម​អាកាស​មាន​មូលដ្ឋាន​នៅ​ទីក្រុងប្រ៊ុ​ច​សែ​ល​ថា ជើងហោះហើរ​ចំនួន​១៣.០០០ជើង ត្រូវ​បាន​ធានា​ក្នុង​ថ្ងៃ​ទី​២០ មេ​សា នៅ អឺរ៉ុប ទល់​នឹង​២៨.០០០​ជើង​តាម​ទម្លាប់ ។ EUROCONTROL ព្យាករណ៍​ថា សភាពការណ៍​នឹង​វិល​មក​រក​សភាព​ធម្មតា​ឡើង​វិញ ស្ទើរ​ទាំងស្រុង​នា​ថ្ងៃ​ទី​២៣ មេ​សា ។
ជា​លើក​ដំបូង​ចាប់តាំងពី​ការ​ផ្ទុះ​ភ្នំភ្លើង EYJAFJALLAJOKULL កាលពី​ថ្ងៃ​ទី​១៤ មេ​សា មក កាលពី​ថ្ងៃ​ទី​២០ មេ​សា យន្ដហោះ​ចាប់​ហោះ​ឡើង​ពី​ព្រ​លាន​យន្ដហោះ​ជាច្រើន​នៅ​អឺរ៉ុប ជា​ពិសេស​ពី​ព្រ​លាន​យន្ដហោះ ROISSY (​បារាំង​) និង​ព្រ​លាន​យន្ដហោះ ្ស​SCHIPHOLនៅ​ក្រុង​អាម​ស្ទ័​រ​ដាម (​ហុ​ល្លង់​) ធ្វើ​ឱ្យ​ពួក​អ្នកដំណើរ​មានការ​ធូរអារម្មណ៍​វិញ ។ នៅ​ប្រទេស​អង់គ្លេស រដ្ឋមន្ដ្រីដឹក​ជញ្ជូន​លោក ANDREW ADONI ប្រកាស​បើក​ឡើង​វិញ​នូវ​គ្រប់​ព្រ​លាន​យន្ដហោះ​ទាំងអស់​ក្នុង​ប្រទេសចាប់ពី​ម៉ោង​២២ម៉ោង​ក្នុងស្រុក​ទៅ ។

ចំពោះ​បញ្ហា​ផេះភ្នំភ្លើង អ្នក​ជំនាញការម្នាក់​របស់​អង្គការ​សុខភាព​ពិភពលោក​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២០ មេ​សា នៅ​ទីក្រុង​ហ្សឺណែវ​ថា ពពក​ផេះភ្នំភ្លើង​ពុំ​មាន​គ្រោះថ្នាក់​នាពេល​នេះ​ដល់​សុខភាព​របស់​ប្រជាជន​នៃ​បណ្ដាប្រទេស ដែល​មាន​ពពក​ផេះ​នេះ​ហុយ​កាត់ ឡើយ លើកលែងតែ​សំរាប់​ប្រជាជន​រស់នៅជុំវិញ​ភ្នំភ្លើង ជា​កន្លែង​ផេះ​ធ្លាក់​នៅ​លើ​ដី​យ៉ាងច្រើន ។ សំរាប់​បណ្ដា​ប្រជាជន​រស់នៅ​ជុំវិញ​ភ្នំភ្លើង​អ្នក​ជំនាញការ​រូប​នេះ​ណែនាំ​ឱ្យ​ស្ថិត​នៅក្នុងផ្ទះ ហើយ​ពេល​ចេញ​ក្រៅ​គួរ​មានការប្រុង​ប្រយ័ត្ន ដូច​ជាពាក់​វ៉ែនតា​ការពារ និងពាក់​ម៉ាស់ ៕